ស្មានតែជាប្រាសាទអ្វីមួយស្រាប់តែជាមន្ទីរពេទ្យសោះ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
ស្មានតែជាប្រាសាទអ្វីមួយស្រាប់តែជាមន្ទីរពេទ្យសោះ ស្មានតែជាប្រាសាទអ្វីមួយស្រាប់តែជាមន្ទីរពេទ្យសោះ

ដូចលោកអ្នកជ្រាបស្រាប់ហើយថាដូនតាខ្មែរសាងអ្វីៗមិនចង់សាងទុកតែ១ឆ្នាំឬ១០ឆ្នាំទេ លោកតែងមានមហិច្ឆិតាចង់ទុកអោយអ្នកក្រោយៗរាប់រយតំណរបើទោះណាជាមានការលំបាកកាត់ព្យុះភ្លៀងផ្គររន្ទះក៏ដោយ ។

ដោយឡែកចំពោះវិស័យសុខាភិបាលគឺជារឿងដ៏ចម្បងដែលបុព្វបុរសមិនដែលមើលរំលងទេ សង្គមរីកចំរើនទៅបានអាស្រ័យដោយសង្គមនោះមាន”សុខភាព”ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ព្រះរាជារមែងប្រើគ្រប់ព្រះបញ្ញាញាណធ្វើយ៉ាងណាអោយពលរដ្ឋចៀសអោយផុតពីរោគា ព្រោះពលរដ្ឋមានកាតព្វកិច្ចសំខាន់បំផុតដើម្បីបំរើជាតិ បម្រើការកសាងប្រាសាទ បម្រើក្នុងជួរកងទ័ព វិស័យសាសនា ។ល។

នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេទទួលស្គាល់ថាព្រះអង្គជាព្រះរាជាស្ថិតលើវេជ្ជបណ្ឌិត នៅក្នុងក្រសួងសុខាភិបាលព្រះអង្គបានបញ្ជាអោយគេបែងចែកវត្ថុធាតុដើមសំរាប់យកទៅផលិតឱសថ ដូចជា ទឹកឃ្មុំ ទឹកដោះប្រេង ក្រមួន ៣លើកក្នុង១ឆ្នាំ។ក្រៅពីនោះក្រសួងបានចំណាយ ស្រូវអង្ករអស់ ១១១៩២ តោន ល្ង២១២៤ គ.ក ក្រវាញ១០៥គ.ក ខ្លឹមចាន់គ្រឹស្នា៣៤០២ គ.ក ថ្នាំគ្រុន៤០០០គ្រាប់ ថ្នាំឬសដូងបាត ១៩៦០ប្រអប់ ទៅកាន់មន្ទីរពេទ្យដែលនៅជុំវិញខេត្តខ័ណ្ឌទូទាំងនគរ ។

ចំពោះមន្ទីពេទ្យនីមួយៗមានបុគ្គលិកនៅចាំបម្រើប្រកបដោយវិន័យនិងមានសីលធម៌ខ្ពស់ ជាអ្នកជំនាញលើផ្នែករុក្ខជាតិ ស្មៅ ឈើឬសដើមដែលត្រូវយកមកដាំផឹក កំឡោច ត្រាំ ស្បែកស្វិត ស្បែកគង់ ថែសម្រស់ ទាស់គ្រិច ថ្លោះ ពស់ចឹក ក្អែបខាំ បាក់ដៃជើង ហើម ក្អក ក្អួត រាក ធ្លាក់ស ស្រុតស្បូន កើតក្លន ប្រមេះ ។ល។

ព្រះបាទជយវរ្ម័នទី៧ ទ្រង់តែងយកព្រះទ័យទៅនៅជាមួយរាស្ត្រ រហូតនៅតាមភូមិ ឃុំ សង្កេតមានប៉ាយសរសេរថា”រាស្ត្រមានទុក្ខប៉ុណ្ណាព្រះអង្គក៏មានទុក្ខប៉ុណ្ណោះដែរ ឬលើសនោះ”

ហេតុនេះទើបទ្រង់ត្រូវកំណត់អោយមានការកសាងមន្ទីរពេទ្យ ឬហៅម្យ៉ាងទៀតថា “អរោគសាលា”ចំនួន១០២កន្លែងទុកបម្រើដល់វិស័យសុខាភិបាល ដោយក្នងប៉មនៃមន្ទីរពេទ្យនោះមានតម្កល់ព្រះពុទ្ធនៃគ្រូថ្នាំ ព្រះនាម”ភៃសក្យគុរុ” មើលរូបថតខាងក្រោម យកព្រហស្ថទ្រក្រឡថ្នាំ។

មន្ទីរពេទ្យនេះស្ថិតនៅក្បែរខាងលិចប្រាសាទ តាកែវ ជិតផ្លូវ កសាងក្នុងរាជ្យ ព្រះបាទ ជយវរ្ម័នទី៧!

credit : samut siem reap angkor

បញ្ចេញមតិ