តើប្រពៃណីលែងដើមទ្រូងទទេរបស់ស្ត្រីខ្មែរមានតាំងពីពេលណាមក???

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដវប្បធម៌ | 0 |
តើប្រពៃណីលែងដើមទ្រូងទទេរបស់ស្ត្រីខ្មែរមានតាំងពីពេលណាមក??? តើប្រពៃណីលែងដើមទ្រូងទទេរបស់ស្ត្រីខ្មែរមានតាំងពីពេលណាមក???

នៅតាមជញ្ជាំងប្រាសាទខ្មែរបុរាណ នាសម័យបុរេអង្គរ និង អង្គរ គេឃើញមានចម្លាក់បុរាណជាច្រើន ដូចជា ព្រះទេពី ស្រីរាំ ឬទេពអប្សរ ព្រមទាំង ប្រជានុរាស្ត្រដែលមានឋានៈខ្ពង់ខ្ពស់ ជាទីបំផុត ឬក៏ឋានៈទាបស្ថិតនៅក្នុងឥរិយាបថលែង ទ្រូងទទេដូចៗគ្នាដែរ ។ ឧទាហរណ៍ ដ៏ជាក់ស្តែងមួយ គឺថាបើយើងក្រឡេកមើលចម្លាក់ ព្រះនាង ម្ចាស់ ក្សត្រី ឥន្ទ្រទេវី ដែលជា ព្រះជាយារបស់ព្រះមហាក្សត្រ ខ្មែរ ដ៏ ខ្លាំងពូកែកប់កំពូល គឺ ព្រះបាទជ័យ វ័រ្មន ទី ៧ យើង នឹងសម្គាល់ ឃើញថា ព្រះនាងក៏ស្ថិតក្នុង ឥរិយាបថ ខ្លួនទទេដែរ ។ ដោយឡែកតាមការវិភាគ រូបសំណាកនាសម័យនគរ ភ្នំ ពីស.វ ទី ១ ដល់ទី ៧ និង សម័យ ចេនឡា ពីស.ត ទី៧ ដល់ទី៩ នៃគ.ស ក៏បានបញ្ជាក់ នូវ ប្រពៃណីលែងខ្លួននេះដែរ ។ យោងតាមប្រភពឯកសារបុរាណវិទ្យា យើងអាច សន្និដ្ឋានបានថាប្រពៃណីដោះអាវ នេះមានតាំងពីសម័យបុរេប្រវត្តិសាស្ត្រមកម្ល៉េះ ។

ដូច្នេះ ទំនៀមទម្លាប់លែងខ្លួនរបស់ស្ត្រីខ្មែរគឺជាប្រពៃណីទូទៅដែលមានតាំងតែពីបុរាណកាលមកគ្មានលក្ខណៈអាវាសែទេ ។ ម្យ៉ាងទៀត តាមរយៈ ឯកសារបានបញ្ជាក់ ឱ្យដឹងថាកាលដែលគេឆ្លាក់រូបទេវតា ឬ រូបមនុស្សនាសម័យបុរាណ គឺ ពុំមែនជារឿងប្រឌិតនោះទេ គឺជាប្រពៃណីពិតៗដែល ទាក់ទងទៅនឹង ប្រពៃណីដូនតាខ្លួន ។ អ្វីមួយដែលខុសនឹងចម្លាក់ ឬ គំនូរនាសម័យទំនើប ប្រកបដោយភាពស្រើបស្រាល ។

សូមបញ្ជាក់ថាការដែលស្ត្រីខ្មែរដោះអាវ ឬ អត់អាវចំហរដើមទ្រូង ឱ្យលេចសុដន់ទាំងគូនៅទទេបែបនេះ គឺមិនមែនមានន័យថាស្ត្រីខ្មែរមិនចេះពាក់អាវនោះទេ នោះជាការនិយម ឱ្យតម្លៃជាទូទៅក្នុងព្រះរាជនគរខ្មែរបុរាណរហូតដល់ សម័យបារាំងចូលស្រុកទើបប្រពៃណីនោះក៏ត្រូវរអាក់រអួលទៅវិញ។ រហូតមកដល់ ស.ត​ទី ១៩ ស្ត្រី ខ្មែរ នៅតែនិយមប្រពៃណីដោះអាវនេះ រហូតទោះជា ស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ព្រោះវាបានក្លាយទៅជាទម្លាប់ ធម្មជាតិនៅគ្រប់ទីច្រកល្ហកទៅហើយ ប៉ុន្តែតាមលទ្ធផលនៃការស្រាវជ្រាវ ក្រោយមកទៀតទើប គេដឹងថាប្រពៃណី នេះបានប្រែប្រួលបន្តិចម្តងៗរហូតដល់ បាត់អស់នៅពេលដែលឥទ្ធិពល អឺរ៉ុប បានជះមកលើ សង្គមខ្មែរ នាជំនាន់នោះ ។ ប៉ុន្តែ ជនជាតិខ្មែរ ដែលរស់នៅតាមតំបន់ ព្រៃភ្នំ នៅតែរក្សា ប្រពៃណីនេះបាន គង់វង្ស ស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ ។

គួរបញ្ជាក់ផងដែរថាបងប្អូនខ្មែរលើទាំងនោះក៏ដូចជាបុព្វបុរសនាសម័យអង្គរនិងមុនអង្គរផងដែរ ។ កាយវិកា ស្រាតននលដងខ្លួនពុំមែនមានន័យថា ឆ្អេះឆ្អាបនោះទេ ក៏ប៉ុន្តែ ប្រកបដោយ លក្ខណៈ ស្អាតស្អំ បរិសុទ្ធ ។ សូមជម្រាបថាថ្មីៗនេះ អ្នកស្រាវជ្រាវ ថៃ បានរកឃើញ នូវរូបចម្លាក់បុរាណ នា ស.ត ទី ១២ តំណាងអ្នករបាំខ្មែរនាសម័យអង្គរពាក់អាវយ៉ាងស្តើងខុសពីស្ត្រីទេពអប្សរមួយភាគធំដែលមាននៅលើប្រាសាទសិលាអង្គរ ឬ វត្ត បាពួន ។

ប្រភព៖ត្រា ណេ

បញ្ចេញមតិ