ពិតទេ??ជាង៩០០ឆ្នាំមុនប្រាសាទអង្គរវត្តមានស្រោបមាសនៅតាមជញ្ជាំង និងកំពូល? ​

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ពិតទេ??ជាង៩០០ឆ្នាំមុនប្រាសាទអង្គរវត្តមានស្រោបមាសនៅតាមជញ្ជាំង និងកំពូល? ​ ពិតទេ??ជាង៩០០ឆ្នាំមុនប្រាសាទអង្គរវត្តមានស្រោបមាសនៅតាមជញ្ជាំង និងកំពូល? ​

យោងតាមវីដេអូបកស្រាយដ៏ពិសេសមួយរបស់ Amazing Cambodia ប្រាសាទអង្គរវត្តរបស់កម្ពុជាយើងពិតជាមានលក្ខណៈអស្ចារ្យច្រើនទៀតដែលពិភពលោកមិនទាន់រុករកឃើញអស់។ ស្ថាបត្យករបុរាណដែលសាងសង់ប្រាសាទអង្គវត្តពិតជាបានរៀបគម្រោងសាងសង់ដ៏អច្ឆរិយៈ។

បុព្វជិតពីបុរាណអាចចូលមកក្នុងប្រាសាទអង្គរវត្តដើម្បីគោរពព្រះវិស្ណុ ដែលជាព្រះធំបំផុតក្នុងសាសនាហិណ្ឌូ។ នៅលើដំបូលប្រាសាទត្រូវបានគេរចនាជាកំពូល ៥ មាន ៥ជាន់ថ្នាក់ដែលតំណាងឱ្យភ្នំព្រះមេរុ ដែលជាក្ដីសង្ឃឹមដ៏ធំនៃព្រះ។កសាងដោយប្រើថ្មធំៗដែលមានទម្ងន់សរុបប្រមាណជាងកន្លះលានតោន ប្រាសាទអង្គរវត្ត មិនខុសអីពីសំណង់ដែលបង្ហាញពីភាពរុងរឿងរបស់អាណាចក្រមួយនៅឋានសួគ៌ដែលស្ថិតនៅលើផែនដី។

ប្រាសាទនេះត្រូវបានសាងសង់ដើម្បីពង្រីកបារមីព្រះចេស្ដារបស់អង្គព្រះមហាក្សត្រជំនាន់នោះ។ ហេតុនេះបុព្វបុរសស្ថាបត្យករបានពន្លេចចេញជាក្បូរក្បាច់រចនាចម្លាក់រាប់រយផ្ទាំង។ ក៏ប៉ុន្តែអ្នកស្រាវជ្រាវជឿថា កាលពីជាង ៩០០ ឆ្នាំមុនប្រាសាទអង្គរវត្តអាចនឹងមានសភាពល្អស្អាតជាងនេះឆ្ងាយណាស់។ គេហ៊ានសន្និដ្ឋានថា ដំបូលរបស់ប្រាសាទអង្គរវត្តអាចនឹងត្រូវបានប្រក់ក្បឿងលាយមាស ហើយរាល់ច្រករបៀងទាំងឡាយសុទ្ធតែមានពាសដោយមាស។

ចំណែកកំពូលទាំង ៥ ក៏ស្រោបដោយមាសមានពន្លឺចែងចាំង ជាពិសេសពេលរងនូវកាំរស្មីព្រះអាទិត្យវានឹងរំលេចចេញជាពន្លឺពណ៌មាសដូចជាឋានសួគ៌ជាប់ដី។ បើដូចនេះមែន គេត្រូវការពលកម្មមនុស្សរាប់សែននាក់ដើម្បីសាងសង់​ តែមកទល់បច្ចុប្បន្ននេះ ស្លាកស្នាមជាច្រើនត្រូវបានរលុបសូម្បីទីក្រុងនៅជុំវិញប្រាសាទអង្គរវត្តក៏ពិបាកស្រាវជ្រាវរកដែរ។ ហេតុនេះថាតើមាសទាំងនោះមានពិតឬអត់វាគ្រាន់ជាការសន្និដ្ឋានមួយ ហើយបើវាមានមែន តើបាត់ទៅណានោះជាសំណួរមួយទៀតដែលត្រូវស្រាវជ្រាវបន្ត៕

ប្រភព៖ Amazing Cambodia

បញ្ចេញមតិ