តោះ!!មកអានបណ្ដាំ ហូ ជីមិញផ្ដាំផ្ញើរចំពោះសមមិត្ដកម្មាភិបាលរបស់ខ្លួនឲ្យប្រុងប្រយ័ត្ន

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
តោះ!!មកអានបណ្ដាំ ហូ ជីមិញផ្ដាំផ្ញើរចំពោះសមមិត្ដកម្មាភិបាលរបស់ខ្លួនឲ្យប្រុងប្រយ័ត្ន តោះ!!មកអានបណ្ដាំ ហូ ជីមិញផ្ដាំផ្ញើរចំពោះសមមិត្ដកម្មាភិបាលរបស់ខ្លួនឲ្យប្រុងប្រយ័ត្ន

យោងតាមសៀវភៅមានឈ្មោះថា ហូ ជីមិញ បានដកស្រង់សម្ដីលោកប្រធាន ហូ ជីមិញ ប្រធានបក្សកុម្មុយនិស្ដវៀតណាមផ្ញើជូនកម្មាភិបាលរបស់ខ្លួនគឺ ៖ ខ្ញុំគ្មានពេលជួបមិត្ដដើម្បីទិតៀនត្រួតពិនិត្យនិងពិភាក្សាការងាររួមទេ។ ស្ដាយណាស់ដោយស្ថានភាពមិនអនុគ្រោះឲ្យ ។ ដូចនេះខ្ញុំមានពាក្យផ្ដែផ្ដាំមួយចំនួនចំពោះមិត្ដដូចខាងក្រោមសង្ឃឹមថាសមមិត្ដទាំងអស់នឹងយកចិត្ដទុកដាក់ ៖

១. ក្នុងពេលប្រទេសជាតិកំពុងស្ថិតនៅក្នុងផ្លូវបែកជាបួនស្លាប់ឬរស់បាត់ឬគង់សមមិត្ដម្នាក់ៗនិងបក្សទាំងមូលត្រូវអស់ស្មារតីនិងកម្លាំងដើម្បីនាំ ប្រជាជនទាំងមូលបែរឆ្ពោះទៅទិសតែមួយវាយបណ្ដេញអាណានិគមបារាំងធ្វើឲ្យប្រទេសមានឯកភាពនិងឯករាជ្យ។ ដូចនេះសមមិត្ដម្នាក់ៗនិងបក្សទាំង មូលត្រូវតែវៀងវៃ ប៉ិនប្រសប់ ប្រយ័ត្នប្រយែង ប្ដូរផ្ដាច់ ឧស្សាហ៍ព្យាយាម ឯកច្ឆន្ទជាធ្លុងមួយ ។ ២. ការតស៊ូយូរអង្វែងនេះជាការបដិវត្ដប្រជាជាតិដល់ កម្រិតខ្ពស់បំផុត និងជាពេលសតិអារម្មណ៍និងសកម្មភាពរបស់សមមិត្ដម្នាក់ៗមានទំនាក់ទំនងយ៉ាងខ្លាំងដល់ប្រទេសជាតិទាំងមូលបើសមមិត្ដម្នាក់ធ្វេសប្រហែសកិច្ចការមួយធ្វើមិនដិតដល់គឺអាចនឹងខូចកិច្ចការធំខុសតែមួយមីលីម៉ែត្រគឺត្រូវដើរមួយប្រយោជន៍ ។

ដូច្នេះ យើង ប្ដេជ្ញា លុបបំបាត់ចោល គុណវិបត្តិ ជាច្រើន ដូចខាងក្រោម ៖
ក. តំបន់និយម ៖ យកចិត្ដទុកដាក់តែផលប្រយោជន៍តំបន់ខ្លួនហើយមិនសម្លឹងដល់ប្រយោជន៍ទាំងមូល។ បំពេញការងារនៅផ្នែកណាដឹងកាន់តែជើង ពួនផ្ដុំឲ្យតែផ្នែកនោះឡើយ ។ អាស្រ័យដោយគុណវិបត្ដិនោះបានជាកើតឡើងនៅរឿងរ៉ាវផ្សេងៗមើលទៅហាក់ដូចជាគ្មានទំនាក់ទំនងអ្វីប៉ុន្មានសោះ តែតាម ការពិតគឺមានអន្ដរាយយ៉ាងខ្លាំងដល់ផែនការរួម ។ ឧទាហរណ៍ ៖ ចង់យកកម្មាភិបាលនិងសម្ភារទាំងអស់សម្រាប់តែតំបន់ខ្លួនមិនពេញចិត្ដឲ្យថ្នាក់លើ បែងចែកកម្មាភិបាល និង សម្ភារដល់កន្លែងទាំងឡាយដែលចាំបាច់ ។

