មកមើល​ !មូលហេតុ៣ធំៗដែលធ្វើឲ្យកម្ពុជាប្រជាធិបតេយ្យដួលរលំ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
មកមើល​ !មូលហេតុ៣ធំៗដែលធ្វើឲ្យកម្ពុជាប្រជាធិបតេយ្យដួលរលំ មកមើល​ !មូលហេតុ៣ធំៗដែលធ្វើឲ្យកម្ពុជាប្រជាធិបតេយ្យដួលរលំ

យើងដឹងហើយថារបបកម្ពុជាប្រជាធិបតេយ្យជារបបមួយដែលសាហាវឃោរឃៅយ៉ាងខ្លាំងធ្វើឲ្យប្រជាជនខ្មែររាប់លាននាក់បានបាត់បង់ជីវិត និងបែកបាក់គ្រួសារ បងប្អូន ឪពុកម្តាយរហូតដល់សព្វថ្ងៃនេះ៕​ នៅពីក្រោយការដួលរុលំរបស់ខ្មែរក្រហមមានមូលហេតុធំៗចំនួន៣គឺ៖
១. សុខភាពទ្រុឌទ្រោមរបស់ប្រជាជន ៖ ផែនការបួនឆ្នាំរបស់កម្ពុជាប្រជាធិបតេយ្យបញ្ជាក់ថា កម្ពុជា នឹងផលិតស្រូវឲ្យបានបីតោនក្នុងមួយហិកតារៀងរាល់ឆ្នាំ។ តួលេខនេះមានចំនួនច្រើនលើសទិន្នផលមុន សម័យបដិវត្តន៍។ នៅពេលទិន្នផលស្រូវមិនបានគ្រប់ផែនការកំណត់ កម្មាភិបាលនៅទូទាំងប្រទេសបាន ធ្វើរបាយការណ៍ក្លែង​ក្លាយ។ បន្ទាប់មក កម្មាភិបាលទាំងនេះនឹងបញ្ជូនស្រូវយ៉ាងច្រើនទៅតាមចំនួន ផែនការកំណត់ ដោយទុកឲ្យប្រជាជនទទួលរងការ​អត់ឃ្លាន។ ដោយសារតែប្រតិបត្តិការទូទាំងប្រទេសជាការសម្ងាត់នោះ ធ្វើឲ្យ​ផែន​ការ​ក្នុងការប្រមូលទិន្ន ផលស្រូវឲ្យបានបីតោនក្នុងមួយ​ហិកតាមិនអាចអនុវត្តបាន។

តំបន់ទាំងអស់ទូទាំងប្រទេសមិនត្រូវបាន អនុញ្ញាតឲ្យចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ឬត្រួតពិនិត្យ​មើល​ថាតើមានបញ្ហាអ្វីខ្លះកំពុងកើតមាន ឡើងនោះទេ។ មជ្ឈិមបក្ស​កម្រចុះមកមើលស្ថានភាពរស់នៅរបស់ប្រជាជន ឬរៀប​ចំផែន​ការឲ្យកម្មា ភិបាលថ្នាក់ក្រោមរបស់ខ្លួនអនុវត្តណាស់។ មេដឹកនាំ​ថ្នាក់​លើហាក់ដូចជាជឿទាំងស្រុងនូវអ្វីដែលថ្នាក់ ក្រោមបានរាយ​ការណ៍ ចំណែកថ្នាក់ក្រោមមិនហ៊ានរាយការណ៍ព័ត៌មានមិនល្អ​ណា​មួយទៅថ្នាក់លើ ឡើយ។ មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តកម្ពុជាជឿជាក់ថា បក្សមិនដែលប្រព្រឹត្តកំហុសនិងមិនដែល សម្រេចចិត្តខុសទាល់តែសោះ។ រាល់បញ្ហាដែលកើតមានឡើងត្រូវបានមេដឹកនាំទាំងនោះចោទប្រកាន់ ថាជាកំហុសរបស់ជនបរទេសឬជនក្បត់។ ដោយ​សារតែលក្ខខណ្ឌរស់នៅកាន់តែមានសភាពយ៉ាប់យ៉ឺន ទៅៗ ប្រជា​ជន​រាប់ម៉ឺនសែននាក់បានស្លាប់ជាបន្តបន្ទាប់ ដោយការធ្វើការហួសកម្លាំងនិងគ្មានអាហារ បរិភោគគ្រប់គ្រាន់។

២. វិសុទ្ធកម្ម ៖ នៅពាក់កណ្តាលឆ្នាំ១៩៧៦ សមាជិកសំខាន់ៗជាច្រើនរូបរបស់បក្សកុម្មុយនីស្តកម្ពុជា ត្រូវបានធ្វើវិសុទ្ធកម្ម។ ចាប់ពីពេលនោះមក ប៉ុល ពត និងសហការីជឿថាការបះបោរប្រឆាំងនឹងថ្នាក់ ដឹកនាំបក្សកាន់តែកើតមានច្រើនឡើងៗ។ ថ្នាក់ដឹកនាំទាំងនេះ​ជឿថាសត្រូវរបស់ខ្លួនមាននៅគ្រប់ទី កន្លែង។ គណៈភូមិភាគ គណៈតំបន់ និងមេបញ្ជាការកងទ័ពជាច្រើនរូបត្រូវបានចាប់ខ្លួននិងសម្លាប់ ចោល។ សភាពការណ៍កាន់តែមានសភាពធ្ងន់ធ្ងរទៅៗក្នុងឆ្នាំ១៩៧៧ នៅពេលដែល ប៉ុល ពត បញ្ជា ឲ្យធ្វើការសម្លាប់កម្មា​ភិ​បាលភូមិភាគបូព៌ា និងធ្វើវិសុទ្ធកម្មទៅលើប្រជាជនដែលរស់នៅក្នុងភូមិភាគនេះ ស្ទើរគ្មានសល់។

