​រូង​ក្រោម​ដី​មួយនៅកំពង់​ឆ្នាំង​​ នរណា​មាន​ចិត្ត​លោភលន់​ចូល​ហើយ​ ​ចេញ​មិន​រួច

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
​រូង​ក្រោម​ដី​មួយនៅកំពង់​ឆ្នាំង​​ នរណា​មាន​ចិត្ត​លោភលន់​ចូល​ហើយ​ ​ចេញ​មិន​រួច ​រូង​ក្រោម​ដី​មួយនៅកំពង់​ឆ្នាំង​​ នរណា​មាន​ចិត្ត​លោភលន់​ចូល​ហើយ​ ​ចេញ​មិន​រួច

ក្រុម​ការងារ​ «ផ្លូវ​ទៅ​ស្រុក» ​បាន​បង្ហាញ​ប្រិយមិត្ត​ពី​រូង​ក្រោម​ដី​ដល់​ទៅ​២​កន្លែង​រួច​មក​ហើយ​ ​ដែល​សុទ្ធ​សឹង​តែ​មាន​ប្រវត្តិ​ពិសេស​រៀង​ៗ​ខ្លួន។ យ៉ាងណាមិញ ​នៅ​ថ្ងៃ​នេះ​ ​ក្រុម​ការងារ​បាន​ទៅ​ដល់​រូង​ក្រោម​ដី​មួយ​ទៀត​ហើយ ​ដោយ​មាន​ប្រវែង​ប្រហែល​ជា​១២​គីឡូម៉ែត្រ​ចាប់​ពី​ភ្នំ​រាប់បាត្រ​ទៅ​ដល់​ភ្នំ​ព្រះ​ឯ​ណោះ។

រូង​មួយ​នេះ​ដែរ ​មាន​ឈ្មោះ​ថា​រូង​អង្កាម​ដែល​សាងសង់​ឡើង​នៅ​សម័យ​លង្វែក ​ជា​ទី​សម្រាប់​តម្កល់​​របស់របរ​នានា​ ជា​ពិសេស​ក៏​ជា​កន្លែង​សម្រាប់​ទាហាន​កម្ពុជា ​ច្បាំង​ទល់​និង​សៀម​នា​សម័យ​នោះ​ផង​ដែរ។ អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​រូង​មួយ​នេះ បើ​តាម​លោក គាំង លៀប ​ជា​ប្រជា​ការពារ​វត្ត​រាប់​បាត្រ ​បាន​ថ្លែង​ថា​សម័យ​មុន ប្រសិន​បើ​មនុស្ស​ណា​ម្នាក់ ​មាន​ចិត្ត​លោភលន់ ​ហ៊ាន​តែ​ចូល​រូង​នេះ​ហើយ ច្បាស់​ណាស់​ថា​មិន​អាច​ចេញ​វិញ​បាន​នោះ​ទេ។

ហេតុផល​ដែល លោក គាំង លៀប ​បក​ស្រាយ​យ៉ាង​នេះ​គឺ​ក្នុង​រូង​ប្រវែង​ប្រហែល​ជា​១២​គីឡូម៉ែត្រ​នេះ គឺ​ដាំ​សុទ្ធ​តែ​មាស និង​ពេជ្រ ​ដើម្បី​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ដើម្បី​ដើរ​ចូល ដូច្នេះ​ហើយ​ប្រសិន​បើ​នរណា​ម្នាក់​ហាន​តែ​លួច​យក​គ្រឿង​ទាំង​នោះ ប្រាកដ​ជា​រក​ផ្លូវ​ចេញ​វិញ​មិន​បាន​នោះ​ទេ។ យ៉ាងណាមិញ ​បើ​គិត​មក​ដល់​ពេល​សព្វថ្ងៃ​ រូង​មួយ​នេះ​អាច​ដើរ​ចូល​បាន​តែ​បន្តិច​ប៉ុណ្ណោះ ព្រោះ​វា​ត្រូវ​ថ្ម​បាក់​បិទ​ផ្លូវ​ដើរ​អស់​ហើយ ​សល់​តែ​រន្ធ​តួច​ៗ​ប៉ុណ្ណោះ។ ស្រប​ពេល​រន្ធ​ទាំង​អស់​នោះ សុទ្ធ​តែ​មាន​ប្រជៀវ​រស់​នៅ៕

ប្រភព៖sabay.com.kh

បញ្ចេញមតិ