តើជនជាតិខ្មែរណាដែលមិនស្រឡាញ់ទឹកដីរបស់ខ្លួននិងមិនបារម្ភពី​ការ​​បាត់​​បង់​ទឹក​ដីនោះ?

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
តើជនជាតិខ្មែរណាដែលមិនស្រឡាញ់ទឹកដីរបស់ខ្លួននិងមិនបារម្ភពី​ការ​​បាត់​​បង់​ទឹក​ដីនោះ? តើជនជាតិខ្មែរណាដែលមិនស្រឡាញ់ទឹកដីរបស់ខ្លួននិងមិនបារម្ភពី​ការ​​បាត់​​បង់​ទឹក​ដីនោះ?

លោកលន់ នល់ និងប៉ុលពត សុទ្ធតែមានការព្រួយបារម្ភ ខ្លាចវៀតណាម និងថៃ រំលោភយកដីខ្មែរដូចគ្នា ប៉ុន្តែ ពួកគាត់មិនបានរួមគ្នា ដើម្បីការពារទឹកដីទេ បែរជាព្យាយាមរកល្បិចកល ដើម្បីបំផ្លាញគ្នាទៅវិញ។ ពួកគាត់សុទ្ធតែជាមនុស្សស្នេហាជាតិ ជាមនុស្សស្រលាញ់ជាតិ និងទឹកដីដូចគ្នា។ មុនពេលឡើងយន្តហោះ ចាកចេញពីភ្នំពេញ លោកលន់ នល់ ដែលដៃម្ខាងកាន់ជើច្រត់ បានឈរសម្រក់ទឹកភ្នែក សម្លឹងមើលទឹកដី ជាទិស្រលាញ់ ក្នុងកែវភ្នែកស្រងេះស្រងោច និងអាឡោះអាល័យទឹកដីជាទីបំផុត។ ក្នុងបទសម្ភាសជាមួយលោកឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងវប្បធម៌(បច្ចុប្បន្នក្រសួងព័ត៌មាន) លោកលន់ នល់ និយាយថា ធ្វើនយោបាយ គ្មានអ្នកណា ធ្វើម្នាក់ឯងកើតទេ កុំចេះតែស្រែកទម្លាក់កំហុសដាក់គ្នា អ្នកនេះក្បត់ ឬអ្នកនោះក្បាត់ជាតិ។ កំហុសឆ្គង គឺកើតឡើងទាំងអស់គ្នា។

លោកបញ្ជាក់ថា អាវុធនេះមួយ បើកាលណា តែដកចេញពីស្រោមហើយ មិនងាយដាក់ចូលវិញទេ។ លោកលន់ នល់ ចង់និយាយទៅដល់ធ្វើសង្រ្គាម និងចង់ផ្តាំទៅខ្មែរគ្រប់រូបថា ធ្វើយ៉ាងណា កុំឲ្យអាវុធដកចេញពីស្រោមឲ្យ សោះ។ នៅពេលកំពុងកាន់កាប់អំណាច លោក លន់ នល់ មិនខុសពីប៉ុលពតទេ គឺលោកប្រឈមមុខចំពោះបញ្ហាចំនួនពីរ ទី១ គឺការត្រូវប្រឈមតទល់ជាមួយ កងទ័ពយៀកមិញ ឬយួនខាងជើង ចំណែកទី២ គឺប្រឈមនឹងកម្លាំងខ្មែរក្រហម និងកងទ័ពរំដោះ។ ចំណែកប៉ុល ពត ត្រូវប្រឈមនឹងសត្រូវរបស់ខ្លួន គឺកងទ័ព លន់នល់ផង កងទ័ពយួនខាងត្បូងផង កងទ័ពអាមេរិកផង។

ជាពិសេសចុងក្រោយ គឺត្រូវទប់ទល់នឹងកងទ័ពយួនខាងជើងតែម្តងផង។ លោកសេនាប្រមុខលន់ នល់ ជាមនុស្សជឿលើអបិយជំនឿស៊ប់ ហើយនៅមុនពេលពួកខ្មែរក្រហមវាយ លុកចូលកាន់កាប់ភ្នំពេញ ប៉ុន្មានថ្ងៃបានឲ្យគេបើកយន្តហោះ(អេឡេកូ ឬកន្ទុំរុយ)ដឹកលោកជាមួយព្រះសង្ឃ ដើម្បីបាចដីមន្តអាគមព័ទ្ធជុំវិញទីក្រុងភ្នំពេញ ។ តែទីបំផុត លោកសេនាប្រមុខ ត្រូវបង្ខំចិត្តចាកចេញពីភ្នំពេញ។ លោកបានស្រក់ទឹកភ្នែក មុនពេលលោកបោះជំហានឈានជើងឡើងយន្តហោះទៅអាមេរិក កោះហូណូលូលូ រដ្ឋហាវ៉ៃ។យោងតាមឯកសាររបស់លោករស់ ចន្រ្តាបុត្របញ្ជាក់ថា លោកសេនាប្រមុខលន់ នល់និងព្រះអង្គម្ចាស់សិរីមតៈ ពុំមែនជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេចតានរោត្តមសីហនុទេ ប៉ុន្តែ គឺលោកលន់ ណុន ទៅវិញទេ ដែលជាអ្នកធ្វើរដ្ឋប្រហារនេះ។ លោកលន់ ណុន ជាប្អូនប្រុសបង្កើតរបស់លោកលន់ នល់។ លោក ក៏មានគម្រោង ចាប់ខ្លួនលោកលន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈផងដែរ ប្រសិនបើអ្នកទំាងពីរមិនព្រមសហការ រឿងរដ្ឋប្រហារនេះ។

ប្រភព៖merlkomson.com

បញ្ចេញមតិ