ទីក្រុងបុរាណ Bagan ជារាជធានីនៃរាជវង្សដំបូងគេបង្អស់របស់ប្រទេសមីយ៉ាន់ម៉ា
ទីក្រុង Bagan ដែលពីអតីតកាលត្រូវបានគេស្គាល់ថា Pagan គឺជាកន្លែងដែលជាបេះដូងនៃស្ថាបត្យកម្មបុរាណដែលក្នុងប្រទេសនេះ។ ទីក្រុងនេះមានទីតាំងស្ថិតនៅក្នុងផ្នែកខាងលើនៃប្រទេសមីយ៉ាន់ម៉ា និងជារាជធានីនៃរាជវង្សដំបូងគេបង្អស់របស់ប្រទេសមីយ៉ាន់ម៉ា។ មានប្រាសាទបុរាណ និងចេតិយជាង ២,០០០ ត្រូវបានស្ថិតនៅក្នុងតំបន់នេះ ហើយអាចត្រូវបានរកឃើញនៅតាមបណ្តោយច្រាំងភាគខាងកើតនៃទន្លេ Ayeyarwady ដែលលាតសន្ធឹងនៅក្នុងចម្ងាយ ៤២ គីឡូម៉ែត្រការ៉េនៃភូមិសាស្រ្តដូចជាវាលលំហមួយ។
វត្តអារាម និងវិមានសាសនាជាច្រើនត្រូវបានរកឃើញភាគច្រើនគ្របដណ្តប់ដោយពណ៌ក្រហម ដែលត្រូវបានសាងសង់ឡើងច្រើនជាង ១,៥០០ ឆ្នាំមកហើយ ហើយវាអាចត្រូវបានបាននិយាយថា Bagan គឺជាកន្លែងដែលភ្ញៀវទេសចរមកប្រទេសមីយ៉ាន់ម៉ាបំភ្លេចមិនបាន។
គេអាចធ្វើដំណើរទៅទីនោះតាមច្រើនរូបភាពដូចជា៖ ដោយរថយន្ត រទេះសេះ ឬដោយការជិះកង់ សម្រាប់អ្នកទាំងឡាយណាដែលចង់ទស្សនាទិដ្ឋភាពនៅជុំវិញ Bagan ។
អ្វីដែលជារឿងដែលគួរអោយចាប់អារម្មណ៍របស់ Bagan នោះ គឺវាជាកន្លែងដែលអ្នកទស្សនាអាចសង្កេត និងសិក្សាពីការផ្លាស់ប្តូរនៃប្រពៃណី និងវប្បធម៌នៅក្នុងរាជវង្សផ្សេងគ្នា ដែលត្រូវបានគេកត់ត្រាតាមចំលាក់ និងរូបភាពស្ទើរតែជុំវិញជញ្ជាំងវត្តទាំងអស់ ដែលនាំអារម្មណ៍ភ្ញៀវទេសចរហាក់ដូចជាត្រឡប់ទៅកាន់សម័យកាលកាលពី ១,៥០០ឆ្នាំ មុនផងដែរ។
ប្រភព៖everyday.com.kh