តើមូលហេតុអ្វីបានជាហូជីមិញ សម្លាប់ខ្លួន ???
ថ្វីត្បិតតែឯកសារដែលសរសេរនេះខ្លីបន្ដិចមែន តែយើងគិតថាវាគ្រប់គ្រាន់ល្មម សម្រប់ឲ្យកូនខ្មែរ សតវត្សទី ២១ ដឹងរឿងរ៉ាវនយោបាយ ពីអតីតកាល ហើយដែលបន្ដ ឥទ្ធិពល ដល់សព្វថ្ងៃ លើប្រទេស កម្ពុជា។ ភាគ ១ : ព្រះសង្ឃជាឈ្លើង
ផែនការទី ១ ហូជីមិញ បំបាត់ ពូជអ្នកតស៊ូ ចាក់ឬស ចូលនយោបាយខ្មែរ។ 1945-1946 ប្រកាស អញ្ជើញ ជនជាតិខ្មែរ និងអ្នកប្រាជ្ញខ្មែរក្រោម ទៅប្រជុំបញ្ហាទឹកដីនៅកោះត្រលាច។ ពេលទៅប្រជុំគេចែកជាក្រុមៗ មាន ៧ ក្រុម សុទ្ធតែខ្មែរ ពេលខ្មែរយើងចូលទៅដល់យួនថា ចាំនៅហ្នឹងហើយ ចាំគេទៅអញ្ជើញមេមកប្រជុំ ពេលយួនចេញផុតចាប់ ផ្តើមដុតជ្រុកទាំង៧ នៅខាងក្រៅ ឲ្យឆេះ ដើម្បីសំលាប់អ្នកប្រាជ្ញខ្មែរទាំងរស់ តែបានរត់រួច មកវិញខ្លះ ។
(ទើបបន្សល់ដាន មកដល់ បច្ចុប្បន្ន តាមរយៈ សៀវភៅចរិក បុរាណខ្មែរ “ព្រះសង្ឃជាឈ្លើង” ប៉ុន្ដែ សៀវភៅនេះត្រូវបានអាជ្ញាធរវៀតណាម ប្រមូលយកដុតចោល រីឯអ្នកណាហ៊ានអាន និងត្រូវជាប់គុក នៅសល់ត្រឹមតែតិចតួចនិងពិបាកស្រាវជ្រាវរកណាស់ នៅកម្ពុជាក្រោម)។
នាកំឡុងឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោក អន្ដរជាតិប្រកាសមិនអោយមានប្រទេសណាមួយធ្វើអណានិគម លើប្រទេសណាមួយឡើយ ដោយយួនដឹងខ្លួនមុនថាបារាំង នឹងមិនអាចតាំងឈរជើងនៅកម្ពុជាបានយូរឡើយផែនការស្រីស្អាតរបស់ ហូជីមិញ បានចាប់ផ្ដើមពង្វក់បារាំងសែស តាមចាស់ៗធ្លាប់ឆ្លងកាត់ សម័យនោះបានប្រាប់ថា យួនវាយកស្រីស្អាតៗ មកថ្វាយបារាំងអស់នោះជារៀងរាល់ថ្ងៃ ដើម្បីលួងចិត្ត ឲ្យបារាំងប្រគល់ទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម) មកឲ្យយួន។
លុះដល់ឆ្នាំ 1949 បារាំងលុងជឿតាម ឧបាយថាឲ្យធ្វើជំរឿន ថាខ្មែរ ឬ យួនមានច្រើនជាងនោះយួនវាបានឲ្យកូនចៅរបស់វាប្រមូលគ្នានៅចាំផ្ទះរីឯខ្មែរក្រោមមិនដឹងក៍ទៅធ្វើស្រែ ចូលព្រៃកាប់អុសអស់ ជំរឿនចេញមកថា យួនច្រើនជាង ខ្មែរ។ បារាំងក៏សម្រេចចិត្តកាត់ដីកម្ពុជាក្រោមទៅអោយយួនថ្ងៃទី4 ខែមិថុនា ឆ្នាំ1949។ កំហឹងប្រជាពលរដ្ឋខ្មែរក៏ពុះកញ្រ្ជោលឡើង យ៉ាងខ្លាំងបានងើបតតាំងប្រឆាំងបណ្ដេញអាគាំងដែលមានប្រមុខដឹកនាំដោយស្ដេច សីហនុ។ ហូ ជីមិញ អ្នកមគ្គុទេស នយោបាយជើងចាស់ដ៏ឆ្នើមបានចាត់ចាក់ឬសនយោបាយខ្មែររួចស្រេចតាំងពី 1949 បានចេញជារូបរាងនៅឆ្នាំ1951 ហៅថា ប្រជាជនបដិវត្តន៍កម្ពុជា (ឆ្វេងនិយម)។ សម្ដេចតាបាន ឈ្នះឯករាជ្យពីបារាំង នៅថ្ងៃ ទី9 ខែវិច្ឆិកា ឆ្នាំ1953។ បំណងទ្រង់ ចង់ស្ដារប្រទេអោយមាំ នឹងតទល់ទាមទារកម្ពុជាក្រោមមកវិញ ។ ទ្រង់បានឈប់គ្រងរាជ្យរួចដើរនយោបាយ សម័យសង្គមរាស្រ្ដនិយម ។
