តើអ្នកធ្លាប់ឃើញគ្រឿងអលង្ការ សម័យហ្វូ-ណនដែរឬទេ??

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
តើអ្នកធ្លាប់ឃើញគ្រឿងអលង្ការ សម័យហ្វូ-ណនដែរឬទេ?? តើអ្នកធ្លាប់ឃើញគ្រឿងអលង្ការ សម័យហ្វូ-ណនដែរឬទេ??

ជារួម ខឿនវប្បធម៌សម្ភារៈ នាសម័យហ្វូ-ណន ត្រូវបានដឹងឮ ព្រោះវាត្រូវបានគេគូសបញ្ជាក់តាមរយៈការស្រាវជ្រាវមួយ ចំនួនកន្លងមក ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏គ្រឿងតុបតែងខ្លួនធ្វើអំពីមាស ប្រាក់ ពុំទាន់ដឹងឮ ស្គាល់ប៉ុន្មានពីមហាជនខ្មែរនៅឡើយ ។

មូលហេតុចម្បងនៃបញ្ហានេះ បណ្តាលមកពី ខ្វះការស្រាវជ្រាវក្នុងកំរិតទូលំទូលាយ ការជីកយកដោយខុសច្បាប់តាមស្ថានីយបុរាណនានាដើម្បីយកទៅលក់ដូរតាមទីផ្សារ និង ជាពិសេសគឺការបញ្ជាទិញពីក្រៅប្រទេសក្នុងតំលៃខ្ពស់ ។ ខាងលើនេះ គឺជាសោកនាដកម្មផ្នែកសម្បត្តិវប្បធម៌ជាតិសម្រាប់កម្ពុជា ដែលគេពុំសូវដឹងឮ ។មូលហេតុមួយទៀត គឺបណ្តាលមកពីនៅប្រទេសខ្មែរ ក្រោយពីសុខសន្តិភាពនៅឆ្នាំ ១៩៩៣ ចំនួនមនុស្សដែលស្រឡាញ់វប្បធម៌បុរាណមានចំនួនតិចតួចស្តួចស្តើង ជាងប្រទេសជិតខាង។

ម្ល៉ោះហើយ គួបផ្សំនឹងបញ្ហាថវិកាមានកំណត់ផង បុរាណវត្ថុខ្មែរដែលមានតម្លៃកាត់ថ្លៃពុំបាន សុទ្ធសឹងត្រូវបានឆ្លងដែនដីចេញពីមាតុភូមិទៅកាន់ប្រទេសជិតខាង ។ ក្នុងចំណោមគ្រឿងអលង្ការធ្វើអំពីមាសសុទ្ធ តាមហាងលក់ ដែលជាកម្មសិទ្ធរបស់អ្នកស្រុកនៅខេត្តតាកែវ និង អ្នកលក់វត្ថុអនុស្សាវរីយ៍មួយចំនួន ដូចជានៅផ្សារទួលទំពូង ជាដើម យើងបានជួបប្រទះ កងដៃ ខ្សែក និង បន្តោង ចិញ្ចៀនដាំត្បូង ឬលំអដោយសត្វគោនន្ទិន និង ក្រវិលត្រចៀកជាដើម ដែលមានតម្លៃខុសៗគ្នាទៅតាមប្រភេទ និង សម័យកាល គួរឲ្យចាប់អារម្មណ៍ ព្រោះពួកគេមានជំនាញ និង ភ្នែកមុតមិនចាញ់ពួកអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាប៉ុន្មានទេ ។ជាមួយនឹងទឹកចិត្ដរំភើប និង សរសើរចំពោះទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់សិប្បករខ្មែរកាលពី ២០០០ឆ្នាំមុន យើង ក៏មានសោកស្ដាយចំពោះវត្ថុបុរាណនានាដែលហូរហៀរនៅលើទីផ្សារ តែបែរជាខ្សត់ខ្សោយនៅតាមស្ថាប័នជាតិ។

ប្រភព៖ខេមរវិទ្យា

បញ្ចេញមតិ
ស្លាក