ប្រវត្តិកាំបិតនាគខៀវរបស់គួនអ៊ី និងសេះទន្សាយក្រហមរបស់លីពូល្បីកក្រើកប្រវត្តិសាស្ដ្រចិន!
ក្នុងរឿងសាមកុក គួនអុី គឺជាមេទ័ពខ្លាទាំងប្រាំ ខ្លាំងពូកែ និងក្លាហាន ក្នុងដៃកាន់កាំបិតនាគខៀវ ជិះសេះទន្សាយក្រហមដ៏ឆ្លាតវៃទៀត គ្មានគូប្រៀបទេ មេទ័ពខ្លះគ្រាន់តែឮឈ្មោះគេ ក៏ភ័យញាក់សាច់ដូចខែកត្តិកអ៊ីចឹង។ គួនអូី ត្រូវបានគេចាត់ទុកគាត់ជាមនុស្សដែលមានគុណធម៌ដល់កម្រិតកំពូល ហើយគាត់ធ្លាប់និយាយថា «គុណធម៌មានតម្លៃថ្លៃជាងជីវិតមនុស្សទៅទៀត»។ អ្នកទាំអស់គ្នាស្គាល់គាត់ច្បាស់ តែប្រហែលជាមិនសូវដឹងអំពីប្រវត្តិនៃ សេះទន្សាយក្រហម ដ៏ល្បីល្បាញ និង កាំបិតនាគ ខៀវ ដែលមានប្រវែងជាង ៣ម៉ែត្រ ត្រជាក់ស្រិបដូចទឹកកក់ អាចសម្លាប់មនុស្សជាច្រើននាក់ក្នុងពេលតែមួយ មិនប៉ប្រិចភ្នែកឡើយ។ ជាក់ស្តែងដូចជា គួនអុី សម្លាប់មេទ័ពរបស់ ឆាវឆាវ ពេលមកជួបនឹង លាវបុី វិញជាដើម។
១. ប្រវត្តិកាំបិតនាគខៀវ ៖ កាំបិតនាគខៀវ មានតំណាលថា កាលពីដើមឡើយ នៅក្នុងភូមិតូចមួយនៃប្រទេសចិន មានសត្វនាគដ៏ធំមួយក្បាល បចេញអុកឡុកដល់អ្នកភូមិ និងអ្នកស្រុកនៅទីនេះជាញឹកញាប់ថែមទៀត និងបានសម្លាប់មនុស្សជាច្រើននាក់។ ដែលធ្វើឲ្យអ្នកស្រុកនៅទីនោះមិនអាចរកនៅបាន ក៏រុះរើផ្ទះចេញទៅភូមិផ្សេងៗ ដំណឹងនេះក៏លេចឮដល់ អ្នកកំលោះម្នាក់ឈ្មោះថា ចាងអុី ហៅ ថា “គួនអុី” ដែលគេជា មនុស្សស្រឡាញ់នូវយុត្តិធម៌ និងគុណធម៌ជាខ្លាំង។ បុរសចាងអុី នេះក៏ចេញដំណើរពីស្រុករបស់ខ្លួន ទៅកម្ចាត់សត្វនាគដែលបានសម្លាប់អ្នកស្រុក និងរំខាន់នៅទីនោះ។ពេលគេទៅដល់រូងភ្នំនោះ គេក៏បានដើរចូលតែម្នាក់ឯងគ្មានដំបងអ្វីទាំងអស់ ដោយសម្អាងតែកម្លាំងរបស់គេសុទ្ធសាធ។ ចូលទៅដល់ភ្លាម សត្វនាគរាជដ៏ធំនោះចេញមកប្រយុទ្ធនឹងគួនអុី លាន់ឮយ៉ាងខ្លាំងចេញពីរូងភ្នំនោះ។ មនុស្សជា ច្រើននមានការភិតភ័យជំនួស និងងើយឆ្ងល់ជាខ្លាំង ថាមិនគួរឲ្យជឿមានមនុស្សហ៊ានប្រយុទ្ធនឹងនាគដូច្នោទេ។ ការប្រយុទ្ធអស់រយៈពេលប៉ុន្មានថ្ងៃ មានសមភាពស្ងប់ស្ងាត់ បាត់សំឡេងប្រយុទ្ធគ្នា។ សម្រាប់ អ្នកដែលរង់ចាំមើលគិតក្នុង និងនាំគ្នានិយាយថា គួនអុី ប្រាកដជាត្រូវសត្វនាគនោះសុីជាចំណីអស់មិន ទេ ប៉ុន្តែចម្លែកបំផុតគឺ គួនអុី ព្រោះគួនអុី នៅមានសំណាងអាចដើរចេញយ៉ាងសាមញ្ញបំផុត និងដៃកាន់ កាំបិតនាគខៀវ ទៀត។
