នគរស្រីល្វោ អតីតដែនដីមួយបំបែកចេញពីអាណាចក្រទ្វារវតី

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
នគរស្រីល្វោ អតីតដែនដីមួយបំបែកចេញពីអាណាចក្រទ្វារវតី នគរស្រីល្វោ អតីតដែនដីមួយបំបែកចេញពីអាណាចក្រទ្វារវតី

នគរស្រីល្វោគឺជាអតីតដែនដីមួយបំបែកចេញពីអាណាចក្រទ្វារវតី ហើយបច្ចុប្បន្នស្ថិតនៅក្នុងខេត្តលពបុរីលើភាគខាងឆ្វេងនៃដងទន្លេចៅប្រាយ៉ាភាគខាងជើងនៃប្រទេសថៃ។ នៅប្រមាណសតវត្សទី៧ នៅពេលដែលព្រះបាទឥសានវម៌ទី១ នៃអាណាចក្រចេនឡាពង្រីកទឹកដី និងឥទ្ធិពលទៅតាមជួរដងទន្លេចៅប្រាយ៉ា នគរស្រីល្វោគឺជាមជ្ឍមណ្ឌលអំណាចកណ្តាលនៃចក្រភពខ្មែរគ្រប់គ្រងទៅលើអាណាចក្រទ្វារវតី។

ប៉ុន្តែនៅពេលដែលចេនឡាចុះខ្សោយ អាណាចក្រទ្វារវតី រួមទាំងនគរស្រីល្វោផងដែរបានរើបម្រាស់ពីចំណុះរបស់ចក្រភពខ្មែរ មកជារដ្ឋឯករាជ្យឡើងវិញ។ រហូតមកដល់ប្រមាណសតវត្សទី១០ នគរតមប្រៈលិង្កៈ ឬស្រីធម្មរាជាដែលស្ថិតនៅលើជ្រោយម៉ាឡេ និងជាអតីតរដ្ឋចំណុះមួយរបស់ចក្រភពខ្មែរដែរនោះបានវាតទីគ្រប់គ្រងលើនគរស្រីល្វោ ហើយបានតែងតាំងព្រះអង្គម្ចាស់សាសន៍ម៉ាឡេម្នាក់ឲ្យនៅគ្រប់គ្រងក្នុងនគរនោះ។

ស្តេចម៉ាឡេរូបនោះបានចាប់ប្រតិព័ទ្ធនឹងព្រះនាងសាសន៍ខ្មែរមួយអង្គដែលបានរត់ភៀសខ្លួនទៅពីអង្គរក្នុងគ្រាដែលចក្រភពអង្គរមានការបង្ហូរឈាមគ្នា។ ស្តេចម៉ាឡេ និងព្រះនាងខ្មែរមានព្រះរាជបុត្ររួមគ្នាមួយដែលក្រោយមកបានបង្រួមបង្រួមទឹកដីនៅអាណាចក្រខ្មែរ ហើយបានឡើងសោយរាជ្យនៅក្នុងរាជធានីអង្គរដោយមានព្រះនាមថាសូរ្យវម៌ទី១។ នៅក្នុងរាជ្យព្រះសុរ្យវម៌ទី១នេះ នគរស្រីល្វោនិងអាណាចក្រទ្វារវតីត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គរម្តងទៀត ប៉ុន្តែដោយសារទំនាក់ទំនងមនោសញ្ចេតនាសាច់ឈាមខ្សែស្រឡាយរបស់ព្រះសុរ្យវម៌ទី១។

ប្រភព៖Moa Vutha

បញ្ចេញមតិ
ស្លាក