នៅពេលវៀតណាមវាយចូលភូមិភាគនេះនៅចុងឆ្នាំ១៩៧៧ ប្រជាជនសេសសល់ ត្រូវបានចោទ​ថាបានចូលដៃជាមួយវៀតណាម ហើយត្រូវបានមជ្ឈិមបក្សចាត់ទុកថាជាមនុស្ស“ក្បាល យួន ខ្លួនខ្មែរ”។ ហេតុដូច្នេះហើយ មជ្ឈិមបក្សបានបញ្ជូនកងទ័ពជាច្រើនមកវាយប្រហារភូមិភាគបូព៌ា ដែលបានសម្លាប់ប្រជាជនរាប់ម៉ឺននាក់។ ប្រជាជនរាប់ពាន់នាក់បានរត់ភៀសខ្លួនទៅវៀតណាម ដែលនៅ ទីនោះ រដ្ឋាភិបាលវៀតណាមបានជួយបង្កើតកងកម្លាំងយោធាមួយ។

៣. ការប៉ះទង្គិចជាមួយវៀតណាម ៖ នេះគឺជាមូលហេតុធំបំផុតនៃការ​ដួលរលំរបស់កម្ពុជាប្រជាធិប តេយ្យ។ នៅឆ្នាំ១៩៧៥ កម្ពុជាប្រជាធិប​តេយ្យចាប់ផ្តើមបង្កបញ្ហានៅតាមព្រំដែនបណ្តើរៗជាមួយ វៀត​ណាម​។ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅពាក់កណ្តាលឆ្នាំ១៩៧៧ គឺនៅ​ពេលដែលខ្មែរ ក្រហមបានបាញ់ផ្លោងទៅលើខេត្ត​ចូវដុក ខេត្ត​ហាទៀង និងខេត្តមួយចំនួនទៀតរបស់វៀតណាមដែល បណ្តាលឲ្យគ្រោះ​ថ្នាក់ដល់ប្រជាជនស៊ីវិល និងកងទ័ពវៀតណាមដែលមិនបានត្រៀម​ខ្លួនជាមុនអស់ជា ច្រើននាក់។

ប្រជាជន​វៀតណាមរាប់ពាន់នាក់​បានរត់ចូលទៅក្នុងផ្ទៃប្រទេស។ ក្នុងកំឡុងពេលតែពីរ-បី ថ្ងៃនៃការវាយប្រហារ ប្រជាជនស៊ីវិលវៀតណាមប្រហែលមួយួពាន់នាក់បានរងរបួសនិងស្លាប់។ នៅខែធ្នូឆ្នាំ១៩៧៧ វៀតណាមបានប្រើយន្តហោះនិងកាំភ្លើងធំបើកការវាយប្រហារទ្រង់ទ្រាយ ធំមួយមកលើកម្ពុជាប្រជាធិបតេយ្យ ដោយដណ្តើមកាន់កាប់បានតំបន់ចំពុះសេកក្នុងខេត្តព្រៃវែង។

កង ទ័ពវៀតណាមបានវាយសម្រុកចូលជាងម្ភៃគីឡូម៉ែត្រទៅក្នុងទឹកដីកម្ពុជាប្រជាធិបតេយ្យ ហើយកាន់កាប់ បានទីរួមខេត្តស្វាយរៀង។ ឆ្លើយតបទៅវិញ កម្ពុជាប្រជាធិបតេយ្យបានកាត់ផ្តាច់ចំណងការទូតជាមួយ ប្រទេសវៀតណាម ហើយបានបញ្ជាឲ្យអ្នកការទូតវៀតណាមទាំងអស់នៅទីក្រុងភ្នំពេញចាកចេញពី ប្រទេសកម្ពុជា។ ខ្មែរក្រហមយល់ព្រមធ្វើការចរចា លុះត្រាណាតែកងទ័ពវៀតណាមទាំងអស់ដកចេញ ពីទឹកដីកម្ពុជាប្រជាធិបតេយ្យជាមុនសិន។ មួយរយៈកាលក្រោយមកទៀត វៀតណាមបានដកទ័ពចេញ ពីប្រទេសកម្ពុជា ដោយកៀរអ្នកទោសនិងប្រជាជនស៊ីវិលរាប់ពាន់នាក់យកទៅជាមួយផង។ គ្មានការចរ ចាណាមួយត្រូវបានធ្វើឡើងទេ។

ប្រភព៖Genocide Education in Cambodia

បញ្ចេញមតិ