ចំណេះដឹងទូទៅ

អាជ្ញាធរជាតិអប្សរាបំភ្លឺចំពោះ ករណីភ្ញៀវទេសចរជប៉ុន​ម្នាក់​បានស្លាប់ដោយ​សារជម្ងឺ Covid 19 នៅប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរាបំភ្លឺចំពោះ ករណីភ្ញៀវទេសចរជប៉ុន​ម្នាក់​បានស្លាប់ដោយ​សារជម្ងឺ Covid 19 នៅប្រាសាទអង្គរវត្ត

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០​ | ចំណេះដឹងទូទៅ | 0 |

ព្រឹត្តិការណ៍ដែល​បាន​កើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ត្រីភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់ អាយុ៧២ឆ្នាំ បានកើតខ្យល់នៅចំណុចព្រះពាន់

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលលម្អដោយស្ថាបត្យកម្មបុរាណខ្មែរ

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលលម្អដោយស្ថាបត្យកម្មបុរាណខ្មែរ

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០​ | ចំណេះដឹងទូទៅ | 0 |

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនឹងចាប់ផ្តើមសាងសង់មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ការជួសជុលចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំង

ការជួសជុលចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំង

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |

ដំណើរការគម្រោងជួសជុលចម្លាក់បង្កាន់ដៃអសុរាទ្រនាគ (លេខ០១) និងលើក​តម្រង់រូប​ចម្លាក់ទេវតា​នៅខ្លោងទ្វារដីឆ្នាំង​ដោយអ្នកជំនាញ​អាជ្ញាធរជាតិអប្សរា

ស្វែងយល់ពីឧបករណ៍ភ្លេង តាខេ ដែល​មាន​រូបរាង​ដូច​សត្វក្រពើ​សុទ្ធសាធ​កាល​ពី​សម័យ​ដើម

ស្វែងយល់ពីឧបករណ៍ភ្លេង តាខេ ដែល​មាន​រូបរាង​ដូច​សត្វក្រពើ​សុទ្ធសាធ​កាល​ពី​សម័យ​ដើម

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |

លោក មីស្ហែល ឫទ្ធី បានផ្តល់ប្រសាសន៍ថា កាលពីសម័យដើម តៈខេ ឬ តាខេ មានរូបរាងដូចសត្វក្រពើសុទ្ធសាធ។ ខ្មែរយើងចូលចិត្តឆ្លាក់​ក្បាលតាខេ​ជា​រូបរាងក្រពើហារមាត់ មានធ្មេញ និងភ្នែក។

ប្រភេទសំណង់​ផ្ទះ​បុរាណ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​សម្រាប់​អ្នកស្រុក​អង្គរ

ប្រភេទសំណង់​ផ្ទះ​បុរាណ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​សម្រាប់​អ្នកស្រុក​អង្គរ

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |

ផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ ដែល​ត្រូវ​បាន​អនុញ្ញាតឱ្យសាងសង់ គឺជាប្រភេទផ្ទះដែលមានរចនាបថបែបខ្មែរ មានចំនួន ៥ប្រភេទ

វិធីធ្វើនំបាញ់ឌុក

វិធីធ្វើនំបាញ់ឌុក

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |

សម្រាប់បងប្អូន ជាពិសេសគឺមិត្តនារី ដែលមានបំណងចង់ធ្វើនំបាញ់ឌុកដោយខ្លួនឯង បងប្អូនអាចសាកល្បងធ្វើទៅតាមវិធី ឬតាមរូមមន្ត​ដូច​ខាងក្រោមនេះបាន

សំណង់សិប្បនិមិត្តនៃប្រាសាទបុរាណខ្មែរបី នៅទឹកដីប្រទេសហ្វីលីពីន

សំណង់សិប្បនិមិត្តនៃប្រាសាទបុរាណខ្មែរបី នៅទឹកដីប្រទេសហ្វីលីពីន

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |

សំណង់នេះសាងសង់នៅជំរុំភៀសខ្លួនខែ្មរមួយនៅប្រទេសហ្វីលីពីននៅឆ្នាំ១៩៨២ ដែលមានជនភៀសខ្លួនខែ្មររត់គេចពីសង្គ្រាមក្នុងស្រុក រត់ទៅប្រទេសជិតខាងនិងប្រទេសទី៣

ហេតុអ្វី​បាន​ជា​គេ​ហៅថា​ “ល្ខោន​ខោល​វត្ត​ស្វាយអណ្ដែត”?

ហេតុអ្វី​បាន​ជា​គេ​ហៅថា​ “ល្ខោន​ខោល​វត្ត​ស្វាយអណ្ដែត”?