ខ . បក្សពួកនិយម៖ អ្នកដែលជិតដិតនឹងខ្លួនទោះបី និយាយមិនត្រូវក៏ស្ដាប់ដែរ សមត្ថភាពគ្មានក៏យកមកប្រើការដែរ ។ អ្នកដែលមិនជិតដិតនឹង ខ្លួនទោះបីមានសមត្ថភាពក៏ពន្លិចគេចុះ ទោះបីជានិយាយត្រូវក៏មិនស្ដាប់ដែរ ។ នោះគឺជាគុណវិបត្ដិដែលមានអន្ដរាយយ៉ាងខ្លាំងធ្វើឲ្យបក្សបាត់បង់ កម្មាភិបាល ខ្សោយភាពឯកច្ឆន្ទហើយច្រើនតែធ្វើឲ្យខូចការ ។ នោះជាជម្ងឺមួយគ្រោះថ្នាក់បំផុត ។

គ . យោធានិយមនាម៉ឺន និយម ៖ ពេលទទួលខុសត្រូវលើតំបន់ណាមួយហាក់ដូចជាស្ដេចត្រាញ់ម្នាក់នៅកន្លែងនោះចូលចិត្ដ ក្រអឺតក្រទម គំរោះគំរើយ មើលស្រាល ចំពោះថ្នាក់លើកៀបសង្កត់ដោយឯកសិទ្ធិចំពោះថ្នាក់ក្រោមបញ្ចញឫកពារជាមន្ដ្រីបដិវត្ដន៍ចំពោះមហាជនធ្វើឲ្យមហាជនខ្លាចញញើត ។សតិអារម្មណ៍“ ឯកឧត្ដម “ “ លោកជំទាវ “ បានបង្កើតឡើងនូវទោមន្ស និងការបែកបាក់យ៉ាងខ្លាំងធ្វើឲ្យថ្នាក់លើឃ្លាតឆ្ងាយពីមហាជន ។

ឃ . គំនិត ចង្អៀតចង្អល់៖ យើងត្រូវចាំថាមនុស្សធម្មតាតែងតែមានចំណុចល្អនិងចំណុចអន់ដែរ ។ ដូច្នេះយើងត្រូវប្រើប្រាស់ចំណុចល្អរបស់គេដែលមាន និងជួយគេកែចំណុចមិនល្អ ប្រើមនុស្សក៏ដូចប្រើឈើដែរ ប្រសិនបើជាងប្រសប់ទោះឈើធំ តូចត្រង់កោងក្ដីសុទ្ធតែអាចប្រើប្រាស់បាន ដោយយោងទៅតាម ទីកន្លែង ។ សតិអារម្មណ៍ចង្អល់នោះសកម្មភាពដ៏ចង្អៀតចង្អល់គឺសត្រូវច្រើនមិត្ដតិច( ដូចជាបញ្ហាសាសនា ) ។ អ្នកដែលចង្អៀតចង្អល់នោះ មិនសូវមានគេជួយទេ ។ បក្សដែលចង្អៀតចង្អល់ គឺមិនអាចរីកចម្រើនបានឡើយ ។

ង . ជម្ងឺ រូបភាព៖ កិច្ចការអ្វីមិនពិនិត្យដល់លទ្ធផលជាក់ស្ដែងតែបែរជាសំដៅតែរូបភាពខាងក្រៅចង់តែសម្ដែងឲ្យបានហ៊ឹកហ៊ាក់ ។ ឧទាហរណ៍ ៖ បច្ចុប្បន្ននេះការបង្ហាត់ទ័ពសំខាន់គឺចេះបាញ់កាំភ្លើងប្រើដាវ ក្រវែងគ្រាប់បែក ប្រើប្រាស់សណ្ឋានដី ទឹកដី ប្រសប់លូនពេលយប់ ប៉ិនខាងស៊ើបការណ៍ ។ និយាយសរុបមកសំខាន់គឺបង្ហាត់ឲ្យជនគ្រប់រូបចេះវាយឈ្លបៗ ។ ប៉ុន្ដែមានកន្លែងជាច្រើនទុកពេលវេលា សម្រាប់តែហាត់ “ មួយ ពីរៗ “ បើយើង ដូច្នេះ មិនខុសពីការប្រគុំតន្ដ្រីដើម្បីទៅពន្លត់អគ្គីសភ័យឡើយ ។ រូបភាពឃោសនាដែលបំផុសចលនានៅកន្លែងជាច្រើនដឹងតែលើកពាក្យស្លោកតាំងទង់ជ័យ ពាសពេញ និង តុបតែងអគារឃោសនាការ ព័ត៌មាន ឲ្យស្អាតបង្កើតបន្ទប់ប្រជុំដើម្បីឲ្យតែមានប៉ុណ្ណោះ ។ ប៉ុន្ដែរៀងរាល់ថ្ងៃសមមិត្ដទាំងអស់មិនសុខចិត្ដ ទ្រាំលំបាចុះ ទៅជិតមហាជនដើម្បីបកស្រាយឲ្យគេយល់គោលបំណងនយោបាយរបស់បក្សយើងឡើយ ។

