តើអ្នកស្គាល់លោកអៀវ កើស​ ដែរឬទេ???តើគាត់ជាអ្នកណា??

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩​ | ឥស្សរជន | 0 |
តើអ្នកស្គាល់លោកអៀវ កើស​ ដែរឬទេ???តើគាត់ជាអ្នកណា?? តើអ្នកស្គាល់លោកអៀវ កើស​ ដែរឬទេ???តើគាត់ជាអ្នកណា??

លោក អៀវ កើស​ កើតនៅឆ្នាំ ១៩០៥ នៅស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់ជា កូនទោល របស់ លោក អៀវ ហេង និង អ្នកស្រី ទឹក។ លោក អៀវ កើស បានសិក្សានៅខេត្តកណ្តាល និង សាលាបឋមសិក្សា ក្រុងបាត់ដំបង។ បន្ទាប់មក គាត់បានមកសិក្សានៅ អនុវិទ្យាល័យ ស៊ីសុវត្ថិ។ បន្ទាប់ពី មធ្យមសិក្សា គាត់បានបន្តការសិក្សានៅ សាលាពាណិជ្ជកម្ម នៅហាណូយ បានប្រឡងចេញ ជាប់លេខ ១ នៅឆ្នាំ ១៩២៧។ វិលត្រឡប់ចូលស្រុកខ្មែរវិញ គាត់បានត្រូវ គ្រឹះស្ថាន DENIS FRERE នៅភ្នំពេញ និង ក្រុមហ៊ុន ដំណាំកៅស៊ូ មេមត់ ទទួលឲ្យធ្វើការជា និយោជិតរហូតដល់ដើមឆ្នាំ ១៩២៨។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ នាង គឹម សិរី នៅឆ្នាំ ១៩២៩។ គាត់មានកូនពីរនាក់។

ពីឆ្នាំ ១៩៣២ ដល់ឆ្នាំ ១៩៤២ គាត់ជា សហគ្រិនសាធារណៈការ នៅខេត្តបាត់ដំបង។ ពីឆ្នាំ ១៩៤២ ដល់ឆ្នាំ ១៩៤៥ គាត់ជា ម្ចាស់ ហាងឪសថ និង ម្ចាស់ កម្មន្តសាល ធ្វើសាប៊ូ។ នៅដើមឆ្នាំ ១៩៤៥ គាត់មានតំណែងជា ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកក្រសួងសេដ្ឋកិច្ច។ នៅឆ្នាំ ១៩៤៦ លោក អៀវ កើស បានបង្កើត “គណបក្ស ប្រជាធិបតេយ្យ” និង បានតែងតាំង ពីមហាក្សត្រ នរោត្តម សីហនុ ជាប្រធានបណ្តោះអាសន្ន សភាជាតិ សម្រាប់រៀបចំធ្វើគម្រោងរដ្ឋធម្មនុញ។

ពីឆ្នាំ ១៩៤៧ ដល់ឆ្នាំ ១៩៤៩ គាត់ជាប្រធាន សភាជាតិ។ ពីថ្ងៃទី ២០ កញ្ញា ១៩៤៩ ដល់ថ្ងៃទី ២៨ កញ្ញា ១៩៤៩ លោក អៀវ កើស ជានាយករដ្ឋមន្រ្តី ទទួលបន្ទុក ក្រសួងមហាផ្ទៃ។ នៅចុងឆ្នាំ ១៩៤៩ លោក អៀវ កើស បានដង្ហែហ្លួង ព្រះបាទ នរោត្តម សីហនុ មកស្រុកបារាំង។ ពេលត្រឡប់ចូលភ្នំពេញវិញ ក្នុងពេលបិទសម័យប្រជុំ គណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី ១៤ មករា ១៩៥០ លោក អៀវ កើស បានទទួល ឧបឃាត ATTENTAT ដោយគ្រាប់បែក ស្លាប់នៅម៉ោង ៦ល្ងាច។ ជាមួយសហការីមួយចំនួនទៀត ដូចជា ស៊ីសុវត្ថិ យុត្តិវង្ស លោក អៀវ កើស ជាអ្នកតាក់តែង រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៧ ជារដ្ឋធម្មនុញ្ញទី១ មានប្រើនៅស្រុកខ្មែរ គឺ”របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ” (MONARCHIE CONSTITUTIONNELLE)។

ប្រភព៖ សៀវភៅ ប្រវត្តិសាស្រ្តកម្ពុជា និង វរជនខ្មែរ

បញ្ចេញមតិ
ស្លាក