តាំងពីសម័យកាលបុព្វកាល មនុស្សជំនាន់ដើមបានប្រើប្រាស់ Laptop ព្រមទាំងមាន Wifi??
គេបានរកឃើញនូវរូបចម្លាក់តាំងពីសម័យកាលក្រិកបុរាណ ដែលក្នុងនោះបានបង្ហាញពីវត្ថុត្រូវបានបកស្រាយថា ជា Laptop, wifi
គេបានរកឃើញនូវរូបចម្លាក់តាំងពីសម័យកាលក្រិកបុរាណ ដែលក្នុងនោះបានបង្ហាញពីវត្ថុត្រូវបានបកស្រាយថា ជា Laptop, wifi
នគរស្រីល្វោគឺជាអតីតដែនដីមួយបំបែកចេញពីអាណាចក្រទ្វារវតី ហើយបច្ចុប្បន្នស្ថិតនៅក្នុងខេត្តលពបុរីលើភាគខាងឆ្វេងនៃដងទន្លេចៅប្រាយ៉ាភាគខាងជើងនៃប្រទេសថៃ។ នៅប្រមាណសតវត្សទី៧ នៅពេលដែលព្រះបាទឥសានវម៌ទី១ នៃអាណាចក្រចេនឡាពង្រីកទឹកដី
នៅក្នុងចំណោមភរិយាទាំង៧របស់លោក សុះ ម៉ាត់ គឺមានតែភរិយាមួយទេ គឺអ្នកស្រី រស់ សេរីសុទ្ធា ដែលបានរស់នៅជាមួយគ្នាបានតែជាងកន្លះឆ្នាំប៉ុណ្ណោះ ក៏ត្រូវបែកបាក់លែងលះគ្នា
កន្លងមកមានការរកឃើញដានជើងផូស៊ីលដាយណូស៊័រនៅតាមតំបន់ឆ្នេរ«Sussex» ចក្រភពអង់គ្លេស ពិសេសតំបន់នៅជុំវិញក្រុងបុរាណHastings
អ្នកបុរាណវិទ្យាពីមហាវិទ្យាល័យ«Van Yuzuncu Yil» សហការជាមួយក្រុមអ្នកមុជទឹករកឃើញប្រាសាទអាយុជាង៣០០០ឆ្នាំ នៅក្នុងបឹង«Van» ប្រទេសតួកគី ។ តាមការសន្និដ្ឋានប៉មប្រាសាទដែលរកឃើញនោះសាងសង់ក្នុងសម័យអរិយធម៌«អារ៉ាទូ»នៃយុគសម័យថ្ម(iron age) ក្នុងចន្លោះពី៦០០ដល់៩០០ឆ្នាំមុនគ្រិស្តសករាជ ។ លោក Tahsin Ceylan ប្រធានក្រុមអ្នកមុជទឹកថ្លែងថា «អ្នកមុជទឹក និងអ្នកបុរាណវិទ្យាធ្លាប់ដឹងពីភូមិសាស្ត្រនៃបឹងនោះបានបញ្ជាក់ប្រាប់ក្រុមអ្នកស្រាវជ្រាវថាគ្មានប្រទះឃើញអ្វីច្រើននៅបាតបឹងទេ ប៉ុន្តែក្រោយមកក្រុមការងារប្រទះឃើញគ្រោងសំណង់បាក់បែកប្រហែល១គីឡូម៉ែត្រ ។ ទោះបីជាគ្រោងសំណង់នោះនៅខាងក្រោមបឹងអស់រយៈពេលយូរជាច្រើនសតវត្សក៏ដោយ ប៉ុន្តែឃើញជួរកំផែងការពារយ៉ាងច្បាស់ មានកម្ពស់ប្រហែល៣ទៅ៤ម៉ែត្រ ។ អរិយធម៌ និងប្រជាជនជាច្រើនបានតាំងលំនៅឋានជុំវិញបឹងនោះ និងមានវត្ថុដ៏អាថ៌កំបាំងជាច្រើនទៀត យើងកំពុងរិះរកពីអាថ៌កំបាំងរបស់បឹងនេះ ខណៈពេលបឹង«Van»មានប្រវត្តិយូរជាង៦សែនឆ្នាំ »។ ប្រធានក្រុមអ្នកមុជទឹកបានថ្លែងថា «ជារឿងដ៏អស្ចារ្យមួយដែលឃើញប្រាសាទនៅខាងក្រោមទឹក អ្នកបុរាណវិទ្យានឹងត្រួតពិនិត្យពីប្រវត្តិរបស់ប្រាសាទនោះ និងបង្ហាញទិន្នន័យឱ្យដឹងបន្តទៀត » ។ អារ៉ាទូ (Arartu) ដែលស្គាល់ក្នុងឈ្មោះ«Van»ជាប្រទេសបុរាណដ៏ធំលាតសន្ធឹងនៅតួកគី អាមេនី និងអឺរ៉ុប ក្នុងពេលបច្ចុប្បន្ន ហើយបឹងVanជាផ្នែកដ៏សំខាន់ក្នុងការបង្កើតអរិយយធម៌ ។ លោកអារីហ្វ ខារ៉ាម៉ាន ចៅហ្វាយស្រុក អាឌីសសេវ៉ាស ថ្លែងថា តាមការសិក្សាស្រាវជ្រាវពីប្រាសាទនៅលើកដំបូងឃើញថា វាមានអាយុកាលជិត៣០០០ឆ្នាំ ហើយការរុករកឃើញលើកនេះមិនមែនលើកដំបូងរបស់ក្រុមការងារទេ ព្រោះកាលពីឆ្នាំមុនក៏ប្រទះឃើញតំបន់មួយហៅថា មាត់ភ្នំភ្លើងនៅក្រោមទឹកមានក្រឡាផ្ទៃប្រហែល២,៤គីឡូម៉ែត្រក្រឡា ៕ ប្រភព៖កោះសន្តិភាព
ទីក្រុង Bagan ដែលពីអតីតកាលត្រូវបានគេស្គាល់ថា Pagan គឺជាកន្លែងដែលជាបេះដូងនៃស្ថាបត្យកម្មបុរាណដែលក្នុងប្រទេសនេះ
របាំរស្មីដួងចន្ទ ដែលជារបាំមួយប្រភេទមានលក្ខណៈទន់ភ្លន់ សុរាបសា និងរេរាំទៅតាមចង្វាក់នៃបទភ្លេងគួរឲ្យចង់គយគន់
ពិណបុរាណខ្មែរត្រូវបានអវត្តមានពីសង្គមខ្មែរអស់រយៈពេលជាង៨០០ឆ្នាំទៅហេីយ