ច . ធ្វើការតាមរបៀបការរិយាល័យនិយម៖ ចូលចិត្ដធ្វើការដោយក្រដាសស្នាមច្រើនពេកហើយអង្គុយមួយកន្លែងចង្អុលម្រាមប្រាំមិនសុខចិត្ដចុះ មូលដ្ឋាន ដើម្បីត្រួតពិនិត្យការងារនិងចង្អុលបង្ហាញផែនការអនុវត្ដសារាចរសេចក្ដីសម្រេចចិត្ដទាំងឡាយរបស់បក្សឲ្យសព្វគ្រប់ ។ រាល់សារាចរសេចក្ដីសម្រេចចិត្ដ ដែលថ្នាក់លើ ផ្ញើមកគិតតែចម្លងតាមច្បាប់ដើមហើយផ្ញើចុះទៅសាខាបក្សទាំងឡាយពុំបានពិនិត្យតើសាខាបក្សអនុវត្ដសារាចរយ៉ាងដូចម្ដេច ? បញ្ហា នេះក៏សមមិត្ដមិនឮដែរ ។ របៀបធ្វើការយ៉ាងដូច្នេះ មានមន្ដរាយណាស់។ វាធ្វើឲ្យយើងដើរមិនកៀកនឹងចលនាមិនយល់ច្បាស់ពីសភាពការណ៍ខាងក្រោម បានជាគោលនយោបាយភាគច្រើនរបស់យើងអនុវត្ដមិនបានដល់ទិសដៅ ។

ឆ . គ្មាន វិន័យ វិន័យ តឹងរ៉ឹង
ក្នុង តំបន់ ទាំងឡាយ ដែល សង្គ្រាម រាលដាល ដល់ មាន សម មិ ត្ដ មួយចំនួន បាន បោះបង់ តំបន់ របស់ខ្លួន រត់ ទៅ តំបន់ ផ្សេងទៀត ធ្វើតាម ទំនើង ចិ ត្ដ ដោយ គ្មាន ការអនុញ្ញាត របស់ បក្ស និង របស់ ថ្នាក់លើ ទាល់តែសោះ ។ កិច្ចការ ណា ងាយស្រួល ចូល ចិ ត្ដ ទើប ធ្វើ កិច្ចការ ណា លំបាក ឬ មិន ចូល ចិ ត្ដ គឺ បោះបង់ចោល ដូច្នេះ បណ្ដា សម មិ ត្ដ មិន ត្រឹមតែ បាន សម្ដែង ចេញ អន់ ខ្សោយ ប៉ុណ្ណោះ ទេ តែ សម មិ ត្ដ ថែមទាំង សម្ដែង នូវ ការមើលស្រាល ចំពោះ វិន័យ របស់ បក្ស ធ្វើ ឲ្យ ច្របូកច្របល់ ក្នុង ជួរ របស់ បក្ស ផ្សេងទៀត ។
កន្លែង ជាច្រើន មាន សម មិ ត្ដ ប្រ ព្រឹ ត្ដិ ខ្លះ ប្រ ពឹ ត្ដិ ខុស តែ មិនបាន ដាក់ពិន័យ ឲ្យ បាន សមស្រប មាន សម មិ ត្ដ ខ្លះ ត្រូវបាន បញ្ចុះ ឋានៈ ឬ គ្រាន់តែ បញ្ចុះ ឋានៈ តាម រូបភាព តែប៉ុណ្ណោះ តែ នៅ ធ្វើការ នៅ ក្រសួង ដដែល ។ មាន សម មិ ត្ដ មួយចំនួន ត្រូវ ដាក់ពិន័យ ធ្ងន់ធ្ងរ ប៉ុន្ដែ ដោយសារ មនោ សញ្ច ត នា យោគយល់ គ្រាន់តែ ទិ នៀ ន ប្រមាទ ត្រួសៗ ឲ្យ តែ ចង់ រឿង ប៉ុណ្ណោះ ។

