ប្រាសាទខ្មែរទេ!!តើអ្នកធ្លាប់ស្គាល់ប្រាសាទថ្មដ៏ធំមួយនេះ ដែរឬទេ??

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ប្រាសាទខ្មែរទេ!!តើអ្នកធ្លាប់ស្គាល់ប្រាសាទថ្មដ៏ធំមួយនេះ ដែរឬទេ?? ប្រាសាទខ្មែរទេ!!តើអ្នកធ្លាប់ស្គាល់ប្រាសាទថ្មដ៏ធំមួយនេះ ដែរឬទេ??

ប្រាសាទថ្មដ៏ធំមួយនេះ គឺជាប្រាសាទចតុមុខ ដែលប្រាសាទនេះស្ថិតនៅ ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទមួយនេះមាន អង្គដែលតំណាងដូចព្រះពុទ្ធ ព្រះអាទិទេពដែលបែរទៅកាន់ទិសធំៗទាំងបួន។

ប្រាសាទនេះបានដួលរលំអស់ពាក់កណ្តាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមតែប៉ុណ្ណោះ ហើយនៅតាមជញ្ជាំង និងផ្នែកខាងក្នុងមានដើមឈើ និងឫសឈើដុះញែកជញ្ជាំងកាន់តែខ្លាំង ដែលកត្តា នេះនាំឱ្យប្រាសាទប្រឈមនឹងការដួលរលំទាំងស្រុង។ ចំណែកព្រះកេសព្រះពុទ្ធបានធ្លាក់នៅរាយប៉ាយនៅផ្នែកខាងមុខផ្លូវចូល និងជ្រុងទាំងបី ហើយភ្ញៀវដែលមកទស្សនានៅទីនេះបានដើរជាន់ពីលើ។

ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតជូន លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផ្តល់នូវថវិកា ដែលបានមកពីសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ព្រមទាំងសប្បុរសជននានា សម្រាប់ជួសជុលប្រាសាទនេះ ដើម្បីលើកស្ទួយវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងលើកតម្លៃផ្នែកវប្បធម៌ ឲ្យកាន់តែទូលំទូលាយ។

ការងារអភិរក្ស និងជួសជុលត្រូវបានអនុវត្តឡើងដោយនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ព្រះពុទ្ធរូបមួយអង្គនៃប្រាសាទចតុមុខនេះ ត្រូវបានជួសជុលដោយក្រុមអ្នកអភិរក្សរបស់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌ និងវិចិត្រសិ​ល្បៈ ដែលមានគ្នា ៤៤នាក់។

គម្រោងការជួសជុលប្រាសាទចតុមុខនៃក្រុមប្រាសាទបាកាណនេះ បានបើកការដ្ឋានកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ដោយអ្នកជំនាញបានកាយចេញនូវប្រអប់ព្រះបាតព្រះពុទ្ធរូបមួយអង្គដែលបានបាក់បែកកប់ក្នុងដី និងប្រមូលផ្គុំរូបបដិមា ដើម្បីរៀបចំដំណើរការជួសជុលឡើងវិញ។ ពិធីក្រុងពាលីតភ្ជាប់ព្រះកេស រូបបដិមាចតុមុខ បានប្រារព្ធឡើងចំនួនលើកទី២ រួចហើយ គឺលើកទី១នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ និងលើកទី២ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ថ្មីៗនេះ ក្រោមអធិបតីភាពរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

ប្រភព៖poster.com

បញ្ចេញមតិ