អ្នកធ្លាប់ដឹងទេ!!ថាចម្លាក់ត្រីនៅលើ​ប្រាសាទខ្មែរ​បុរាណ​ក្នុង​សម័យ​អង្គរមានន័យដូចម្ដេច?

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
អ្នកធ្លាប់ដឹងទេ!!ថាចម្លាក់ត្រីនៅលើ​ប្រាសាទខ្មែរ​បុរាណ​ក្នុង​សម័យ​អង្គរមានន័យដូចម្ដេច? អ្នកធ្លាប់ដឹងទេ!!ថាចម្លាក់ត្រីនៅលើ​ប្រាសាទខ្មែរ​បុរាណ​ក្នុង​សម័យ​អង្គរមានន័យដូចម្ដេច?

តាមរយៈ​ចម្លាក់​ត្រី ជា​ក្បាច់​ត្រ​ឡោ​ត​ទាប​នៃ​ប្រាសាទ​បាយ័ន ព្រលាន​ព្រះ​គម្លង់ និង​ប្រាសាទ​អង្គរវត្ត យើង​ឃើញ​មានការ​ពិពណ៌នា​នូវ​ប្រភេទ​ត្រី​ទឹកសាប​ខ្មែរ​ជាច្រើន​ឥត​គណ​នា​ ដូចជា ត្រី​ព្រួល ត្រី​គ្រុំ ត្រី​គល់រាំង ត្រី​អណ្ដែង ត្រី​ឆ្ដោរ​ជាដើម ។ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បុព្វបុរស​ខ្មែរ​ឆ្លាក់​ត្រី​ច្រើន​ម្ល៉េះ ? តើ​ខ្មែរ​បុរាណ​ចង់បង្ហាញ​អ្វី​ទៅ​សាស​និក​ជន ដែល​មក​ទស្សនា​នៅ​ស្ថាន​ទាំងនោះ ?

​ ​តាមពិត​ផ្ទាំង​ចម្លាក់​ត្រី​ទាំងនោះ​អាច​ចែកជា បី ប្រភេទ ៖ ទី​១. ចម្លាក់​ត្រី​ទាក់ទង​ទៅនឹង​ទេវ​កថា​ដូចជា រឿង​កូរ​សមុទ្រ​ទឹកដោះ​នៅ​ប្រាសាទអង្គរវត្ត ដែល​មាន​ប្រវែង​ប្រមាណ​ជា ៥០ ម៉ែត្រ ។ ទី​២. ចម្លាក់​ត្រី​ដែល​ទាក់ទង​ទៅ​នឹង​រឿងព្រេង​ដែល​មាន​លក្ខណៈ​អច្ឆរិយ​ដូចជា ចម្លាក់​រឿង​ជាច្រើន​ផ្ទាំង​ស្ដីពី​រឿងព្រេង​មួយ​ដ៏​ល្បីល្បាញ នា​សម័យ​វប្បធម៌​បាយ័ន ឈ្មោះ​រឿង​ប្រ​ទ្យុ​ម្ន ។ ទី​៣. ចម្លាក់​ប្រភេទ​ត្រី ដែល​មាននៅ​តាម​ដង​ទន្លេសាប ឬ​បឹងបួរ​ខ្មែរ ។

ទោះជា​ត្រី​ទាំងនោះ មាន​នៅ​ក្នុង​ធម្មជាតិ​ក្ដី ឬ​មិន​មាន​ក្នុង​ធម្មជាតិ​ក្ដី ជា​ការពិត​ណាស់​ដែល​សិល្បករ​ខ្មែរ​បុរាណ​ចង់បង្ហាញ​នូវ​ភាពសម្បូ​រណ៍​បែប នៃ​ប្រភេទ​ត្រី​ទឹកសាប នា​សម័យ​បុរាណ​នោះ ដែល​ជា​ប្រភព​នៃ​វឌ្ឍនភាព នៃ​វប្បធម៌​អរិយធម៌​ខ្មែរ​នា​សម័យ​មហា​អង្គរយ៉ាង​ប្រាកដ ។ តាមពិត​បើ​យើង​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ ចម្លាក់​ត្រី​ទាំងនោះ​ពិតជា​ពុំមែន​ត្រូវបាន​ឆ្លាក់​ឡើង​គ្រាន់តែ​លំអ​ភែ្ន​ ក​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​ជា​និមិត្តរូប​នៃ​ធនធាន​សម្បត្តិ​ធម្មជាតិ​របស់​នគរ​ខ្មែរ​យ៉ាង​ ប្រាកដ។

ប្រភព៖blogspot.com

បញ្ចេញមតិ