ប្រាសាទ​បុរាណ​​មួយ​​ អាយុ​កាល​ជាង​១​ពាន់​ឆ្នាំ​ ​នៅ​ត្បូង​ឃ្មុំ​ ​បង្កប់​ភាព​អាថ៌កំបាំង

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
ប្រាសាទ​បុរាណ​​មួយ​​ អាយុ​កាល​ជាង​១​ពាន់​ឆ្នាំ​ ​នៅ​ត្បូង​ឃ្មុំ​ ​បង្កប់​ភាព​អាថ៌កំបាំង ប្រាសាទ​បុរាណ​​មួយ​​ អាយុ​កាល​ជាង​១​ពាន់​ឆ្នាំ​ ​នៅ​ត្បូង​ឃ្មុំ​ ​បង្កប់​ភាព​អាថ៌កំបាំង

ប្រាសាទ​បុរាណ​​មួយ​ ​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​ ​ដែល​ស្ថិត​នៅ​​វត្ត​​ព្រះធាតុ​បា​ស្រី​​ ​ភូមិ​ព្រះធាតុ ​ឃុំ​ព្រះ​ធាតុ​ ស្រុក​អូររាំងឪ ​ខេត្ត​ត្បូងឃ្មុំ​ ​នៅ​​បង្កប់​ភាព​អាថ៌​កំបាំង​ ​ពុំ​ទាន់​មាន​​អ្នក​ណា​ស្គាល់​ពី​ឈ្មោះ​ និង​ដឹង​ពី​ប្រវត្តិ​ច្បាស់​លាស់​​ទេ។

ព្រះ​តេជគុណ​ ​កែវ​ យ៉េន​ ​ព្រះ​ចៅ​អធិការ​វត្ត​​ព្រះធាតុ​បា​ស្រី ​​មាន​សង្ឃ​ដីកា​ប្រាប់​ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» ថា៖ “ក្នុង​វត្ត​នេះ​ពី​មុន​មាន​ប្រាសាទ​បុរាណ​មួយ​ ​​សាង​សង់​តាំង​ពី​សម័យ​មុន​អង្គរ ​ប៉ុន្តែ​គ្មាន​អ្នក​ណា​ស្គាល់​ឈ្មោះ​ប្រាសាទ​ច្បាស់ ហើយ​ក៏​មិន​បាន​ដឹង​ថា ស្ដេច​​អង្គ​ណា​​ជា​អ្នក​សាង​សង់​ដែរ។ ក្រោយ​មក​ ​មាន​តា​ម្នាក់​ឈ្មោះ​តា​សៅ ​​​បាន​សាង​សង់​ប្រាសាទ​ថ្មី​ពី​លើ​ប្រាសាទ​ចាស់​​ ខណៈ​​​នៅ​ក្រោម​ប្រាសាទ​គេ​ជឿ​ថា ​មាន​របស់​ស័ក្ដិសិទ្ធិ​ និង​​របស់​មាន​តម្លៃ​ជា​ច្រើន។ ​ប្រាសាទ​ថ្មី​ ​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​មក​ហើយ​ដែរ ខណៈ​ចាស់ៗ ក៏​មិន​​បាន​ដឹង​ពី​ប្រវត្តិ​ច្បាស់​ដូច​គ្នា”។

តាម​ឯកសារ​របស់​មន្ទីរ​​ទេសចរណ៍​ខេត្ត​ត្បូង​ឃ្មុំ​ ​​បាន​ឲ្យ​ដឹង​ថា ​នៅ​ខាង​មុខ​​វត្ត​​ព្រះធាតុ​បា​ស្រី​ អម​សង​ខាង​ផ្លូវ​​ចូល ​មាន​​គ្រឹះ​ប្រាសាទ​បុរាណ​ចំនួន​២ ​ដែល​សាងសង់​ពី​ថ្ម​បាយ​ក្រៀម ហើយ​នៅ​ផ្នែក​ខាង​ស្តាំ​ដៃ គេ​ហៅ​ថា​វិហារ​គុក និង​ផ្នែក​ខាង​ឆ្វេង​ដៃ​​ហៅ​ថា វិហារ​ព្រះ​និពាន្ត។ ចំណែក​នៅ​​ក្នុង​បរិវេណ​​​វត្ត​ មាន​ប្រាសាទ​បុរាណ​មួយ​ កសាង​ឡើង​អំពី​ថ្ម​ភក់​ក្នុង​ឆ្នាំ​៩៨៣ នៃ​គ្រឹស្ត​សករាជ​(១០៣៣​ឆ្នាំ រហូត​ដល់​បច្ចុប្បន្ន) ​សង់​រាង​ការ៉េ​​មាន​ទំហំ​ ១៥X១៥ម៉ែត្រ កម្ពស់​៣៣​ម៉ែត្រ។ វិសាល​ភាព​ប្រាសាទ​ពី​លិច​​ទៅ​កើត​ប្រវែង​ ១២៥០ម៉ែត្រ ពី​ត្បូង​ទៅ​ជើង​ប្រវែង​ ៣០០​ម៉ែត្រ៕

ប្រភព៖ Sabay

បញ្ចេញមតិ