អាត់ឡង់ទីស​ទីក្រុងបុរាណអាយុជាង១១ពាន់ឆ្នាំដែលលិចក្នុងមហាសមុទ្រស្ថិតក្នុងអាថ៌កំបាំង

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
អាត់ឡង់ទីស​ទីក្រុងបុរាណអាយុជាង១១ពាន់ឆ្នាំដែលលិចក្នុងមហាសមុទ្រស្ថិតក្នុងអាថ៌កំបាំង អាត់ឡង់ទីស​ទីក្រុងបុរាណអាយុជាង១១ពាន់ឆ្នាំដែលលិចក្នុងមហាសមុទ្រស្ថិតក្នុងអាថ៌កំបាំង

លោក សូលូន Solon (638 BC–558 BC) គឺជារដ្ឋបុរស ជាអ្នកបង្កើតច្បាប់ និងជាអ្នកនិពន្ធ កំណាព្យនៃទីក្រុងអាតែន(ក្រិក)ដ៏ល្បីល្បាញ ធ្លាប់បានស្តាប់លឺដោយចៃដន្យអំពីដំណើរ រឿងនៃទីក្រុងអាត់ឡង់ទីសAtlantis ពីអ្នកកាន់សាសនាជនជាតិអេហ្ស៊ីបដែលធ្លាប់បានទៅដល់ទៅក្រុងអាត់ឡង់ទីស Atlantisនិងបាននិយាយពីប្រវត្តិនៃការបាត់បង់ទីក្រុងបុរាណ អស្ចារ្យមួយនេះដោយសារគ្រោះមហន្តរាយ។

ទីក្រុងអាត់ឡង់ទីសត្រូវបានពិពណ៏នាដំបូងដោយលោក ផ្លាតូ Plato ទស្សនៈវិទូ ជនជាតិក្រិក តាំងពីជាង២០០០ឆ្នាំមុនមកម្ល៉េះ ដែលពេលនោះមនុស្សជាច្រើនគិតថាទីក្រុងនេះគ្រាន់តែ ជារឿងនិទានដែលលោក Plato ប្រឌិតឡើងដើម្បីទាក់ទាញទៅនឹងទ្រឹស្តីនយោបាយរបស់ លោកប៉ុណ្ណោះ បើតាមការសន្និដ្ឋានរបស់លោក Plato ទីក្រុងអាត់ឡង់ទីសជាទីក្រុងបុរាណ សំខាន់មួយ ដែលមានភាពអារ្យធម៌ខ្ពង់ខ្ពស់បំផុតស្ថិតនៅតំបន់នៃមហាសមុទ្រអាឡង់ទិច និងត្រូវលេបបាត់ដោយសារមហាសមុទ្រមួយនេះត្រឹមតែមួយថ្ងៃ។

បើយោងតាមដំណើររឿងប្រវត្តិសាស្រ្តដែលអ្នកបុរាណវិទ្យាជឿថាតាំងពី១១០០០ឆ្នាំមុនមានប្រទេសដែនកោះមួយនៅចំកណ្តាលមហាសមុទ្រអាឡង់តិចដែលមានអម្បូរប្រជាជនរស់នៅប្រកបដោយអរិយធម៌ខ្ពង់ខ្ពស់រីកចម្រើន។ ប្រជាជនរស់នៅលើកោះនោះមានទ្រព្យសម្បតិ្តហូហៀ និងធនធានធម្មជាតិសម្បូរបែប មហាក្សត្រនៃអាត់ឡង់ទីសយកចិត្តទុកដាក់ជាមួយប្រជាជនរបស់ខ្លួន និងមានទំនាក់ទំនងជាមួយតំបន់អ៊ឺរ៉ុប និងអាព្រិកផងដែរ។នៅឆ្នាំ៩៦០០មុនគ.ស ទីក្រុងដីកោះមួយនេះបានធ្វើចំបាំងយកឈ្នះទឹកដីនៃភាគខាងលិច អ៊ឺរ៉ុប និងអាហ្វ្រិច និងបានចាប់ប្រជាជនតំបន់ទាំងនោះធ្វើជាឈ្លើយសិក។ ទីក្រុងចំណាស់មួយនេះ ប្រហែលជាចាប់កំណើតនាចុងនៃយុគសម័យទឹកកក (Ice Age) ដែលប្រហែលជាមានអាយុ ស្មើប្រទេសអ៊ីរ៉ាកបច្ចុប្បន្ន។ អស់រយៈពេលជាច្រើនសតវត្ស អ្នកសិក្សាជាច្រើន មានបំណងរកឲ្យឃើញថាតើទីក្រុងអាត់ឡង់ទីស ដែលនិយាយតៗគ្នានោះពិតជាមានមែនឬយ៉ាងណា?

ទ្រឹស្តីដ៏ទំនងមួយដែលគួរឲ្យជឿរបស់លោក Plato បានរាយរ៉ាប់ពីអរិយធម៏នៃជនជាតិរស់នៅ តំបន់ក្រិត Crete និងកោះក្បែរខាងអាត់ឡង់ទីស ឈ្មោះ សាន់តូរីនី Santorini ក៏ត្រូវបានលិច ចូលក្នុងសមុទ្រដោយសារបន្ទុះភ្នំភ្លើងកំឡុងឆ្នាំ១៦០០មុនគ.ស ដែលអាចសន្និដ្ឋានបានថា តំបន់ប្រជុំកោះទាំងនោះជាតំបន់ដែលបានរងគ្រោះមហន្តរាយនៃបន្ទុះភ្នំភ្លើង និងធ្វើឲ្យកោះ ទាំងនោះលិចចូលក្នុងមហាសមុទ្រ។

