បន្ទាយ​បុរាណ​សិលា​តោស្ថិត​លើ​ភ្នំ​ថ្ម​ខ្ពស់​​ ដែលអ្នកគួរតែទៅបានម្ដងមួយជីវិត

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
បន្ទាយ​បុរាណ​សិលា​តោស្ថិត​លើ​ភ្នំ​ថ្ម​ខ្ពស់​​ ដែលអ្នកគួរតែទៅបានម្ដងមួយជីវិត បន្ទាយ​បុរាណ​សិលា​តោស្ថិត​លើ​ភ្នំ​ថ្ម​ខ្ពស់​​ ដែលអ្នកគួរតែទៅបានម្ដងមួយជីវិត

បន្ទាយ​បុរាណ​ស៊ីហ្គីរីយ៉ា ស្ថិត​ក្នុង​ចំណោម​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​បំផុត​លើ​ផែន​ដី​ដែល ភ្ញៀវ​​ទេសចរ​គ្រប់​រូប​គួរ​តែ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ឆាក​ជីវិត​។ វាជា​ប​ន្ទាយ​បុរាណផង និង​ជា​អតីត​រាជ​តំណាក់​ផង​ដែរ​ ដោយ​មាន​ឈ្មោះ​ «សិលា​តោ​» ពីព្រោះ​វា​ឈរ​ជំទើត​លើ​កំពូល​ភ្នំ​ថ្ម​ដ៏​​ធំ​កម្ពស់ ២០០ ម៉ែត្រ​។ រមណីយ​ដ្ឋាន​ប្រវត្ដិ​សាស្រ្ដ​នេះ​ស្ថិត​ក្នុង​​ស្រុក​ម៉ាតែល​ ប្រទេស​ស្រីលង្កា ព័ទ្ធ​ជុំវិញ​ដោយ​​ឧទ្យាន​ធំ​ល្វឹង​ល្វើយ​ អាង​ទឹក​ និង​សំណង់​បុរាណ​រយ​ពាន់​​ថែម​ទៀត​។ រូប​រាង​ សិលា​តោ ឬ​តោ​ថ្ម​ ក៏​រំលេច​ជា​សណ្ឋាន​ចង្កូម​ធំ​ៗ​ដែល​​ឆ្លាក់​ក្នុង​ថ្ម​គួរ​ឲ្យ​ស្ញប់​ស្ញែង​ផង​ដែរ​។ វា​ត្រូវ​​បាន​ជឿ​ថា ​សំណង់​ជា​ច្រើន​នៅ​ក្នុងបន្ទាយ​បុរាណ​​ត្រូវបាន​ខូច​ខាត​​តាម​កាល​វេលា​។ រូប​ភាព​ស្ដេច​សត្វ​នេះ​បង្ហាញ​អត្ថ​ន័យ​​មួយ​​បែប​​ទៀតថា តោ​បាន​ក្រើន​​រំឭក​ដល់​ពុទ្ធ​សាសនិក​ថា ពុទ្ធ​ឱវាទ​មាន​អានុភាព​ស្មើនឹង​សម្រែក​សត្វ​តោ​។ ស៊ីហ្គីរីយ៉ា ​ជា​ឧទ្យាន​ចំណាស់​បំផុត​មួយ​ក្នុង​ពិភពលោក​ ដែល​បញ្ចូល​ទស្សនីយ​ភាព​ដ៏​ស្រស់​ត្រកាល​នៃ​សិលា​យក្ស​ជា​មួយ​នឹង​ឧទ្យាន​ព្រៃ​ជម្រាល​ភ្នំ​។

វា​អតីត​រាជ​ដំណាក់​ដ៏​ល្បី​ល្បាញ ស៊ីហ្គីរីយ៉ា គឺជា​គោល​ដៅ​​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​ ​សណ្ឋាន​ស្រដៀង​នឹង​បន្ទាយដែល​ត្រូវបាន​រក​ឃើញ​នៅ​ក្នុង​ល្អាង​អាចាន់​តា​ឯ​ប្រទេស​ឥណ្ឌា​។ វាជា​តំបន់​រមណីយ​ដ្ឋាន​មួយ​ចំណោម​ ៧ កន្លែង​ក្នុង​ប្រទេស​ស្រី​លង្កា ដែល​ត្រូវបាន​​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​ UNESCO។ បន្ទាយ​​បុរាណ​នេះត្រូវ​បាន​ចាត់​ទុក​ជា​គំរូ​ប្លង់​ទីក្រុង​ដ៏​ល្អ​បំផុត​មួយ​ដែល​មាន​ប្រវត្ដិ​យូរ​លង់​មក​ហើយ។ សិលា​ដ៏​ធំ​សម្បើមនេះ​នៅ​តែ​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​ឧទ្យាន​ និង​គូ​ទឹក​ខ្វាត់​ខ្វែង​ដដែល។
ប្រាកដ​ណាស់ ទាំង​ឧទ្យាន និង​តួ​ប្រាសាទ​បាក់​បែក​ជា​សំណល់​ដែល​ភ្ញៀវ​ទេសចរ​ស្គាល់​ថា​ជា​បន្ទាយ​បុរាណ​។

ភ្ញៀវ​ទេសចរ​ភាគ​​ច្រើន​ពេញ​ចិត្ដ​នឹង​គំនូរ​លើ​ជញ្ជាំង​ដែល​ត្រូវ​បាន​គូរ​លើ​សិលា​តោ​។ប៉ុន្ដែ​ពួកគេ​ក៏​ចាប់​អារម្មណ៍​ល្អាង​ឆ្លាក់​ចូល​ក្នុង​ជញ្ជាំង​ថ្ម​ ដែល​បាន​បង្ហាញថា បន្ទាយ​នេះ​ត្រូវ​បាន​ប្រើ​ជា​ជំរំ​ជន​ភៀស​ខ្លួន​សម្រាប់​អតីត​​រាជ​វង្ស​លាក់​ព្រះ​កាយ។ យ៉ាង​ណាមិញ ទិដ្ឋភាព​លើ​កំពូល​ភ្នំ​ថ្ម​នេះ​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​គ្រប់​រូប​ហា​ថ្លែង​មិន​ចេញ​ចំពោះ​សម្រស់​ដ៏​គួរឲ្យ​គយ​គន់​របស់​វា​។ បើទោះបីជា​មនុស្ស​គ្រប់​យ៉ាង​អាច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​សិលា​តោ​​បាន​ក៏​ពិត​មែន ប៉ុន្ដែ​គ្មាន​នរណា​ហ៊ាន​អះ​អាង​ថា វាជា​កិច្ចការ​ងាយ​ស្រួល​នោះ​ទេ​។ ភ្ញៀវ​ត្រូវ​ឡើង​ជណ្ដើរ​ចំនួន​ជាង ១២០០ កាំ​ តែ​ជា​លទ្ធផល​ ពួកគេ​ប្រាកដ​ជាពេញ​ចិត្ត និង​ស្បើយ​អស់​អារម្មណ៍​នឿយ​ហត់​៕

ប្រភព៖ភ្នំពេញប៉ុស្តិ៍

បញ្ចេញមតិ
អត្ថបទទាក់ទង