មកមើល!!សំណង់អច្ឆរិយៈនាសម័យបុរាណ ភូម៉ាភូនគូ Puma Punku (ប្រទេសBolovia)

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
មកមើល!!សំណង់អច្ឆរិយៈនាសម័យបុរាណ ភូម៉ាភូនគូ Puma Punku (ប្រទេសBolovia) មកមើល!!សំណង់អច្ឆរិយៈនាសម័យបុរាណ ភូម៉ាភូនគូ Puma Punku (ប្រទេសBolovia)

សំណង់បុរាណមួយនេះស្ថិតនៅទិសពាយ័ព្យនៃប្រទេស បូលូវា (Bolovia) ភាគខាងត្បូងនៃទ្វីបអាមេរិច។ គេ មិនបានដឹងច្បាស់អំពី មូលហេតុនៃការសាងសង់សំណង់បុរាណនេះឡើយ ដោយវា​ត្រូវបានសាងសង់ឡើង ដោយជនជាតិដើម Tiwanaku តាមការសិក្សា ស្រវជ្រាវរបស់អ្នកបុរាណវិទ្យា គេបានប៉ាន់ប្រមាណថាវាត្រូវបានសាង សង់ឡើងក្នុងឆ្នាំ ៥៣៦ ដល់ ៦០០ នៃគ្រិស្តសករាជ។ ប៉ុន្តែក្នុងឆ្នាំ ១៩៤៥ អ្នកបុរាណវិទូ Althos Poleski បានកំណត់ថា សំណង់បុរាណនេះមានអាយុកាលច្រើនជាងនេះ ដោយការសិក្សាស្រាវជ្រាវទៅលើគំរូនៃសំណង់ គឺស្របគ្នាទៅនឹងផ្កាយ ដោយកំណត់ថាវាអាយុកាល ១៥,០០០ឆ្នាំ។

គាត់បានសិក្សាស្រាវជ្រាវទៅលើសំនណង់នេះអស់រយះពេលជាច្រើនទសវត្ស និងបានសន្និដ្ឋានថា វាត្រូវបានគេសាងសង់ឡើងកាលពី ៧,០០០ឆ្នាំមុនគ្រិស្តសករាជ។ អ្វីដែលគួរឲ្យចាប់ អារម្មណ៏គឺថា តើសំណង់ដ៏ធំនេះសាងសង់ឡើងដោយប្រើប្រាស់បច្ចេកទេសអ្វី និងក្នុងគោលបំណងអ្វី? ក្រឡេកទៅមើលស្ថាបត្យកម្មនៃសំណង់បុរាណដ៏ស្កឹមស្កៃមួយនេះ​វិញ យើងឃើញថាវាស្ថិតនៅក្នុងភាពរាយប៉ាយពាសពេញដី ពោលគឹដូចត្រូវបានបំផ្លាញដោយសារអ្វីមួយអញ្ចឹង។ សំណង់បុរាណនេះសាងសង់ឡើងដោយការ ដាក់បន្តុបគ្នាដោយថ្មធំតូច និងជាដុំៗ ដែលមានទំងន់ចាប់ពី ៨០តោនឡើងទៅ។ ថ្មធំៗ ទាំងអស់នោះគឺមានសារធាតុផ្សំពីដីខ្សាច់ក្រហម និង ត្រូវបានគេយកពីកន្លែងយកថ្មដែលនៅជិតបឹង Titicaca ចំងាយ ១០គីឡូម៉ែតពីសំណង់បុរាណមួយ
នេះ។

