សាកសពមនុស្សបុរាណត្រាំក្នុងទឹកកកត្រូវបានរកឃើញបន្ទាប់ពីមានរឿងចម្លែកៗជាច្រើន

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
សាកសពមនុស្សបុរាណត្រាំក្នុងទឹកកកត្រូវបានរកឃើញបន្ទាប់ពីមានរឿងចម្លែកៗជាច្រើន សាកសពមនុស្សបុរាណត្រាំក្នុងទឹកកកត្រូវបានរកឃើញបន្ទាប់ពីមានរឿងចម្លែកៗជាច្រើន

តើលោកអ្នកចង់ដឹងរឿងពិតទាក់ទងមនុស្ស​បុរាណដែរឬទេ ដែលមានរយៈពេលជាង៥០០០ឆ្នាំមុន ហើយចង់ដឹងពីជិវិតរបស់មនុស្សនាសម័យនោះទេ? ក្នុងឆ្នាំ ១៩៩១ អ្នកប្រមាញ់តាមភ្នំ ប្រទេសយេម៉ែន បានប្រទះឃើញសពមួយស្ថិតនៅក្នុងផ្ទាំងទឹកកក នាជួរភ្នំ អេតសាក់ថាន អេលហ្វ លើព្រំដែន​រវាងប្រទេស អ៊ីតាលី និង អូទ្រីស។​ដែលសាកសពនេះត្រូវបានរក្សាទុកយ៉ាងល្អតាមធម្មជាតិដោយកម្រាស់ព្រិល ហើយនឹងអាកាសធាតុដ៏សែនត្រជាក់។ អ្នកវិទ្យាសាស្រ្តបាន​សន្និដ្ឋានថា សពនេះបានស្លាប់ប្រមាណជាង ៥៣០០ឆ្នាំមុន គ.ស មកម្ល៉េះ ហើយពេលស្លាប់សពនេះមានអាយុប្រមាណ ៤៥ឆ្នាំ។

សាកសពមានប្រយោជន៍ច្រើនណាស់ក្នុងការសិក្សាពីមនុស្សនាយុគថ្មនៃជនជាតិអ៊ឺរ៉ុប សម្រាប់មនុស្សនាសម័យថ្មី។ តែក៏មានរឿងដែលគួរឲ្យប្លែកចិត្តដែលបុគ្គលដែលពាក់ព័ន្ធនឹងសាកសពនេះសុទ្ធតែបាត់បង់ជីវិតតាមគ្នាម្តងមួយៗ ដែលអាចនិយាយបានថា ត្រូវបណ្តាសា មរណៈ យ៉ាងម៉េចគឺយ៉ាងណ្នឹង។ មនុស្សដំបូងជាអ្នកវិទ្យាសាស្រ្តដែលមានឈ្មោះល្បី គឺលោក Rainer Henn គាត់បាត់បង់ជិវិតដោយជួបឧបត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលគាត់ធ្វើដំណើរទៅប្រជុំទាក់ទងនឹងរឿងសាកសពនេះ​ហើយម្នាក់ទៀតគឺ លោក Helmut Simon ជាអ្នកស្រាវជ្រាវអំពីសាកសពនេះ​ បន្ទាប់មកទៀតក្នុងខែ តុលា ឆ្នាំ ២០០៤ អ្នកប្រមាញ់តាមភ្នំដែលបានឃើញសពនោះបានស្លាប់ផ្គាប់មុខដែលមានសភាពដូចសពនោះអញ្ជឹង។

សាកសពមួយនេះ ត្រូវបានគេប៉ាន់ស្មានថា ជាអ្នកបរបាញ់សត្វ និងស្លៀករោមសត្វវែងៗ ហើយពាក់ស្បែកជើងដែលត្បាញចេញពីដើមកក់ នឹងព័ទ្ធជុំវិញដោយស្បែកសត្វ។សាកសពនេះ មានយួរធ្នូ និងគ្រាប់ព្រួញផងដែរ ក្រៅពីនេះ ពេលវះសាកសពមើល គេបានរកឃើញថា បរិមាណក្រពះរបស់សព មានសភាពស្លាកស្នាមអាហារដែលនៅសេសសល់ពីការបរិភោគអាហារមុនស្លាប់ ដោយឃើញច្បាស់ថាសាកសពនេះ បានបរិភោគពពែភ្នំ សាច់រមាំង និងសណ្តែកដី។

សំនួរដែលអ្នកវិទ្យាសាស្រ្តព្យាយាមចង់បានចម្លើយនោះគឺ ហេតុអ្វីបានជាសាកសពនេះ ត្រូវគេបញ្ចុះសពយ៉ាងប្រណីត។ ​នៅក្នុងឆ្នាំ ២០០១ អ្នកវិទ្យាសាស្រ្ត រកឃើញក្បាលព្រួញបានជាប់ក្នុងស្មារបស់សព។ ហើយមានស្លាកស្នាមនៅដៃស្តាំ នឹងកដៃ ដែលអាចសន្និដ្ឋានបានថា អាចបាត់បង់ជីវិតក្រោយពេលប្រយុទ្ធគ្នា​ តែនៅមានអ្នកវិទ្យាសាស្រ្តច្រើននាក់ទៀតនៅមិនទាន់ជឿរហូតដល់បច្ចុប្បន្ននេះ។

អ្នកវិទ្យាសាស្ត្របាន ធ្វើការថតចម្លងសាកសពនេះតែគ្មានទទួលបានពត៌មានលំអិតទាក់ទងនឹងពណ៌គ្រាប់ភ្នែករបស់មនុស្សសម័យនេះទេ បច្ចុប្បន្នការថតចម្លងសាកសពនេះ ត្រូវតម្កល់ទុកនៅក្នុងសារមន្ទីប្រវត្តិសាស្ត្របុរាណវិទ្យា នៅឯទីក្រុង southern Tyrol ប្រទេស អ៊ីតាលី ដោយមានតុបតែងបំពាក់សក់រហូតដល់មើលមិនដឹងថា ជារាងកាយរបស់មនុស្សបុរាណមានអាយុជាងប្រាំពាន់ឆ្នាំមកទេ។

ប្រភព៖taprumdaily

បញ្ចេញមតិ