«បងមិនល្អ» បទចម្រៀងមនោសញ្ចេតនាថ្មីរបស់លោក ហេង ពិទូ ចេញជាផ្លូវការហើយ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៩​ | កម្សាន្ត | 0 |
«បងមិនល្អ»  បទចម្រៀងមនោសញ្ចេតនាថ្មីរបស់លោក ហេង ពិទូ ចេញជាផ្លូវការហើយ (មានវីដេអូ) «បងមិនល្អ» បទចម្រៀងមនោសញ្ចេតនាថ្មីរបស់លោក ហេង ពិទូ ចេញជាផ្លូវការហើយ (មានវីដេអូ)

ក្រោយពីបាត់មុខមិនចេញបទចម្រៀងអស់មួយរយៈធំ នៅពេលនេះ តារាចម្រៀងលោក ហេង ពិទូ បានបញ្ចេញ MV បទថ្មីរបស់ខ្លួនហើយ មានចំណងជើងថា “បងមិនល្អ” ។

យ៉ាងណាមិញ ផ្អែកលើ MV បទ “បងមិនល្អ” នេះដែរ កំពុងតែអង្រួនចិត្តអ្នកគាំទ្រខ្លាំងមែនទែន ជាមួយនឹងសាច់ភ្លេងដ៏លន្លង់លន្លោច និងអត្ថន័យដ៏ចាក់ដោត។

ជាពិសេសនោះ MV នៃបទចម្រៀងនេះ ក៏មានភាពទាក់ទាញមិនធម្មតានោះដែរ ដែលក្នុងនោះ បានបង្កប់សារអប់រំយ៉ាងច្រើន ទៅលើមនុស្សដែលចូលចិត្តក្បត់ប្រពន្ធ ទៅរកស្រីថ្មីខាងក្រៅផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងនេះ កំពុងតែទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រមិនតិចនាក់នោះទេ ដោយមានចំនួន Share យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕
តោះកុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់លោក ហេង ពិទូ បែបណានោះ ទស្សនាវីដេអូខាងក្រោម៖

បញ្ចេញមតិ