ពុំនោះសោត មាន កន្លែង ខ្លះ បិទបាំង ឲ្យ គ្នា លើកលែងទោស ឲ្យ គ្នា ទៅវិញទៅមក ភូតភរ ថ្នាក់លើ លាក់លៀម ចំពោះ បក្ស ។ ប្រតិ ប ត្ដិ វិន័យ យ៉ាង ដូច្នេះ ធ្វើ ឲ្យ បណ្ដា សម មិ ត្ដ មិន ត្រឹមតែ មិនចេះ កែ កំហុស ខ្លួន ប៉ុណ្ណោះ ទេ តែ ថែមទាំង មើលស្រាល វិន័យ ថែមទៀត ។ អន្ដរាយ ជាងនេះទៀត ប្រសិនបើ វិន័យ បក្ស របស់ បក្ស ធូររលុង នោះ ពួក ប្រតិកិរិយា បំផ្លាញ បក្ស យើង ។

ជ . អត្ដទត្ថភាពពុករលួយ ៖ មានសមមិត្ដខ្លះនៅរក្សាគំនិតបុណ្យស័ក្ដិខិតខំដណ្ដើមឲ្យបានជាសមាជិកគណៈកម្មាធិការនេះប្រធាននោះ ។ មានសមមិត្ដ ខ្លះតែងតែហូបឆ្ងាញ់ស្លៀកពាក់ល្អគិតតែយករបស់រួមធ្វើជារបស់ផ្ទាល់ខ្លួនឆ្លៀតប្រើឋានៈនិងការងាររបស់ខ្លួន ដើម្បីរកស៊ីធ្វើមាន គិតគូកិច្ចការផ្ទាល់ខ្លួន ជាងកិច្ចការរួម។ ទោះសីលធម៌បដិវត្ដយ៉ាងណាក៏ដោយសាធារណៈមតិពេបជ្រាយយ៉ាងណាក៏ដោយក៏មិនធ្វើមិនឮដែរ ។ មានសមមិត្ដខ្លះចូលចិត្ដវាយឫក ក្រអឺតក្រទម អួតក្អេងក្អាងចាត់ទុកខ្លួនជាអតីតអ្នកទោសនយោបាយ ជាជនរបស់រណសិរ្សមានសមត្ថភាពខ្ពស់ជាងគេបង្អស់អ្នកណាក៏មិនស្មើនឹងខ្លួន ដែរ ។ ធ្លាប់បាន ដឹងថា វៀត មិញ ជា អង្គការ រួ មាន អ្នកស្នេហាជាតិ ជាច្រើន ដែល គិតគូរ ពី កិច្ចការ សង្គ្រោះ ជាតិ ។ ហើយ ក្រៅពី វៀត មិញ មានអ្នកឆ្នើមដ៏ខ្លាំងពូកែជាច្រើនទៀតដែលវៀតមិញមិនទាន់បានចាត់តាំង ។ ដូច្នេះបើអតីតអ្នកទោសនយោបាយ“ ជន របស់ រណសិរ្ស “ជាជន ពូកែ ទាំងអស់ចុះអ្នកដែលមិនទាន់មានកិត្ដិយលនៅក្នុងគុកអ្នកដែលមិនទាន់ចូលក្នុងរណសិរ្សសុទ្ធតែគ្មានសមត្ថភាពសុទ្ធតែគ្មានបានការអ្វីទាំងអស់មែនឬទេ?
សមមិត្ដរប់សយើងម្នាក់ៗត្រូវតែមាន អាកប្បកិរិយា សុភាពរាបសារធ្វើបដិវត្ដកាន់តែយូរកាន់តែលឿនកាត់តែសុភាពត្រូវចងចាំសម្ដីរបស់លោកគ្រូយើង( ម៉ាក់ លេនីន )“ ត្រូវរៀនហើយរៀនទៀត រៀនជានិច្ច “ ។ ចាត់ទុកថាវាគ្រប់គ្រាន់ខ្លួនពោរពេញហើយគឺបានន័យថារឹបរួតខ្លួនយើងមិនឲ្យជឿនលឿន ។
មានសមមិត្ដខ្លះរក្សាទម្លាប់“ ខ្លួនម្នាក់ធ្វើជាមន្ដ្រីគ្រួសារទាំងមូលអាចពឹងពាក់បាន“ នាំបងប្អូនមិត្ដភក្ដិឲ្យទទួលតំណែងនេះ កិច្ចការនោះបានធ្វើឬមិនបានធ្វើគឺមិនរវល់ឈឺឆ្អាលខូចខាតការងារគឺមានបក្សទទួលសំខាន់ឲ្យតែបងប្អូនមានឋានៈ គឺចប់ ។ យើងដឹងហើយសមមិត្ដ មានគុណសម្បត្ដិជាច្រើន និយាយរួម ដូចជាអត់ធ្មត់ទ្រាំលំបាកឈ្លាសវៃប៉ិនប្រសប់ មានគំនិតផ្ដើមច្រើន ។ នោះជាចរិតថ្លៃថ្លាបំផុតសម្រាប់ធ្វើជាមូលដ្ឋានឲ្យចរិតដទៃទៀត រីកចម្រើនប៉ុន្ដែក្នុងសម័យដ៏មានការលំបាកដ៏ធ្ងន់ធ្ងរនេះបើមានគុណសម្បត្ដិតែប៉ុណ្ណោះ គឺ មិនទាន់គ្រប់គ្រាន់ទេ ។ នោះជាចរិតល្អ ថ្លៃថ្លា បំផុត សម្រាប់ធ្វើជាមូលដ្ឋានដែលល្អទាំងនោះ ដើម្បីប្ដេជ្ញាលុបបំបាត់រាល់គុណវិបត្ដដែលបានរៀបរាប់ខាងលើនោះទើបយើងប្រាកដជាឈាមដល់ជ័យជម្នះទាំងស្រុង ។

