អ្នកគួរតែដឹង!!ប្រវត្តិឧទ្យានជាតិគិរីរម្យ ឬ បុរីជូឡុង ឬ ឧទ្យានជាតិព្រះសុរាម្រឹត-កុសុមៈ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
អ្នកគួរតែដឹង!!ប្រវត្តិឧទ្យានជាតិគិរីរម្យ ឬ បុរីជូឡុង ឬ ឧទ្យានជាតិព្រះសុរាម្រឹត-កុសុមៈ អ្នកគួរតែដឹង!!ប្រវត្តិឧទ្យានជាតិគិរីរម្យ ឬ បុរីជូឡុង ឬ ឧទ្យានជាតិព្រះសុរាម្រឹត-កុសុមៈ

ឧទ្យានជាតិគិរីរម្យបានត្រូវបង្កេីតឡេីងជាលេីកដំបូងក្នុង គ. ស. ១៩៤០ ដោយនាយកដ្ឋានគង្គា រុក្ខាប្រមាញ់ ។ នៅក្នុង គ. ស. ១៩៤៤ សម្ដេចព្រះនរោត្តម សីហនុ ស្ដេចយាងតាមព្រះទីន័ងគជេន្ទ្រ ( ដំរី ) យាងបំពេញព្រះរាជទស្សនកិច្ចនៅតំបន់នេះ ។ គ្រានោះព្រះករុណាស្ដេចសព្វព្រះហឫទ័យនឹងតំបន់នេះណាស់ហេីយស្ដេចមានព្រះរាជតម្រិះថា ៖ ព្រៃស្រល់បែបនេះមានតែក្នុងប្រទេសបារាំងប៉ុណ្ណោះ មិននឹកស្មានថាមានក្នុងប្រទេសកម្ពុជាសោះ ទេីបស្ដេចរាជានុញ្ញាតឱ្យអ្នកជំនាញមកសិក្សា និង កំណត់តំបន់នេះថា “ខ្ពង់រាបគិរីរម្យ” តាមព្រះរាជក្រមលេខ ១២៩ លរ ចុះថ្ងៃទី ១៧ ខែមេសា គ. ស. ១៩៤៤ ។

ក្រោយមកក៏មានការសាងសង់ប្រព័ន្ធគមនាគមន៍ដេីម្បីសម្រួលដល់វិស័យទេសចរណ៍ ។ សម្ដេចព្រះប្រមុខរដ្ឋស្ដេចធ្លាប់គង់ប្រថាប់នៅទីនោះចាប់ពីថ្ងៃទី ២២ ដល់ ២៨ ខែមករា ក្នុង គ. ស. ១៩៤៥ នាព្រះរាជដំណាក់ដែលសង់នៅទីនោះ ។ ក្នុង គ. ស. ១៩៤៩ ពួកខ្មែរឥស្សរៈបានកាន់កាប់ទីនេះហេីយបំផ្លាញស្ពាន ផ្លូវ នានា ។ ក្រោយសន្និសីទក្រុងហ្សឺណែវក្នុងគ. ស. ១៩៥៤ ឧទ្យានជាតិគិរីរម្យបានត្រូវប្រគល់មករដ្ឋវិញ ។

ក្នុង គ. ស. ១៩៦២ ឧទ្យានជាតិគិរីរម្យបានកសាងក្រុងមួយហៅថា “ក្រុងជូឡុង” ឬ “បុរីជូឡុង” ។ ឈ្មោះជូឡុងនេះជាឈ្មោះរបស់ “សម្ដេចចក្រីតេជោធិបតីញ៉ឹក ជូឡុង” ដែលជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរួមវិភាគទាន និង ចលនាប្រជាជនកសាងតំបន់ទេសចរណ៍ដ៏ប្រណិតនេះ ( សម្ដេចត្រូវជាឪពុកក្មេករបស់ឯកឧត្តម សម រង្សី ) ។ ឥស្សរជនជាតិ និង អន្តរជាតិធ្លាប់ទៅទស្សនាតំបន់នេះយ៉ាងច្រេីន កាលពីសម័យសង្គមរាស្ត្រនិយម ។ តំបន់គិរីរម្យបានក្លាយទៅជាឧទ្យានជាតិដំបូងគេបង្អស់ក្នុងប្រទេសយេីងដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍ ។

ប្រភព៖ វីគីភីឌា

បញ្ចេញមតិ