កំពែងបុរាណ Son Tay កេរដំណែលប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃរដ្ឋធានីហាណូយ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
កំពែងបុរាណ Son Tay កេរដំណែលប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃរដ្ឋធានីហាណូយ កំពែងបុរាណ Son Tay កេរដំណែលប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃរដ្ឋធានីហាណូយ

ពីរដ្ឋធានីហាណូយ ភ្ញៀវទេសចរជិះរថយន្តក្រុងប្រមាណ ៤០គ.ម ទៅតាមផ្លូវជាតិ៣២ គឺមកដល់ទីរួមខេត្ត Son Tay។ កំពែងបុរាណ Son Tay ស្ថិតនៅមជ្ឈមណ្ឌលទីរួមខេត្តនេះ។ លោក Pham Hung Son ប្រធានគណៈគ្រប់គ្រងកេរ្តិ៍ដំណែលកំពែងបុរាណ Son Tay បានឲ្យដឹងថា៖ “កំពែងបុរាណ Son Tay នៅតែបានរក្សាសភាពដើមដដែល។ សំណង់នេះ ត្រូវបានស្ដេច Minh Mang ឲ្យសាងសង់ឡើងនាឆ្នាំ១៨២២ ហើយរហូតដល់ បច្ចុប្បន្នរាល់ស្លាកស្នាមបុរមបុរាណនៃកំពែងនេះនៅតែបានរក្សាដដែល។ នោះគឺជញ្ជាំងនិង ខ្លោងទ្វារភាគខាងលិចនិងខាងត្បូង”។

កំពែងបុរាណ Son Tay មានទំហំសរុបប្រមាណ១៦ហិកតា ជាមួយ ស្ថាបត្យកម្មដ៏វិសេសវិសាលដូចជា៖ ជញ្ជាំងត្រូវបានសាងសង់ដោយថ្មបាយ ក្រៀម ហើយខ្លោងទ្វារទាំង៤ត្រូវបានសងដោយឥដ្ឋបុរាណ។ កំពែងនេះ ស្ថិតនៅលើដែនដីនៃភូមិបុរាណចំនួន២គឺភូមិ Thuan Nghe និងភូមិ Mai Trai ដោយមានខ្លោងទ្វារទាំង៤បែរមុខទៅរកទិសខាងជើង ខាងត្បូង ខាងលិចនិងខាង កើត។
កំពែងនេះត្រូវបានកសាងយ៉ាងរឹងមាំដើម្បីការពារតំបន់ភាគខាងជើង បរមរាជវាំង Thang Long នាគ្រានោះ។ លោក Pham Hung Son បានឲ្យដឹងថែម ទៀតថា កំពែងបុរាណ Son Tay ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រស្ថាបត្យកម្មជាតិនាឆ្នាំ១៩៩៤ ហើយជាកេរ្តិ៍ដំណែល មួយក្នុងចំណោម កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រមានលក្ខណៈយោធាដ៏ស្អាតបំផុតដែលនៅតែសេស សល់រហូតមកដល់សព្វថ្ងៃ។

កំពែងបុរាណ Son Tay ជាកំពែងយោធាដែលមានរាងពងក្រពើតាម ស្ថាបត្យកម្មបារាំង។ ជញ្ជាំងនិងទំនប់សុទ្ធតែបានសាងសង់ដោយថ្មបាយក្រៀម។ នេះជាវត្ថុធាតុដើមដែលមានច្រើននៅតំបន់។ នេះជាកំពែងយោធាបានជាក៏មាន លានដ្ឋាននិងផ្លូវសំរាប់ទាហានដើរល្បាតផងដែរ នៅក្នុងកំពែង Son Tay កាំភ្លើងត្បាល់ចំនួន៣គ្រាប់ត្រូវបានដាក់នៅផ្នែកខាង មុខ ៣ ដើម្បីបម្រើការវាយប្រហារសត្រូវនិងការពារកំពែង។ នៅកណ្ដាលកំពែង មានប្រាសាទធំមួយដែលមានកម្ពស់១៨ម៉ែត្រនិងបង្អួចតូចៗជាច្រើន ដែលជា ទីតាំងឃ្លាំមើលពីលើក្នុងកំពែង។ ប្រាសាទនេះជាប៉មយាមផងនិងជា បង្គោលទង់ទៀតផង។ លោក Pham Hung Son បានឲ្យដឹងថែមទៀតថា សំណង់ស្ថាបត្យកម្មលេចធ្លោបំផុតនៃកំពែងបុរាណ Son Tay នោះគឺវិមាន Kinh Thien និងខ្លោងទ្វារ Vong Cung។

