អាថ៌កំបាំង​អំពី ព្រៃ​ខ្មោច​ អាយុកាល ២០០០​ឆ្នាំ ស្រាប់តែ​បង្ហាញខ្លួន​លើ​ផ្ទៃ​សមុទ្រ​

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
អាថ៌កំបាំង​អំពី ព្រៃ​ខ្មោច​ អាយុកាល ២០០០​ឆ្នាំ ស្រាប់តែ​បង្ហាញខ្លួន​លើ​ផ្ទៃ​សមុទ្រ​ អាថ៌កំបាំង​អំពី ព្រៃ​ខ្មោច​ អាយុកាល ២០០០​ឆ្នាំ ស្រាប់តែ​បង្ហាញខ្លួន​លើ​ផ្ទៃ​សមុទ្រ​

“​តំបន់​ព្រៃ​ខ្មោច​” មាន​អាយុកាល ២០០០​ឆ្នាំនេះ ធ្លាប់​បាន​ជីក​កប់​ក្នុង​មហាសាគរ ដោយ​ការរញ្ជួយ​ដី និង​រលក​ស៊ូណាមិ នា​សតវត្សរ៍​ទី ១៨ ស្រាប់តែ​ផុស​ធ្លោរ​ត្រឡប់មកវិញ ។​គល់ឈើ​មួយចំនួន មាន​អាយុកាល​ដល់​ទៅ ២០០០​ឆ្នាំ ។​

​ជិត ៣០០​ឆ្នាំ​មកហើយ​ដែល​ឫសគល់​នៃ “​ព្រៃ​ខ្មោច​” នេះ ត្រូវបាន​កប់​លាក់​យ៉ាង​ស្ងៀមស្ងាត់​នៅ​បាតសមុទ្រ ព្រោះ​គ្រោះ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ នា​អំឡុង​ចុង​សតវត្សរ៍ ១៧ ដើម​សតវត្សរ៍​ទី ១៨ ។ រហូតទល់​រដូវរងា​ឆ្នាំ ១៩៩៧-១៩៩៨ ទើប​១​ផ្នែក​របស់​វា​លេច​លើ​ផ្ទៃ​ទឹក ។ វា​ស្ថិត​ក្នុង​រដ្ឋ Oregon អាមេរិក ។​ ​វា​ពុំ​មែន​ជា​គល់ឈើ​បន្តិចបន្តួច​ទេ គឺជា​តំបន់​ព្រៃ​មួយ​ស្ថិតក្រោម​ផ្ទៃ​ទឹកសមុទ្រ ។ អ្នក​អាច​សំឡឹង​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ​ទៅ​ពេល​ទឹកនាច​ចុះ ហើយ​គល់ឈើ​ដ៏​ច្រើន​បាន​បង្ហាញ​រូបរាង​ឡើង ។ ​សំណល់​ព្រៃ​ក្រោយ​គ្រោះ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ ។​

​មុន​ពេល​វា​បង្ហាញ​វត្តមាន ពលរដ្ឋ​ដែល​រស់នៅ​យូរ​មក​ហើយ​នា​តំបន់​នោះ​ធ្លាប់បាន​ឮ​គេ​តំណាល​ពី “​ព្រៃ​ខ្មោច​” ស្ថិតនៅក្រោម​ទឹក គេ​ថា​មុន​នោះ​វា ធ្លាប់បាន​បង្ហាញ​វត្តមាន​ម្តង​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ តាំងពី​ពេលនោះ​មក​ដែល “​ព្រៃ​ខ្មោច​” Neskowin បាន​ក្លាយ​ជា​ទីកន្លែង​១​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា ។​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បន្សល់ទុក​គឺ​នៅ​អំឡុង​ឆ្នាំ ១៦៨០-១៧២០ មាន​ព្យុះសង្ឃរា ការរញ្ជួយ​ដី​ដ៏​ធំ​មួយ បាន​បន្លិច​តំបន់​ព្រៃ​នេះ ។ ប៉ុន្តែ​គេ​នៅ​ពុំទាន់​យល់ច្បាស់​ពី​ការ​បង្ហាញខ្លួន​ម្តងម្កាល​របស់​វា​ឡើយ ៕

ប្រភព៖លី​សា

បញ្ចេញមតិ