អ្នកស្រុកក៏បានសួរគាត់ថា តើសត្វនាគនោះត្រូវលោកសម្លាប់បាត់ឬយ៉ាងណា? គាត់ឆ្លើយថា គាត់បានសម្លាប់សត្វនាគកំណាចនោះហើយ ឥឡូវនេះគឺក្លាយជាកាំបិត នាគខៀវនេះ ឯង។ អ្នកស្រុកខ្លះជឿ និងខ្លះមិនជឿ ទើបបានជាគាត់រៀបរាប់ប្រាប់ពេលប្រយុទ្ធនោះថា ពេលគាត់ចូល ទៅដល់ក្នុងរូងភ្នំនោះ គាត់បានចាប់កន្ទុយសត្វនាគពណ៌ខៀវនោះយ៉ាងជាប់នឹងដៃទាំងពីររបស់គាត់ ហើយក្រវាត់បោកនឹងរូងភ្នំនោះទៅវិញទៅមកៗ យូរទៅស្រាប់តែប្រែក្លាយជាកាំបិតនាគខៀវ នៅក្នុងដៃរបស់គាត់ទៅវិញ។ចាប់តាំងពីពេលនោះមក អ្នកស្រុកលែងបានឃើញសត្វនាគរាជពណ៌ខៀវចេញមកធ្វើបាប អ្នកស្រុកទៀត ទើបបានជាគេនាំគ្នាហៅថា ជាទេវតាចាប់កំណើត អ្នកខ្លះទៀតក៏ហៅថា “តាមុខក្រហម ឬអ្នកតាមុខក្រហម” ដោយសារតែមុខគាត់មានអំណាច និងពណ៌ក្រហមច្រាល ជាពិសេសគាត់មាន ពុតមាត់វែងស្អាត ដែលគ្មានអ្នកណាអាចមានដូចទេ។ មកដល់សព្វថ្ងៃនេះ រូបសំណាក់របស់គាត់ ក៏ត្រូវបានមនុស្សជាច្រើនគោរពបូជាផងដែរ នៅតាមព្រះវិហារចិន និងតាមផ្ទះ ឬតាមកន្លែងសក្តិសិទ្ធិមួយចំនួនទៀត។
២. ប្រវត្តិសេះទន្សាយក្រហម
សេះទន្សាយក្រហម គឺជាកំពូលសេះល្អរបស់ពួកសុីលៀង ដែលដើមឡើយគឺ ជារបស់ តុងជ័រ ទេ តែដើម្បីទិញទឹកចិត្តរបស់ លីពូ គេត្រូវយកសេះល្អនេះទៅឲ្យលីពូ ដើម្បីឲ្យមេទ័ពលីពូ មកចុះចូលនឹងគេ សម្លាប់ឪពុកធម៌មុន។ សេះល្អនេះ មានសម្បុរក្រហមក្រម៉ៅ ភ្នែកធំៗមុតនិងមានចិញ្ចេីម ពណ៌ខ្មៅក្រាស់ ជើងធំៗ មានមាឌខ្ពស់ស្រឡះ និងមាំល្អអាចរត់បាន ១ថ្ងៃ ១ពាន់យោជន៍ ដោយមិនចាំ បាច់សម្រាកអ្វីទេ រហូតឲ្យរហ័សនាមថា “លីពូ ក្នុងចំណោមមនុស្ស សេះទន្សាយក្រហម ក្នុងហ្វូងទន្សាយ”។
ប៉ុន្តែគួរឲ្យស្តាយណាស់ ដែលម្ចាស់របស់វាត្រូវស្លាប់មុនសេះល្អនេះ នៅពេលដែលចាញ់សង្គ្រាមរបស់ ឆាវឆាវ ហើយសេះនេះក្រោយមកទៀត ក៏ធ្លាក់ទៅ គួនអុី ដែលជាស្តេចក្លាទាំងប្រាំរបស់ លាវបុី។ ហើយ ពេលដែល គួនអុី ស្លាប់ដោយសារតែ លីមឹង នៅជាំងតុង សេះទន្សាយក្រហមនេះ ក៏ត្រូវពួកតុងអ៊ូរឹប អូសយកទៅជាមួយគ្នាដែរ៕
ប្រភព៖Entertainment And Knowledge