មកមើលវត្តវៀតណាមមួយដែលមានរចនាបថខ្មែរដំបូងគេបង្អស់នៅហូ ជីមិញ
វត្តច័ន្ទរង្សីត្រូវបានសាងសង់ឡើងនាឆ្នាំ១៩៤៦ ដែលមានស្ថាប័ត្យកម្មវប្បធម៌ខ្មែរស្ថិតនៅភាគខាងត្បូងប៉ែកខាងលិច ប្រទេសវៀតណាម។ វត្តច័ន្ទរង្សីស្ថិតតាមបណ្តោយព្រែក Nhieu Loc-Thi Nghe (នៃខ័ណ្ឌទី៣ទីក្រុងហូជីមិញ)។ វត្តឈ្មោះថា ច័ន្ទរង្សី (មានន័យថា ព្រះច័ន្ទ) ហើយនេះជាវត្តដើមដំបូងគេបង្អស់នៅលើទឹកដីទីក្រុងហូជីមិញ។
វត្តមានផ្ទៃដី៤.៥០០ម៉ែត្រក្រឡា ហើយតាំងពីបានបើកឲ្យដំណើរការមក វត្តបានឆ្លងកាត់ការជួសជុលចំនួន៧លើក។ នៅកណ្តាលទីធ្លាអារាមនេះ មានត្រពាំងទឹកតូចមួយ ចេតិយ កុដិ បានក្របដណ្តប់ដោយពណ៌លឿងនៃវត្តអារាមខ្មែរ។ នេះជាកន្លែងបួសរបស់ព្រះសង្ឈនិងជាកន្លែងសម្រាប់បង្ហាញសកម្មភាពវប្បធម៌របស់ជនរួមជាតិខ្មែរភាគខាងត្បូង។ព្រះវិហារមានពីរជាន់ ទ្វារចូលមានចំនួន៤ ទាំងមុខទាំងក្រោយ និងបែរមុខទៅទិសខាងកើត។
នៅលើព្រះវិហារ មានកំពូលធំៗចំនួន៣ ដែលយើងអាចមើលឃើញពីចំងាយដូចជាចំណុចពិសេសនៃស្ថាប័ត្យកម្មរបស់វត្តផងដែរ។ ផ្លូវចូលព្រះវិហាគឺមានរូបព្រះពុទ្ធមានរូបសណ្ឋានផ្សេងៗពីគ្នា ដែលបានឆ្លាក់យ៉ាងស្អាត។ដោយសារមានលក្ខណៈពិសេសនៃព្រះពុទ្ធ បានជានៅព្រះវិហារធ្វើសក្ការបូជាតែព្រះពុទ្ធជាចម្បង មិនមានការបូជាចំពោះព្រះនាងគង់ស៊ីអ៊ីម និងពពួកទេវតាឡើយ។ លើជញ្ជាំងនិងលើពិដានគឺជាផ្ទាំងគំនូធំៗ ដំណាលអំពីដំណើរការបួសរបស់ព្រះពុទ្ធលើជ្រុង ជញ្ជាំង ដំបូងនិងសសររបស់វត្ត បានតែងលំអររូបបក្ស៊ីទេព គ្រុឌពស់វែក នាគនិងរូបព្រះពុទ្ធ។
នៅក្បែព្រះវិហារ មានចេតិយដែលជាន់ក្រោមដាក់អដ្ឋិធាតុរបស់សាសនិក ជាន់លើដាក់អដ្ឋិធាតុរបស់ព្រះសង្ឃ។អារាមនេះមិនសូវធំប៉ុន្មានទេ ហើយស្ងប់ស្ងាត់ ទោះបីជាស្ថិតក្នុងកណ្តាលទីក្រុងមានការទាក់ទាញចូលរួមទស្សនារបស់មនុស្សគ្រប់រូបក៏ដោយ។ក្នុងមួយឆ្នាំៗ វត្តបានរៀបចំពិធីបុណ្យធំៗ តាមប្រពៃណីព្រះពុទ្ធសាសនារបស់ជនជាតិខ្មែរ ដូចជា បុណ្យចូលឆ្នាំថ្មី វិសាខបូជា អកអំបុក ជាដើម។ វត្តច័ន្ទរង្សី ជាកន្លែងសម្រាប់សាសនិកខ្មែរមកទស្សនាទីក្រុងនិងសិក្សាផងដែរ៕
ប្រភព៖vnexpress.net