តាមដំណាលរឿងព្រេងនៃការកកើតទីក្រុង Atlantis៖ អ្នកបុរាណវិទ្យាមួយចំនួនទៀតគិតថាទីក្រុងអាត់ឡង់ទីសបានលិចលង់ដោយសារគ្រោះទឹកជំនន់ នៃសមុទ្រខ្មៅកំឡុងឆ្នាំ៥០០០មុនគ.ស ដែលព្រត្តិការណ៍នេះត្រូវបានកត់ត្រាក្នុងគម្ពីរ Testament ដែលប្រាប់អំពីគ្រោះទឹកជំនន់នៅពេលនោះ។ អាត់ឡង់ទីសគឺជាតំបន់ត្រួតត្រាដោយអាទិទេពសមុទ្រ Poseidon (ព្រះនៃជនជាតិហ្គ្រិច)។ ពេលមួយ Poseidon បានលួចស្រឡាញ់ព្រះនាង Cleito គាត់បានបង្កើតប្រាសាទមួយនៅលើ កំពូលភ្នំចំកណ្តាលកោះនោះ និងបានបង្កើតរបងទឹកជារង្វង់ព័ទ្ធជុំវិញតំបន់នោះដើម្បីការពារ ព្រះនាង។ ព្រះនាង Cleito បានបង្កើតកូនប្រុសភ្លោះចំនួនប្រាំគូ (១០នាក់) សម្រាប់ Poseidon ដែលក្រោយមកកូនប្រុសទាំងនោះបានក្លាយជាអ្នកគ្រប់គ្រងអាត់ឡង់ទីស ដោយកូនច្បង ឈ្មោះ Atlas ធ្វើជាស្តេចទីមួយនៃទីក្រុងអាត់ឡង់ទីសដែលត្រូវត្រួតត្រាលើកំពូលភ្នំ និង តំបន់ ក្បែរៗនោះ។

នៅលើកំពូលភ្នំនៃកោះនោះមានប្រាសាទមួយដែលត្រូវសង់ឡើងដើម្បីគោរព ចំពោះ Poseidon ដែលមានរូបចម្លាក់របស់ Poseidon ជិះលើខ្នងសេះមានស្លាបធ្វើអំពីមាស។ ប្រាសាទនោះគឺជាទីកន្លែងដែលអ្នកគ្រប់គ្រងអាត់ឡង់ទីស ពិភាក្សាអំពីច្បាប់ ការវិនិច្ឆ័យទោស និងរៀបចំដង្វាយជូនព្រះ Poseidon។ តាមការនិទានទីក្រុងអាត់ឡង់ទីសលាតសន្ធឹងប្រមាណជា៥៣០គម ទទឹង១៩០គម ដោយ មានលក្ខណៈជារង្វង់ព័ទ្ធជុំវិញដោយព្រែកជីកត្រូវបានជីកដើម្បីយកទឹកពីទន្លេ និងប្រព័ន្ធទឹក ពីភ្នំ។ អាកាសធាតុបានអំណោយផលដល់ប្រជាជនអាចធ្វើការប្រមូលផលពីរដងក្នុង១ឆ្នាំ ដោយរដូវវស្សារប្រជាជនមានទឹកភ្លៀង និងរដូវប្រាំមានព្រែកជីកសម្រាប់ផ្គត់ផ្គង់ទឹកដល់វិស័យកសិកម្ម។

ក្រោយពីការធ្វើវិស័យកសិកម្ម ដែនកោះក៏បានផ្តល់នូវរុក្ខជាតិឳសថ ផ្លែឈើ និងធញ្ញជាតិ ហើយក៏មានសត្វព្រៃជាច្រើនផងដែរ។ អស់ជាច្រើនជំនាន់ដែលជនជាតិ អាត់ឡង់ទីសរស់នៅយ៉ាងសុខសាន្ត ប៉ុន្តែក្រោយមកជីវិតពួកគេក៏ចាប់ផ្តើមផ្លាស់ប្តូរដោយ បានចូលឈ្លានពានទីក្រុងអាតែន(ក្រិក) សង្គ្រាមនេះមិនទទួលជោគជ័យទេ តែបានបណ្តាលឲ្យអាទិទេព Zeus (អាទិទេពធំជាងគេរបស់ក្រិក) ខឹងសម្បារជាខ្លាំង និងបានដឹកនាំអាទិទេពដទៃទៀត ដើម្បីកំទេចអាត់ឡង់ទីស ទីក្រុងដីកោះមួយនេះក៏បានលិចចូលមហាសមុទ្រក្នុង រយៈពេលត្រឹមតែមួយថ្ងៃមួយយប់ប៉ុណ្ណោះ។ បន្សល់តែការនិយាយដំណាលតៗគ្នាពីការចង ចាំតែប៉ុណ្ណោះ។

អ្នកស្រាវជ្រាវធ្លាប់បានរកឃើញបំណែកខ្លះៗដែលត្រូវបានជឿជាក់ថាវត្ថុបុរាណនៃទីក្រុងអាត់ឡង់ទីសនៅក្នុងសមុទ្រនៃប្រទេសអេស្ប៉ាញ។ រហូតមកដល់បច្ចុប្បន្នទីក្រុងបុរាណមួយនេះ នៅតែស្ថិតក្នុងអាថ៍កំបាំង និងត្រូវបានយកមកនិពន្ធឡើងវិញសម្រាប់រឿងHollywood។


ប្រភព៖blogspot.com

បញ្ចេញមតិ