កេរ្តិ៍ដំណែលទាំងពីរនេះត្រូវបានស្ដេច Minh Mang ឲ្យសាងសង់ឡើង។ ក្រៅពីអត្ថន័យខាងស្ថាបត្យកម្ម សិល្បៈ ប្រវត្តិសាស្ត្រនិវប្បធម៌ កំពែងបុរាណ Son Tay ក៏មានអត្ថន័យដ៏ធំធេងខាងវិញ្ញាណទៀតផង។ ព្រោះថា នេះជាទីធ្វើសក្ដារៈ បូជាទេវតា ដើម្បីបួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាជនមាន ជីវភាពសុខសាន្តត្រាណ និងអាកាសធាតុអំណោយផលផងដែរ។
ដោយមានទំហំធំទូលាយនិងទីតាំងភូមិសាស្ត្រងាយស្រួល កំពែងបុរាណ Son Tay ជាកំពែងរឹងមាំមួយនិងជាទីតាំងការពារដ៏វិសេសវិសាលបំផុតក្នុងប្រវត្តិ សាស្ត្រវៀតណាម។ នាបច្ចុប្បន្ន កំពែងនេះក្លាយទៅជារមណីយដ្ឋានទេសចរគួរ ឲ្យទាក់ទាញចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោកស្រី Tran Hoai Ngoc ភ្ញៀវទេសចរមួយនាក់មកពីទីក្រុងហូជីមិញ បានចែករំលែកថា៖ “កំពែងបុរាណ Son Tay មានចរិតលក្ខណៈស្ថាបត្យកម្មប្លែកអារម្មណ៍បើប្រៀបនឹងកំពែង បុរាណផ្សេងៗដែលនាងខ្ញុំធ្លាប់ទៅទស្សនាដូចជាវាំងបុរាណ Thang Long ឬកំពែង រាជ្ជកាលស្ដេច Ho។ ក្នុងកំពែងមានដំណែលជាច្រើនដែលនៅតែបានរក្សាដដែល ពិសេសគឺមានដើមឈើជាច្រើនណាស់ ដែលធ្វើឲ្យបរិយាកាសត្រជាក់ស្រួល និងបរិសុទ្ធ។ ពីកំពែងបុរាណនេះ នាងខ្ញុំអាចងាយធ្វើដំណើរ ទៅទស្សនា ភូមិបុរាណ Duong Lam ភូមិវប្បធម៌បណ្ដាជនជាតិវៀតណាមឬទៅអុជធូបនៅ វិហារ Va”។

ឆ្លងកាត់រយៈពេល២០០ឆ្នាំកន្លងមក សំណង់ជាច្រើនក្នុងកំពែងបុរាណ Son Tay ត្រូវបានសាបសូន្យទៅជាបណ្ដើរៗ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ គណៈ គ្រប់គ្រងកេរ្តិ៍ដំណែលកំពែងបុរាណរួមជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ បាន ខិតខំប្រឹងប្រែងស្ដារឡើងវិញនូវសំណង់នានាដូចជាជញ្ជាំង ខ្លោងទ្វារ អណ្ដូងទឹក និងកាំភ្លើងត្បាល់ជាដើម។ សកម្មភាពទាំងនេះបានរួមចំណែកពង្រីកនូវតំលៃ កេរ្តិ៍ដំណែលនេះ ហើយទាក់ទាញភ្ញៀវទេសចរមកទស្សនាកំពែងបុរាណ Son Tay កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រភព៖vovworld.vn

បញ្ចេញមតិ