អង្គមុី ជាម្ចាស់ក្សត្រីដែលយួនបានរៀបចំឲ្យធ្វើជាមហេសីក្សត្រខ្មែរ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
អង្គមុី ជាម្ចាស់ក្សត្រីដែលយួនបានរៀបចំឲ្យធ្វើជាមហេសីក្សត្រខ្មែរ អង្គមុី ជាម្ចាស់ក្សត្រីដែលយួនបានរៀបចំឲ្យធ្វើជាមហេសីក្សត្រខ្មែរ

ព្រះមហាក្សត្រីអង្គម៉ីឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំណោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។

ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះបាទឧទ័យរាជា ទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។

នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទិវង្គតនៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន្ម ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកណ្តាប់ដៃសៀមនិងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។ ព្រះមហាក្សត្រីអង្គម៉ីសោយទិវង្គតនៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្នុងរាជធានីឧដុង្ត៕

ប្រភព៖jekjaynews.inf

បញ្ចេញមតិ