ភាពអស្ចារ្យនិងលក្ខណៈពិសេសរបស់ប្រាសាទបុរាណខ្មែរ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
ភាពអស្ចារ្យនិងលក្ខណៈពិសេសរបស់ប្រាសាទបុរាណខ្មែរ ភាពអស្ចារ្យនិងលក្ខណៈពិសេសរបស់ប្រាសាទបុរាណខ្មែរ

តាំងពីបុរាណកាលមកសម័យមុនគ.ស និងក្រោយគ.សដែនដីសុវណ្ណភូមិមួយនេះបានបន្សល់នូវភាពអស្ចារ្យជាច្រើនដែលមនុស្សជាច្រើនគ្រប់សម័យកាលណាៗទាំងអស់ស្មានដល់ និងស្ទើរតែមិនជឿថាវាបានកើតឡើង ក៏ដោយសាររបស់នោះវាពិតជារបស់អច្ឆរិយវត្ថុដែលបានសាងសង់ឡើងដោយអច្ឆរិយបុគ្គល។ ហើយដែនដីសុវណ្ណភូមិមួយនេះមានអ្នកគ្រប់គ្រងថែរក្សាតាំងពីបុរាណកាលមកមិនចេះដាច់នោះឡើយ នោះគឺព្រះអធិរាជ ឬ ព្រះរាជា ពីមួយជំនាន់ទៅមួយជំនាន់។ ព្រះរាជានីមួយៗសុទ្ធតែអ្នកមានបារមី អ្នកមានបុណ្យ អ្នកមានសមត្ថិភាពដ៏អស្ចារ្យដាច់គេដើម្បីមកគ្រប់គ្រង និងថែរក្សាដែនដីដ៏អស្ចារ្យមួយនេះ។ ក្នុងសម័យព្រះរាជានីមួយៗតែងតែមានការប្រកួតប្រជែងស្នាដៃក្នុងវិស័យខុសៗគ្នា ក្នុងជំនាន់ព្រះរាជាខ្លះមានភាពរីកចម្រើនផ្នែក សេដ្ឋកិច្ច ជំនួញជួញដូរជាមួយប្រទេសដទៃ, ព្រះរាជាខ្លះរីកចម្រើនផ្នែកយោធា កម្លាំងទ័ព ធ្វើសង្គ្រាមយកទឹកដី ធ្វើអាណានិគម, រីឯព្រះរាជាខ្លះទៀតអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន ទីសក្ការៈបូជា ឧទ្ទិសថ្វាយដល់អទិទេពផ្សេងៗ ដូចជាប្រាសាទជាច្រើន។ដូចរូបខាងក្រោម បើយើងមើលមួយភ្លែតទៅវាគ្រាន់តែជាដុំថ្មដែលគេបន្តុបពីលើគ្នាធម្មតាៗគ្មានអ្វីអស្ចារ្យនោះទេ តែបើយើងដឹងពីប្រវត្តសាវតាររបស់វាពិតជាធ្វើអោយយើងស្ទើរតែមិនជឿថាមនុស្សសម័យនោះអាចធ្វើវាបាន ហើយបង្កប់នូវភាពអស្ចារ្យរបស់ប្រាសាទនីមួយៗ និងមានអាយុកាលរាប់ពាន់ឆ្នាំ។

សម្រួលដោយ៖ ឆៃយ៉ា
ប្រភពរូប៖ មន្តអាគមន៍

បញ្ចេញមតិ