ចំណែកឯថ្មតូចៗសំរាប់ឆ្លាក់ជារូបមុខមនុស្សនោះត្រូវបានគេយកមកពីឧបទ្វីប កូប៉ាកាបាណា​ (Copacabana Peninsula)ដែលមានចំងាយដល់ទៅ៩០គីឡូម៉ែតពីការដ្ឋានសាងសង់។ ក្រុមអ្នកបុរាណវិទួបានសំដែងមតិថា ថ្មទាំង អស់នោះត្រូវបានជីកយកមក និងដឹកជញ្ជូនដោយកំលាំងមនុស្ស ពោលគឺជនជាតិដើមTiwanaku។ គ្មាននរណាម្នាក់ អាចដោះប្រស្នារបស់សំណង់បុរាណនេះបានឡើយគឺមានតែការសន្និដ្នានការប៉ាន់ស្មានដោយផ្អែកលើការស្រាវជ្រាវ នៅទីតាំងតែប៉ុណ្ណោះ។ តាមរយះការសាកសួរជនជាតិដើមដែលរស់នៅក្នុងតំបន់បឹង Titicaca បានប្រាប់យើងឲ្យដឹងថា សំណង់បុរាណមួយនេះគឺជាទីកន្លែងស័ក្តសិទ្ធគោរពបូជា និង ឧទ្ទិសដល់អទិទេពដែលបានបង្កើតបុព្វបុរសរបស់ពួកគេ។ តាមរយះរឿងព្រេងរបស់ជនជាតិដើមនៅតំបន់នោះបាន បង្ហាញថា អទិទេពរបស់គេមានដើមកំណើតពីបឹង Titicaca ហើយក៏បានបង្កើត និង ផ្តល់នូវចំណេះដឹងដល់បុព្វបុរសគេ​ ហើយអទិទេពរបស់គេក៏ បានចាកចេញពីពួកគេទៅកាន់ទីឋានសួគ៏បាត់ទៅ។

ដូចនេះហើយទើបបានជាបុព្វបុរសរបស់ពួកគេបានសាងសង់ Puma Punku នេះឡើង ដើម្បីបង្ហាញពីភាពដឹងគុណដល់អទិទេពរបស់ពួកគេ។ បើតាមរយះទិន្នន័យខាងលើ យើង ប្រាកដជាឆ្ងល់ថា តើអទិទេពរបស់គេគឺជានរណា? មុននឹងឆ្លើយនឹងសំនួរខាងលើ ចូរយើងក្រឡេកទៅមើលពីគំរោងប្លង់ និងស្ថាបត្យកម្មរបស់សំណង់បុរាណ នេះជាមុនសិន។ បើសិនជាយើងសង្កេតមើលទៅលើទំហំនៃដុំថ្មដែលយកមកសាងសង់សំណង់នេះ គឺពិតជាមានទំហំធំ និងធ្ងន់សម្រាប់មនុស្សធ្វើការដឹងជញ្ជូន និងលើកដាក់។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការឆ្លាក់គឺមានភាព ជឿនលឿនជាងសម័យបច្ចុប្បន្ន ពោលគឺបច្ចេកទេស និងការវាស់វែងគឺមានភាពត្រឹមត្រូវមែនទែនដែលមិនមែនជា បច្ចេកទេស និងសមត្ថភាពរបស់មនុស្សសម័យនោះឡើយ។ ប្រសិនជាយើងនឹងស្រម៉ៃទៅដល់ជីវភាពរបស់មនុស្សកាលពី ១០,០០០ឆ្នាំមុន គឺជីវភាពរបស់ពួកគេនៅកំពុង រស់នៅក្នុងរូងភ្នំស៊ីសាច់ឆៅជាអាហាររស់ជាកុលសម្ព័ន្ធ បេះផែ្លឈើ និងប្រើប្រាស់ថ្មជាវត្ថុប្រើប្រាស់ផេ្សងៗប៉ុណ្ណោះ ពោលគឺពួកគេគ្មានចំណេះដឹងក្នុងការសាងសង់សំណង់ធំៗនោះទេ។ តើប្រជាជននៅតំបន់នោះអាចសាងសង់សំណង់ ដ៏ធំនេះដោយប្រើប្រាស់ដៃ និងកំលាំងរបស់គេទាំងអស់មែនឬ? ចំពោះចម្លើយរបស់សំណួរនេះគឺ ការពិនិត្យឲ្យបាន ច្បាស់ទៅលើព្រឹត្តិការណ៏ និងជីវភាពរបស់មនុស្សនៅសម័យនោះ។

