ប្រាសាទភ្លង់ជាប្រាសាទខ្មែរ ដែលនៅលើទឹកដីប្រទេសថៃខេត្តសុរិន្ទ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ប្រាសាទភ្លង់ជាប្រាសាទខ្មែរ ដែលនៅលើទឹកដីប្រទេសថៃខេត្តសុរិន្ទ ប្រាសាទភ្លង់ជាប្រាសាទខ្មែរ ដែលនៅលើទឹកដីប្រទេសថៃខេត្តសុរិន្ទ

ឈ្មោះដើមនៃប្រាសាទនេះ គឺ ប្រាសាទភ្លង់ ដែលជាភាសាខ្មែរ។ សូមបញ្ជាក់ថា ភ្លង់ គឺជាឈ្មោះដើមឈើមួយប្រភេទ ដែលពីមុនដុះហ៊ុមព័ទ្ធប្រាសាទទោលនេះ មុនការជួសជុលដោយនាយកដ្ឋានវិចិត្រសិល្បករថៃ។

បែរមុខទៅទិសខាងកើត ហើយស្ថិតលើខឿនមួយធ្វើអំពីថ្មបាយក្រៀម ប្រាសាទនេះ ធ្វើអំពីថ្មភក់ត្រូវបានអ្នកស្រុកចាត់ទុកថាជាកន្លែងស័ក្តិសិទ្ធិ ហើយរមែងតែមកបន់ស្រន់ជានិច្ចកាល ដើម្បីសូមទឹកភ្លៀ ឬនៅពេលមានអាសន្នម្តងៗ។ ដើម្បីឡើងកាន់ប្រាសាទនេះ គេឡើងតាមជណ្តើរជាថ្នាក់ៗ ដែលមានចំនួនទៅដល់ពីរ ពោលគឺម្ខាងមួយ។

ខុសពីប្រាសាទខ្មែរដទៃៗក្នុងតំបន់ ប្រាសាទនេះមិនត្រូវបានសាងសង់រួចរាល់នៅឡើយទេ។ ការដែលសន្និដ្ឋានដូច្នេះ គឺបណ្តាលមកពី សមាសធាតុលំអរ ពាក់ព័ន្ធទៅនឹងផ្នែកខាងលើ ឬដំបូលនៃប្រាសាទមិនត្រូវបានជួបប្រទះនៅពេលដែលគេជួសជុលបូជនីយដ្ឋាននេះ។ ចំណុចដែលគួរឲ្យកត់សម្គាល់គឺ ក្បាច់ផ្តែរនៃក្លោងទ្វារខាងកើតបែរមុខទៅរកទិសព្រះអាទិត្យរះ លំអដោយចម្លាក់ព្រះឥន្ទ្រជិះដំរី ស្ថិតក្នុងរចនាប័ថ្មបាពួន (ស.វទី១១នៃគ.ស) ហើយក្បែរនោះ នៅផ្នែកខាងក្រោម ព្រះគ្រិស្ណៈគោវធនៈ។ ម្យ៉ាងវិញទៀត សសរផ្អោបនៃប្រាសាទភ្លង់ លំអដោយចម្លាក់ទ្វារបាលដែលមិនទាន់ឆ្លាក់រួច គួរឲ្យចាប់អារម្មណ៍។

សូមរំលឹកឡើងវិញថា ប្រាសាទភ្លង់ ឬបានភ្លង់ជាភាសាថៃ ស្ថិតក្នុងភូមិកង្អាញ ស្រុកប្រាសាទ ខេត្តសុរិន្ទ្រ មិនឆ្ងាយប៉ុន្មានពីទីរួមស្រុកខាងលើ នៅតាមបណ្តាយផ្លូវទៅកាន់ច្រកអូរស្មាច់បច្ចុប្បន្ន៕

ប្រភព៖(ម.ត្រាណេ)

បញ្ចេញមតិ