ឡេ ឌឹកអាញ់ ស្ថាបនិក“ក៥”និង ជាមេទ័ពវៀតណាមដែលដឹកនាំទ័ពកាន់កាប់កម្ពុជា

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ឡេ ឌឹកអាញ់ ស្ថាបនិក“ក៥”និង ជាមេទ័ពវៀតណាមដែលដឹកនាំទ័ពកាន់កាប់កម្ពុជា ឡេ ឌឹកអាញ់ ស្ថាបនិក“ក៥”និង ជាមេទ័ពវៀតណាមដែលដឹកនាំទ័ពកាន់កាប់កម្ពុជា

ឡេ ឌឹកអាញ់ (កើតនៅឆ្នាំ១៩២០) គឺជាអ្នកនយោបាយ និងជាឧត្តមសេនីយ៍ ដែលបានធ្វើជាប្រធានាធិបតីវៀតណាមចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧។ គាត់ត្រូវបានគេចាត់ទុកថាជាអ្នកអភិរក្សដ៏រឹងត្អឹងបំផុតមួយរូប។

ឡេ ឌឹកអាញ់ កើតនៅខេត្តវ៉េ។ នៅខែសីហា ឆ្នាំ១៩៤៥ គាត់បានចូលបម្រើការឲ្យកងទ័ព។ ពីខែតុលា ឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥០ គាត់បម្រើការជានាយកបុគ្គលិកនៃកងទ័ពតំបន់ប្រាំពីរ តំបន់ប្រាំបី និងតំបន់រដ្ឋបាលសាយហ្គន។ ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៤ គាត់គឺជានាយករងបុគ្គលិកនៅ កូសាំងស៊ីន ។

ពីខែសីហា ឆ្នាំ១៩៦៣ គាត់ធ្វើជានាយករងបុគ្គលិកទូទៅនៃកងទ័ពប្រជាជនវៀតណាម និងពីខែកុម្ភៈ ឆ្នាំ១៩៦៤ គាត់ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃកងទ័ពរំដោះប្រជាជន ហៅកាត់ថា វៀតកុង ។

រហូតដល់ឆ្នាំ១៩៨០ ឡេ ត្រូវបានតែងតាំងជាឧត្តមសេនីយ៍ថ្នាក់ខ្ពស់ទទួលបន្ទុកដឹកនាំវាយកាន់កាប់កម្ពុជា។ រូបគាត់ត្រូវបានដាក់ឲ្យទទួលខុសត្រូវកម្ពុជាពេញមួយទសវត្សរ៍៨០ ។ គាត់ក៏មានចំណែក និងជាស្ថាបនិកនៅក្នុងផែនការ “ក៥” ផងដែរ។

ឡេ បានក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ១៩៩២ ។ គាត់បានស្ថិតនៅក្នុងតំណែងរយៈពេល ៥ ឆ្នាំ រហូតដល់រូបគាត់បានប្រកាសលាលែងជាផ្លូវការនៅក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីសម្រាកព្យាបាលជម្ងឺដាច់សរសៃឈាមអស់រយៈពេលជិតមួយឆ្នាំ។ រូបគាត់បានរៀបការពីរដង និងមានកូនប្រុសស្រី ៤ រូប។ បច្ចុប្បន្ន គាត់គឺជាអតីតប្រធានាធិបតីដែលចាស់ជាងគេបំផុតដែលនៅរស់រានមានជីវិត៕

ប្រភព៖thebackways.com

បញ្ចេញមតិ