មកមើល!!រូបចម្លាក់ព្រះពុទ្ធ តាំងពីសតវត្សទី៥ ត្រូវបង្កើតឡើងវិញដោយប្រើការបោះពុម្ព 3D

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
មកមើល!!រូបចម្លាក់ព្រះពុទ្ធ តាំងពីសតវត្សទី៥ ត្រូវបង្កើតឡើងវិញដោយប្រើការបោះពុម្ព 3D មកមើល!!រូបចម្លាក់ព្រះពុទ្ធ តាំងពីសតវត្សទី៥ ត្រូវបង្កើតឡើងវិញដោយប្រើការបោះពុម្ព 3D

រូបចម្លាក់​ព្រះពុទ្ធ នៅ​ប្រាសាទ​ពុទ្ធសាសនា Yungang Grottoes ក្នុង​ទីក្រុង Datong ប្រទេស​ចិន គឺ​ជា​ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ​បំផុត​មួយ នៅ​ក្នុង​ពិភពលោក ហើយ​ឥឡូវ​នេះ​អ្នក​បុរាណវិទ្យា និង​វិចិត្រករ​ជនជាតិ​ចិន កំពុង​ប្រើប្រាស់​ការ​បោះពុម្ព 3D ដើម្បី​បង្កើត​រូបចម្លាក់​ដ៏​ល្អឥតខ្ចោះ​នេះ​ឡើង​វិញ។រូប​ចម្លាក់​ឈ្មោះ West Empress Chamber នោះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​វិញ​យ៉ាង​ល្អិតល្អន់ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បោះពុម្ព 3D ពិសេស និង បច្ចេកវិទ្យា​ស្កេន​ដ៏​ទំនើប​បំផុត។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ជំនាញ​ឥឡូវនេះ​បាន​ចាប់ផ្ដើម ផលិត​ឡើងវិញ​នូវ​រតនសម្បត្តិ ២ផ្សេង​ទៀត នៅ​ប្រាសាទ Yungang Grottoes ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​យូណេស្កូ មាន​អាយុកាល ១ ៥០០ឆ្នាំ ផ្ទុក​ទៅ​ដោយ​ប្រាសាទ​គុហា ២៥២ និង រូបចម្លាក់ ៥១ ០០០។ គួរ​ឲ្យ​ដឹង​ថា រូបចម្លាក់ West Empress Chamber ត្រូវ​បាន​ឆ្លាក់​រវាង​សតវត្សទី៥ និង ទី៦ ក្នុង​រាជវង្ស Northern Wei Dynasty នៅ​ពេល​សាសនា​ព្រះពុទ្ធ​បាន​រីកចម្រើន​ជា​លើក​ដំបូង​ក្នុង​ប្រទេស​ចិន។ រូបចម្លាក់​ថ្មី​នឹង​មាន​ប្រវែង ១៧,៩ម៉ែត្រ , ទទឹង ១៣,៦ម៉ែត្រ និង កម្ពស់ ១០ម៉ែត្រ៕

ប្រភព៖news.sabay.com.kh

បញ្ចេញមតិ
អត្ថបទទាក់ទង