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |

វត្ត​ស្វាយ​អណ្ដែត មាន​ទីតាំង​នៅ​តាម​មាត់​ទន្លេ​ក្នុង​ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ វត្ត​ស្វាយ​អណ្ដែត មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​វត្ត​ដទៃ ដោយ​សារ​តែ​វត្ត​នេះ មាន​វង់ល្ខោន​ខោល​ផ្ទាល់ខ្លួន ដែល​គេ​ហៅថា “ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត”។ ជារៀងរាល់​ឆ្នាំ គេ​តែង​ធ្វើ​ពិធី​សំពះ​គ្រូ លៀង​មេមត់បង់បត់​ សុំ​សេចក្ដីសុខ​ដល់​កូន​សិស្ស​​ល្ខោន​ខោល និង​អ្នក​ស្រុក​អ្នក​ភូមិ។ ពិធីនេះតែងតែប្រារព្ធធ្វើក្រោយ​​ពិ​ធីសង្រ្កាន្តឆ្នាំថ្មីរួច។ តាមសង្ឃដីការ​ព្រះគ្រូចៅអធិការ ជា ប៊ុនធឿន ដែលជាចៅអធិការជំនាន់ទី៧ បានឲ្យដឹងថា ដើមកំ​ណើតនៃវត្តនេះ មានអាយុកាលប្រហាក់ប្រហែលនឹងកំណើតរាជធានីភ្នំពេញដែរ៕

ពិតជាគួរឲ្យស្ងើចសរសើរណាស់! បុរសម្នាក់បានជួយសត្វប្រឹសមួយក្បាលដែលជាប់នៅក្នុងភក់ដ៏ជ្រៅបានសម្រេច

ពិតជាគួរឲ្យស្ងើចសរសើរណាស់! បុរសម្នាក់បានជួយសត្វប្រឹសមួយក្បាលដែលជាប់នៅក្នុងភក់ដ៏ជ្រៅបានសម្រេច

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |

សត្វប្រឹសដ៏កម្សត់មួយក្បាលបានព្យាយាមរត់កាត់ភក់ជ្រាំ ដើម្បីសម្ដៅទៅទីជម្រករបស់វា តែជាអកុសលវាបានជាប់គាំងនៅក្នុងភក់ដែលមិនអាចរើបម្រាស់ខ្លួនរួច ។ បន្ទាប់ពីជាប់ក្នុងភក់អស់រយៈពេលជាច្រើនម៉ោងនោះ សត្វប្រឹសមួយក្បាលនេះក៏ត្រូវបានជួយសង្គ្រោះដោយបុរសចិត្តធម៍មួយរូប​។​ ដំបូងនៃការជួយសង្គ្រោះរបស់គាត់ គឺគាត់បានចងខ្សែពួរភ្ជាប់ជាមួយខ្លួនរបស់គាត់ បន្ទាប់មកគាត់ក៏បានព្យាយាមដើរកាត់តាមភក់ជ្រាំទាំងនេះសម្ដៅទៅរកសត្វមួយក្បាលនោះ។ ជំហានបន្ទាប់មកទៀតគាត់បានព្យាយាមទាញខ្លួននិងជើងក្រោយដែលជាប់ភក់ទាំងពីររបស់វាឲ្យកម្រើកបាន។ ជាចុងក្រោយគាត់ក៏បានចងខ្សែពួរនេះទៅនឹងសត្វប្រឹសមួយក្បាលនោះ រួចក៏ឲ្យមិត្តរួមក្រុមរបស់គាត់អូសវាឲ្យមកដល់ដីស្ងួតធម្មតាវិញ។ ក្រោយពីការជួយសង្គ្រោះបានសម្រេចហើយនោះ ពួកគាត់ក៏បានប្រលែងសត្វប្រឹសមួយក្បាលនោះទៅទីជម្រកនៅឯព្រៃបាត់ទៅ។ ដើម្បីជ្រាបកាន់តែច្បាស់ថាគាត់ជួយសង្គ្រោះសត្វប្រឹសមួយក្បាលនេះបានដោយរបៀបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រវត្តិខ្លះៗរបស់​ប្រមុខ​រដ្ឋកម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន

ប្រវត្តិខ្លះៗរបស់​ប្រមុខ​រដ្ឋកម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |

ខៀវ សំផន​ គឺ​ជា​​អតីត​​ប្រមុខ​រដ្ឋ​​នៃ​​របប​​កម្ពុជា​​ប្រជាធិបតេយ្យ ​ហើយ​​បច្ចុប្បន្ន​​គឺ​ជា​​ជន​ជាប់​ចោទ​​មួយ​រូប​ ក្នុង​​ចំណោម​​៥​រូប ​ដែល​​ត្រូវ​បាន​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ទទួល​​បន្ទុក​​ជំនុំ​ជម្រះ​​ អតីត​​មេ​ដឹក​នាំ​​ខ្មែរ​ក្រហម​​ធ្វើ​ការ​​ចោទ​ប្រកាន់​​និង​​ឃុំ​ខ្លួន​​ បណ្តោះអាសន្ន​​ រង់ចាំ​​ការ​កាត់​ទោស។​ តើ​ ខៀវ​ សំផន​ មាន​​ប្រវត្តិ​​យ៉ាងណា?​