តោះទៅមើល!!​​ រថយន្តសម័យសង្គមរាស្រ្ត​​​និយមម៉ាក់អង្គរមានតែនៅបាត់ដំបងប៉ុណ្ណោះ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
តោះទៅមើល!!​​ រថយន្តសម័យសង្គមរាស្រ្ត​​​និយមម៉ាក់អង្គរមានតែនៅបាត់ដំបងប៉ុណ្ណោះ តោះទៅមើល!!​​ រថយន្តសម័យសង្គមរាស្រ្ត​​​និយមម៉ាក់អង្គរមានតែនៅបាត់ដំបងប៉ុណ្ណោះ

រថយន្តម៉ាកអង្គរ (Angkor) សម័យសង្គមរាស្ត្រនិយមដែលមាននៅតែស្រុកមោងឫស្សី ខេត្តបាត់ដំបងប៉ុណ្ណោះ។ រថយន្ត Angkor ប្រភេទ Mini bus ដែលផលិតនៅកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមអំឡុងទសវត្សរ៍ ឆ្នាំ១៩៦០ (១៩៥៥-១៩៥៦) ហើយត្រូវបានតម្លើងសារជាថ្មីនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយទុករចនាបទនៅដដែល។

បើតាមលោកពូដែលជាម្ចាស់រថយន្តមួយគ្រឿងក្នុងចំណោមរថយន្តដែលមានសល់ប្រហែល៤ គ្រឿងនេះ (ពណ៌ស ៣គ្រឿង និងទឹកក្រូច ១គ្រឿង) បានរៀបរាប់ឲ្យយើងដឹងថា រថយន្តនេះសល់តាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ប៉ុន្តែកៅអីអង្គុយ តួ ទ្វារនិងដំបូលរថយន្តពុកផុយអស់ទៅហើយ និងត្រូវបានជួសជុល និងរៀបចំតម្លើងសារជាថ្មី នៅទសវត្សរ៍ឆ្នាំ១៩៩០ យើងហ្នឹងទេ ដោយយកតាមគម្រូចាស់ប៉ុណ្ណោះ ប៉ុន្តែគ្រឿងម៉ាស៊ីន។

គ្រឿងក្រោមភាពច្រើនគឺជារបស់ដើមស្ទើរតែទាំងអស់ដោយមានផ្លាស់ប្ដូរគ្រឿងបន្លាស់មួយចំនួនដែរ។ បើតាមពត៌មានកន្លងមក បានឲ្យដឹងថាម៉ាស៊ីនដើមរបស់វា គឺផលិតដោយក្រុមហ៊ុន Citröen របស់ប្រទេសបារាំង, ឯគ្រឿងបន្សំផ្សេងៗ ត្រូវបានផលិតនៅកម្ពុជា។ បច្ចុប្បន្នរថយន្តទាំងនេះ ត្រូវបានគេប្រើសម្រាប់ដឹកទំនិញ និងអ្នកដំណើរទៅមកជាប្រចាំពីទីរួមខេត្តបាត់ដំបង ទៅផ្សារមោង ក្នុងស្រុកមោងឫស្សីតែប៉ុណ្ណោះ។

ប្រភព៖

បញ្ចេញមតិ