ចិនបុរាណ

ប្រវត្តិកាំបិតនាគខៀវរបស់គួនអ៊ី និងសេះទន្សាយក្រហមរបស់លីពូល្បីកក្រើកប្រវត្តិសាស្ដ្រចិន!

ប្រវត្តិកាំបិតនាគខៀវរបស់គួនអ៊ី និងសេះទន្សាយក្រហមរបស់លីពូល្បីកក្រើកប្រវត្តិសាស្ដ្រចិន!

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩​ | កម្សាន្ត | 0 |

ក្នុងរឿងសាមកុក គួនអុី គឺជាមេទ័ពខ្លាទាំងប្រាំ ខ្លាំងពូកែ និងក្លាហាន ក្នុងដៃកាន់កាំបិតនាគខៀវ ជិះសេះទន្សាយក្រហមដ៏ឆ្លាតវៃទៀត គ្មានគូប្រៀបទេ មេទ័ពខ្លះគ្រាន់តែឮឈ្មោះគេ ក៏ភ័យញាក់សាច់ដូចខែកត្តិកអ៊ីចឹង។ គួនអូី ត្រូវបានគេចាត់ទុកគាត់ជាមនុស្សដែលមានគុណធម៌ដល់កម្រិតកំពូល ហើយគាត់ធ្លាប់និយាយថា «គុណធម៌មានតម្លៃថ្លៃជាងជីវិតមនុស្សទៅទៀត»។ អ្នកទាំអស់គ្នាស្គាល់គាត់ច្បាស់ តែប្រហែលជាមិនសូវដឹងអំពីប្រវត្តិនៃ សេះទន្សាយក្រហម ដ៏ល្បីល្បាញ និង កាំបិតនាគ ខៀវ ដែលមានប្រវែងជាង ៣ម៉ែត្រ ត្រជាក់ស្រិបដូចទឹកកក់ អាចសម្លាប់មនុស្សជាច្រើននាក់ក្នុងពេលតែមួយ មិនប៉ប្រិចភ្នែកឡើយ។ ជាក់ស្តែងដូចជា គួនអុី សម្លាប់មេទ័ពរបស់ ឆាវឆាវ ពេលមកជួបនឹង លាវបុី វិញជាដើម។ ១. ប្រវត្តិកាំបិតនាគខៀវ ៖ កាំបិតនាគខៀវ មានតំណាលថា កាលពីដើមឡើយ នៅក្នុងភូមិតូចមួយនៃប្រទេសចិន មានសត្វនាគដ៏ធំមួយក្បាល បចេញអុកឡុកដល់អ្នកភូមិ និងអ្នកស្រុកនៅទីនេះជាញឹកញាប់ថែមទៀត និងបានសម្លាប់មនុស្សជាច្រើននាក់។ ដែលធ្វើឲ្យអ្នកស្រុកនៅទីនោះមិនអាចរកនៅបាន ក៏រុះរើផ្ទះចេញទៅភូមិផ្សេងៗ ដំណឹងនេះក៏លេចឮដល់ អ្នកកំលោះម្នាក់ឈ្មោះថា ចាងអុី ហៅ ថា “គួនអុី” ដែលគេជា មនុស្សស្រឡាញ់នូវយុត្តិធម៌ និងគុណធម៌ជាខ្លាំង។ […]