ដានជើងដាយណូស័របានបន្សល់ទុកដែលមានអាយុប្រហែល១០០លានឆ្នាំមុន
កន្លងមកមានការរកឃើញដានជើងផូស៊ីលដាយណូស័រនៅតាមតំបន់ឆ្នេរ«Sussex» ចក្រភពអង់គ្លេស ពិសេសតំបន់នៅជុំវិញក្រុងបុរាណHastings ។ ចាត់ទុកថាជាទីតាំងមួយសំបូរដោយគ្រោងផូស៊ីលដាយណូស័រ និងIguanodon ដែលរកឃើញកាលពីឆ្នាំ១.០២៥ ប៉ុន្តែមិនមែនជារបកគំហើញដ៏សំខាន់ទេ ហើយលទ្ធផលការរកឃើញសម័យនោះមានភាពខុសប្លែកគ្នា និងមានភាពល្អិតល្អន់តិចជាងពេលបច្ចុប្បន្ន ។
ក្នុងមួយរយៈពេលចុងក្រោយនេះអ្នកជំនាញពីមហាវិទ្យាល័យ«Cambridge» បានបង្ហើបឲ្យដឹងថា ក្នុងអំឡុងពីឆ្នាំ២០១៤-២០១៨ បានរកឃើញដានជើងដាយណូស័រជាង៨៥ដាន មានទំហំចាប់ពី២-៦០សង្ទីម៉ែត្រ ជាការរកឃើញតាមរយៈការហូរច្រោះសឹករេចនៅបរិវេណផ្ទាំងថ្មក្បែរក្រុងHastings និងយករក្សាទុកយ៉ាងល្អ អាចមើលឃើញស្នាមជើងយ៉ាងងាយស្រួល។ តាមការវិភាគ និងត្រួតពិនិត្យបញ្ជាក់ឲ្យដឹងថាដានជើងទាំងនេះជាដានជើងដាយណូស័រប្រហែល៧ពូជផ្សេងគ្នា តាំងពីយុគសម័យ«Cretasius» អាយុក្នុងប្រហែល១០០លានឆ្នាំមុន ។
ទោះបីជាមានជាដានជើងផូស៊ីលក៏ដោយ ប៉ុន្តែអ្នកជីវវិទ្យាមានជំនឿចិត្តថាដានជើងទាំងនោះនឹងមានសារសំខាន់ដល់ការសិក្សាស្រាវជ្រាវពីធាតុផ្សំរបស់ក្រុមដាយណូស័រនៅតំបន់នេះបន្តទៀត រួមទាំងជួយបន្ថយគម្លាតនៃការមានជីវិតរបស់សត្វចម្លែកក្នុងតំបន់ខាងលើ ៕
ប្រភព៖កោះសន្តិភាព