អ្នកស្គាល់ឬទេ!!!​​ ឆៃ​កែវ​ ​យាន​បុរាណ​ជា​បុព្វបុរស​នៃ​ស៊ី​ក្លូ​ទេ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
អ្នកស្គាល់ឬទេ!!!​​ ឆៃ​កែវ​ ​យាន​បុរាណ​ជា​បុព្វបុរស​នៃ​ស៊ី​ក្លូ​ទេ អ្នកស្គាល់ឬទេ!!!​​ ឆៃ​កែវ​ ​យាន​បុរាណ​ជា​បុព្វបុរស​នៃ​ស៊ី​ក្លូ​ទេ

ឆៃ​កែវ​គឺជា​មធ្យោបាយ​ដឹក​ជញ្ជូន​បុរាណ​មួយ​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ជប៉ុន​តាំងពី​ឆ្នាំ​១៨៦០​មក​ម៉្លេះ ។ នៅ​ឆ្នាំ​១៨៨០ ឆៃ​កែវ​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ប្រើ​នៅ​ប្រទេស​ឥណ្ឌា ហើយ​វា​រីកសាយ​ភាយ​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​១៩២០ ដោយ​មាន​ប្រើ​ដ៏​ពេញ​និយម​នៅ​កោះ​ហុងកុង ។

នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​កំណត់​ត្រា​ប្រើ​ឆៃ​កែវ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន ប្រទេស​ឥណ្ឌូ​ណេ​ស៊ី សិង្ហ​បុរី និង​ក្រុង​ហាណូយ ប្រទេស​វៀតណាម ក្នុង​សតវត្សរ៍​ទី​១៩ ។ រហូត​មក​ដល់​បច្ចុប្បន្ន ឆៃ​កែវ​នៅ​មាន​ប្រើ​ប្រចាំ​ថ្ងៃ​នៅឡើយ​ទេ នៅ​ទីក្រុង​កាល់​គូ​តា ប្រទេស​ឥណ្ឌា ។

ឆៃ​កែវ​ក្រោយមក​បាន​វិ​វ​ឌ្ឍ​ទៅ​ជា​រុឺម៉ក រួច​ក្លាយទៅជា​ស៊ី​ក្លូ ។ ប្រវត្តិ​ស៊ី​ក្លូ​នៅ​ប្រទេស​កម្ពុជា គឺ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ដោយ​ជនជាតិ​បារាំង​ម្នាក់​ដែល​គេ​មិន​ចាំ​ឈ្មោះ ។ ជនជាតិ​បារាំង​បាន​ជិះ​វា​សាកល្បង​ទៅ​មក​ភ្នំពេញ​ព្រៃនគរ ក្នុង​ឆ្នាំ​១៩៣៦ ដែល​គ្រានោះ​ប្រទេស​កម្ពុជា​កំពុង​តែ​ស្ថិត​នៅ​ក្រោម​អាណា​និគម​ប្រទេស​បារាំង ។

បច្ចុប្បន្ន​ស៊ី​ក្លូ​មាន​អាយុកាល​ជាង​៨០​ឆ្នាំ​ហើយ ។ ឆ្លងកាត់​ពេលវេលា​ដ៏​យូរ និង​ភាព​ជឿន​លឿន​នៃ​សង្គមមនុស្ស យាន​បុរាណ​ស៊ី​ក្លូ ស្ទើរតែ​បាត់​ស្រមោល​អស់​ទៅ​ហើយ ។ តាម​តួលេខ​ដែល​សមាគម​ស៊ី​ក្លូ​ធ្លាប់​បង្ហាញ​ឲ្យ​ដឹង​ថា​មាន​ស៊ី​ក្លូ​ជាង​១០០០​គ្រឿង នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​តួលេខ​នេះ​ប្រហែល​៥០០០​គ្រឿង​កាលពី​ឆ្នាំ​១៩៩៨ និង​២០០៣ ៕

ប្រភព៖កោះសន្តិភាព

បញ្ចេញមតិ