តាមការសិក្សាស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវពីប្រសិនជាយើងគិតទៅ ដូចជាសមហេតុសមផលដោយសំអាងទៅ លើការពិសោធន៏ពី និងការទទួលស្គាល់ពីអ្នកជំនាញកាត់ថ្ម។ ពួកគាត់បាន សារភាពថា បច្ចេកទេសក្នុងការឆ្លាក់ និងការកាត់ថ្ម គឺមានភាពល្អឥតខ្ចោះ ដែលបច្ចេកវិទ្យាសម័យបច្ចុប្បន្ននេះមិនអាចធ្វើទៅបាន។ ថ្មដែលបានកាត់ និងដាក់ពង្រៀបគ្នានៅ Puma Pumku គឺមានមុខកាត់រលោងដោយមិនមាន ភាពក្រើមឬគគ្រាត ដូចថ្មដែលបានកាត់ដោយម៉ាស៊ីនសម័យបច្ចុប្បន្ន សូម្បីតែការប្រើឡាស៊ែក៏មិនមានភាពរលោងដូចថ្មនៅ Puma Pumku ឡើយ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៏មួយទៀតនោះគឺ គេបានរកឃើញថ្មដែលមានរាងជាងអក្សរ H ចំនួន ៨ ដុំបានធ្លាក់រាយបាយនៅក្នុងបរិវេណសំណង់បុរាណមួយនេះ។

តាមការពិសោធន៏របស់លោកPaul Francisដែលសមាជិកក្រុមអ្នកស្រវជ្រាវពី មនុស្សក្រៅភពបានបង្ហាញថាថ្មទាំង ៨ ដុំនោះ គឺ ដំបូងឡើយ​ដាក់បន្ទុំលើគ្នាសំរាប់ទ្រយានអវកាសមុននឹងចេញដំនើរដូចទៅនឹងជើងទ្ររ៉ុកែត V2 របស់អាល្លឺម៉ង់ ចឹងដែរ។ យើងអាចធ្វើការប្រៀបធៀបរវាងស្ថានីយបង្ហោះយានអវកាសបច្ចុប្បន្នទៅនឹងថ្មទាំង ៨ ដុំនោះ។ មនុស្សក្រៅភព (Ancient Alien Theorists) បានសន្និដ្ឋានថា Puma Punku ត្រូវបានសាង់សង់ដោយដៃមនុស្សពិតមែន តែដោយមានការជួយពីសំណាក់មនុស្សក្រៅភពនាពេល នោះដែលបានផ្តល់បច្ចេកទេសក្នុងការឆ្លាក់ កាត់ថ្ម ការប្រើប្រាស់យានធំៗក្នុងការដឹងជញ្ជូនថ្មធំៗ និងធ្ងន់ៗទាំងអស់ នោះពីទីកន្លែងឆ្ងាយៗដោយប្រើប្រាស់បច្ចេកវិទ្យារលក (Sound Wave Technology) ឧបករណ៏លើកដោយប្រើប្រាស់ ទំនាញ (Gravitational Pull Force) ក្នុងការដាក់ថ្មទាំងអស់នោះនៅពីលើគ្នា។ ពួកគេបានរៀបចំប្លង់ប្រាសាទដោយ ប្រើប្រាស់ការគណនាតាមវិធីវិទ្យាសាស្ត្រដោយប្រើប្រាស់គណិតវិទ្យា តារាសាស្រ្ត ធរណីមាត្រ​ និងការជ្រើសរើសទី តាំងក្នុងការសាងសង់ Puma Punku នេះឡើង។

ប្រភព៖thmeypleknews.com

បញ្ចេញមតិ