ទ្រព្យ​មហាសាល​ប្រទះ​​​​ឃើញក្នុង​​ក្រុង​បុរាណក្រោម​ដី

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ទ្រព្យ​មហាសាល​ប្រទះ​​​​ឃើញក្នុង​​ក្រុង​បុរាណក្រោម​ដី ទ្រព្យ​មហាសាល​ប្រទះ​​​​ឃើញក្នុង​​ក្រុង​បុរាណក្រោម​ដី

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ថេ​ស​សា​ឡូ នី​គី​(Thessaloniki) ជា​ក្រុង​កំពង់​ផែ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​យូរលង់​ជា​ច្រើន​រយ​ឆ្នាំ​របស់​ក្រិ​ក បច្ចុប្បន្ន​បាន​ក្លាយជា​ទីតាំង​បុរាណវិទ្យា​មួយ ក្រោយ​ពី​កម្មករ​អ្នក​ជីក​ផ្លូវ​រថភ្លើង​​ក្រោម​ដី​បាន​ប្រទះ​ឃើញ ។ វិទ្យាស្ថាន​បុរាណវិទ្យា​Thessaloniki ឲ្យ​ដឹង​ថា​ក្រុង​នេះ​បាន​សាងសង់​នៅ​សតវត្ស​ទី​៦ ក្នុង​សម័យ​ចក្រពត្តិ​«Justinian» ។

ក្រុង​បុរាណ​នេះ​មាន​គ្រោង​សំណង់​ស្រ​ដៀង​វិហារ បាន​សាងសង់​ឡើង​នៅ​ចុង​សតវត្ស​ទី​៤ ។ នៅ​ត្រង់​បន្ទប់​ងូតទឹក​ក្ដៅ​នៅ​ក្នុងភូមិ​គ្រឹះ​នេះ​ក៏​មាន​ចិញ្ចៀនមាស​ធ្លាក់​នៅ​ទីនោះ ហើយ​សន្និដ្ឋាន​ថា ​វា​ជា​របស់​ស្ត្រី​ដែល​ភ្លេច​នៅ​ពេល​ងូតទឹក ។ ក្រៅពី​នេះ​នៅ​មាន​របាយ​ការណ៍​ស្ដី​ពី​វត្ថុ​បុរាណ​ជា​ច្រើន​ទៀត​ដែល​ជីក​រក​ឃើញ​នៅ​តាម​ផ្លូវ​រថភ្លើង​ខាងក្រោម​ដី មាន​ដូច​ជា​ មាស​ ពេជ្រ​នៅ​លើ​ផ្នូរ​សព​ជាង​៥.០០០​ផ្នូរ កាក់​បុរាណ​ប្រហែល​៥០.០០០​កាក់ ទីធ្លា​ថ្មភក់​ចំនួន​២ អាង​ទឹក​ក្ដៅ​ទំហំ​១៥​ម៉ែត្រ និង​វិហារ​គ្រឹ​ស្ត​នៅ​ក្នុង​យុគសម័យ​ដើម ។

ការ​រក​ឃើញ​ទីតាំង​បុរាណ និង​កំណ​ព្វ​ទ្រព្យ​នេះ ​គឺជា​បញ្ហា​មួយ​បង្ក​នូវ​ការ​កកស្ទះ​ដល់​ការ​​​សាងសង់ ព្រោះ​ការ​ជីក​ផ្លូវ​រថភ្លើង​ក្រោម​ដី​មាន​គម្រោងការ​សាងសង់​រយៈពេល​១៥​ឆ្នាំ ។ តាម​ធម្មតា​បាន​សង់​រួចរាល់​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​បាន​អូស​បន្លា​យមក​ដល់​បច្ចុប្បន្ន ហើយ​កំណត់​ឲ្យ​រួចរាល់​នៅ​ឆ្នាំ​២០២០ ការ​រក្សា​ទុក​ក្រុង​បុរាណ​នៅ​ក្រោម​ដី​គឺជា​រឿង​សំខាន់​មួយ​របស់​ក្រិ​ក ។

អ្នក​បុរាណវិទ្យា​បាន​បញ្ជាក់​បន្ត​ទៀត​ថា​ ក្រុង​នេះ​គឺជា​វត្ថុ​មួយ​ជួយ​បំពេញ​គម្លាត​ផ្នែក​ប្រវត្តិសាស្ត្រ​ដែល​បាត់បង់​របស់​ក្រុង​Thessaloniki ៕

ប្រភព៖កោះសន្តិភាព

បញ្ចេញមតិ