សត្វដំរី សត្វអច្ឆរិយៈវប្បធម៌អង្គរបុរី

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
សត្វដំរី សត្វអច្ឆរិយៈវប្បធម៌អង្គរបុរី សត្វដំរី សត្វអច្ឆរិយៈវប្បធម៌អង្គរបុរី

ដំរីមិនគ្រាន់តែជាយានជំនះរបស់ព្រះឥន្ទ្រតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាវត្ថុសិរីមង្គលមួយក្នុងបណ្តាសិរីមង្គលចំនួន១០៨ របស់ស្តេចចក្រពត្តិថែមទៀតផង ជាពិសេសដំរីស ។ វត្តមានសន្លឹកមាសមួយចំនួន ដែលមានឆ្លាក់រូបដំរីពីលើ ក្បាលមួយ ឬក្បាលបី (ព្ធរាវ័ន) ដែលបុព្វបុរសខ្មែរបានប្រើជាយ័ន្តនៅទួលគោកស្វាយ នៅខេត្តឡុងអាង នៅស.វទី៧ ជាភស្តុតាងស្រាប់ ។ សូមជម្រាបថា ទន្ទឹមនឹងនេះ គេក៏បានឃើញនូវសន្លឹកមាស ដូចគ្នាដែលមានរូបដំរីឆ្លាក់ពីលើនៅទួលហ្គោថាន់ នៅខេត្តតៀងយ៉ាង ។

យ័ន្តទាំងនោះ ក៏ស្ថិតក្នុងសម័យកាលដូចគ្នា គឺរវាងសតវត្សទី៧ បើតាមការសន្និដ្ឋានរបស់អ្នកបុរាណវិទូវៀតណាម ។ ក្នុងប្រព័ន្ធគំនិតបុរាណ ដំរីតំណាងឲ្យភាពត្រជាក់ ព្រោះវាជានិមិត្តរូបនៃទឹកភ្លៀង ហើយវាក៏ជាប្រភពនៃភាពផូរផង់ ឬក៏ទ្រព្យសម្បត្តិផងដែរ ។តឹកតាងខាងលើនេះ សឲ្យឃើញថា ដំរីក្បាលមួយ និង ក្បាលបី (ព្ធរាវ័ន) ដែលជា សត្វអច្ឆរិយនេះត្រូវបាននាំចូលតាម រយៈការផ្សព្វផ្សាយនៃលទ្ធិសាសនាឥណ្ឌា ត្រូវបានខ្មែរចាត់ទុកថា ជាអាទិទេពរង ឬបន្ទាប់បន្សំជាទីគោរពសក្ការៈរបស់ខ្លួន តាំងតែដើមស.វទី១ មក ។ ប៉ុន្ដែក៏ត្រូវជ្រាបដែរថា ខ្មែរដែលជាជនជាតិចាស់ ក៏ធ្លាប់គោរពបូជាសត្វដំរីនេះផងដែរ ដែលគេចាត់ទុកថា ជាសត្វប្រកបដោយឥទ្ធិពល មានបុណ្យបារមីដ៏ឧត្តមឧត្តុង្គគួរឲ្យកោតខ្លាច និង មានគុណបំណាច់មុនឥណ្ឌូរូបនីយកម្មទៅទៀត ៕

ប្រភព៖(ម.ត្រាណេ)

បញ្ចេញមតិ