៣. បណ្ដាសមមិត្ដទាំងឡាយត្រូវធ្វើយ៉ាងណាឲ្យសម្រេចបាននូវចំណុចដូចខាងក្រោម ៖

ក . បក្សត្រូវធ្វើយោធានីយកម្ម៖ សតិអារម្មណ៍ និង សកម្មភាពដាច់ខាតត្រូវតែឯកច្ឆន្ទ។ បក្សជាអង្គភាពទ័ពឈានមុខ។ បើសិនជាពេលវេលាសម្រុក ម្នាក់និយាយដូចនេះម្នាក់និយាយដូចនោះប៉ីដោយប៉ីទ្រដោយទ្រ តើមានអ្វីសង្ឃឹមបានជ័យជម្នះ ។ មិនត្រឹមតែបក្សយើងត្រូវឯកច្ឆន្ទទេ តែកងទ័ព ប្រជាជនក៏ត្រូវឯកច្ឆន្ទ គ្នា ដែរ ។

ខ . នៅក្នុងអង្គភាពបញ្ជាការទាំងឡាយការជ្រើសរើសមនុស្សត្រូវតែត្រឹមត្រូវម៉ត់ចត់សិទ្ធិអំណាចត្រូវតែបែងចែកឲ្យច្បាស់លាស់ ។ ត្រូវទំនាក់ទំនងគ្នាឲ្យ បានជិតស្និត ត្រូវជៀសឲ្យផុតពីជម្ងឺរំលោភអំណាចឳបក្រសោបកិច្ចការទំនាស់គ្នាសម្ដែងរូបភាព និង ច្រណែននិទ្ទាធ្វើការឆុងឆ្នាំដោយគ្មានការទទួលខុសត្រូវ ។ ពេលនេះបញ្ហាអង្គការបញ្ជាការមានសារៈសំខាន់ណាស់ ប្រយ័ត្នប្រយែង ប៉ុន្ដែពេលដែលបានជ្រើសតាំងហើយនោះ ត្រូវគោរពថ្នាក់ក្រោម ត្រូវស្ដាប់ ថ្នាក់លើធ្វើបាន ដូច្នេះទើបដំណើរការបានល្អ ។

គ . ត្រូវរក្សាមនោគមន៍ការទាក់ទងឲ្យបានរឹងមាំរវាងខេត្តទាំងឡាយភូមិភាគទាំងឡាយរវាង ភូមិភាគខាងត្បូង និង ភូមិភាគខាងជើង ។ គមនាគនម៍ជាសរសៃឈាមនៃកិច្ចការទាំងអស់ បើគមនាគមន៍ដាច់នោះកិច្ចការអ្វីក៏ពិបាកដែរ ។ បើគមនាគមន៍ល្អនោះកិច្ចការអ្វីក៏ស្រួលដែរ ។
សង្ឃឹមថាសមមិត្ដ និងយកអស់ស្មារតីបដិវត្ដលុបបំបាត់រាល់គុណវិបត្ដិតម្រែតម្រង់ការងារ ដើម្បីដឹកនាំប្រជាជនទាំងមូល តស៊ូប្រឆាំងប្រយុទ្ធយ៉ាងសកម្ម ដើម្បីនាំការតស៊ូឈានដល់ជ័យជម្នះដ៏ឧត្ដុងឧត្ដម ៕

ប្រភព៖merlkomson.com

បញ្ចេញមតិ