ប្រាសាទរូបសត្វមាន់ដ៏ចម្លែកលាក់កំបាំង ក្នុងកណ្តាលព្រៃជាទីគោរពបូជាគ្រប់សាសនា

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ប្រាសាទរូបសត្វមាន់ដ៏ចម្លែកលាក់កំបាំង ក្នុងកណ្តាលព្រៃជាទីគោរពបូជាគ្រប់សាសនា ប្រាសាទរូបសត្វមាន់ដ៏ចម្លែកលាក់កំបាំង ក្នុងកណ្តាលព្រៃជាទីគោរពបូជាគ្រប់សាសនា

ឥណ្ឌូនេស៊ីលាក់កំបាំងលើកូនភ្នំកណ្តាលព្រៃ មានប្រាសាទដ៏ចម្លែកមួយ ដែលមានសណ្ឋាន ដូចជា រូបរាង សត្វមាន់ បានក្លាយជាទី ដែលទាក់ទាញ អ្នកទេសចរណ៍ឲ្យចង់ ទៅទស្សនា ចង់ដឹង ចង់ឃើញ និង ស្វែងយល់ពី ប្រវត្តិនៃ សំណង់ប្រាសាទរូបសត្វមាន់នេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សំណង់ប្រាសាទរូបមាន់នេះ ស្ថិតនៅទីក្រុង Magelang កោះJava ដែល បច្ចុប្បន្ន បានក្លាយជាទីសម្រាប់បួងសួង និងគោរពបូជាសម្រាប់អ្នកទេសចរមានជំនឿលើសាសនាផ្សេងៗគ្នា រួមមាន សាសនា ព្រះពុទ្ធ សាសនាគ្រិស្ត និង សាសនាអ៊ីស្លាម ថែមទៀតផង។
ក្នុងនោះដែរគេបានដឹង ប្រាសាទរូបមាន់នេះ ត្រូវបានសាងសង់ ដោយលោក Daniel Alamsjah តាំងពីឆ្នាំ ១៩៨៩ ។

លោក Daniel ធ្លាប់បាននិយាយប្រាប់ព័ត៌មានក្នុងស្រុកមួយថា គាត់បានសាងសង់សំណង់នេះ ដោយសារ គាត់បានទទួល សារពី ព្រះ ដើម្បីឲ្យសាងសង់ អគារសំរាប់បួងសួងមួយ មានទម្រង់ដូចជា រូបរាង សត្វបក្សី ។ គាត់ ប្រាប់ បន្ថែមទៀតថា គាត់សាងសង់ប្រាសាទ នេះដោយមិនមែន ចាត់ទុកដូចជា ព្រះវិហារសំរាប់ សាសនាគ្រឹស្ត នេះ ប៉ុន្តែចាត់ជាទីសំរាប់បួងសួង សំរាប់ មនុស្សទាំងអស់ ដែលមានជំនឿលើ ព្រះ ។

ប្រភពដដែលបានឲ្យដឹង ប៉ុន្តែ សំណង់ប្រាសាទនេះ ត្រូវបានទុកចោលមិនបន្ត សាងសង់ឲ្យរាល់រួច នៅឆ្នាំ ២០០០ ដោយសារតែ ការសាងសង់ បានចំណាយថវិកា ខ្ពស់ពេក ។ តែទោះជាយ៉ាងណា សំណង់រូបមាន់ បែរជា នៅតែ បន្តក្លាយជាទីកន្លែងទាក់ទាញ អ្នកទេសចរ និង អ្នកមានជំនឿលើ សាសនាផ្សេងៗ ទៅទស្សនា និង ធ្វើការគោរព បូជា ក្រោយ ពី ទិដ្ឋភាពដ៏ស្រស់ស្អាត នៃសំណង់នេះ ត្រូវបានអ្នកទេសចរ ដែលបានទៅទស្សនា បាននាំគ្នា បង្ហោះលើ បណ្តាញ សង្គម ។

យ៉ាងណាមិញ សំរាប់សំណង់ប្រាសាទនេះ ត្រូវបានអ្នកទេសចរហៅ ឈ្មោះ ផ្សេងៗពីគ្នា រួមមាន ព្រះវិហារមាន់ ព្រះវិហារបក្សី ព្រះវិហារលលក ភ្នំសត្វព្រាប និង មានឈ្មោះ ជាច្រើនទៀតផងដែរ ។ ខណៈដែល ឈ្មោះដើមនៃ សំណង់នេះ ជាភាសា ឥណ្ឌូនេស៊ី មានឈ្មោះថា Gereja Ayam ឬ ហៅថា វិហារសត្វមាន់។

ប្រភព៖lptkhmer.com

បញ្ចេញមតិ