ជាការពិតសម្ដេចសីហនុ ក្នុងរាជ្យជាតិ ទើបរស់សារជាថ្មី ត្រូវចាំបាច់ដោះស្រាយ រឿងព្រំដែនខាងលិច (សៀម) ជាមុនសិន ទ្រង់អភិវឌ្ឍន៍ប្រទេស និងរវល់រហូតដល់ឈ្នះសៀមក្នុងឆ្នាំ1962។
ពេលនោះនយោបាយខ្មែរលែងមានគ្រឹះរឹងមាំហើយដោយពួកឆ្វេងនិយមបានមូលបង្កាច់អ្នកស្នេហាជាតិ បានញុះញង់សម្ដេចតាឲ្យស្អប់ពួកសេរីជា អ្នកជាតិនិយម (ស្ដាំនិយម)។ លុះសង្រ្គាមរវាងយួននិង អាមេរិក បានចូលមកដល់។
ហូជីមិញបានបញ្ចុះបញ្ចូលសម្ដេចតា ដោយមានកិច្ចសន្យាថា៖ ១. បើសង្រ្គាមឈ្នះអាមេរិក ហូជីមិញ សុខចិត្តប្រគល់ដីកម្ពុជាក្រោមឲ្យខ្មែរវិញ។ ២. ខ្មែរត្រូវគោរពកិច្ចសន្យា អោយ កងទ័ពយួនបោះទីតាំងនៅតាមព្រំដែន កម្ពុជានិង ប្រជាជនយួនចូលមកដោយគ្មានលក្ខណ្ឌ។ កិច្ចសន្យានេះ មិនបានត្រូវបង្ហើបអោយ ឥស្សរជនខ្មែរ បានដឹងឡើយ ដែលធ្វើឲ្យគ្រប់គ្នា អ្នកជាតិនិយម ចោទព្រះអង្គថា រាប់អានយួន ។ ដោយអាមេរិកមិនមានទីតាំងបោះទ័ពចូលវាយយួន ក៏សម្រេចចុះផ្ទាល់វាយតែត្រូវចាញ់យួនយ៉ាងអាម៉ាស់។ ដើម្បីបញ្ចៀស ពីកិច្ចសន្យា របស់សម្ដេចតា ហូជីមិញ ដែលបានធ្វើសង្រ្គាមឈ្នះអាមេរិក ហូជីមិញបាន លេបថ្នាំ សំម្លាប់ខ្លួននៅថ្ងៃទី3 ខែកញ្ញា ឆ្នាំ1969។
សម្ដេចតា បានទៅចូលរួមបុណ្យសព ហូជីមិញទាំងស្រក់ទឹកភ្នែកដោយដើរនយោបាយទាល់ច្រក សម្ដេចតាបានធ្វើដំណើរកំសាន្ដ ទៅចិន បារាំង។ ឆ្នាំ1970 លំហូរចូលជនជាតិយួន កាន់តែច្រើនឡើងបន្ដមេទ័ព លុន នល់បាន ទូរសាអង្វរ ឲ្យព្រះអង្គចូលមកគ្រប់គ្រង់ ស្ថានភាពប្រទេសជាបន្ទាន់ ព្រោះយួនចូលកាន់តែច្រើន។ សម្ដេចតា បានបញ្ជាឲ្យ លន់ នុល ធ្វើរដ្ឋប្រហារព្រះអង្គ ដើម្បីយកអំណាចទ័ពដេញយួន។
លន់ នុល មិនព្រមធ្វើតាម ក្រោយមកមិនយូរប៉ុន្មានដោយមិនមានវត្តមានត្រលប់មកវិញនៃព្រះអង្គ, សភាជាតិ បានបោះឆ្នោតជាឯកឆន្ទ ដកសេចក្ដីទុកចិត្ត និងតែងតាំងលោក លុន នល់ ធ្វើជា ប្រធានាធិបតី ។
លន់ នុល, ចេង ហេង , សេរី អមតៈ បានប្រកាសថា ក្នុងរយៈពេល ៤៨ម៉ោង យួនត្រូវចាកចេញវិញឲ្យអស់ បើពុំនោះ និងប្រកាសសង្រ្គាម។ ក្រោយមក របបសាធារណៈរដ្ឋ បានសំលាប់យួន យ៉ាងរង្គាល លុន នល់ ឯកភាព អោយអាមេរិក ទំលាក់គ្រាប់បែក ដើម្បី បណ្ដេញយួន តាមព្រំដែន។ ហូជីមិញ ជាមគ្គុទេសនយោបាយដ៏ឆ្នើម វាពិតជាដឹងថាជនជាតិយួន នឹងត្រូវបានសម្លាប់រង្គាល វាបានបញ្ជូន យួន យ៉ាងច្រើន ចូលបង្កប់ក្នុងព្រៃម៉ាគី រៀនខ្មែរឆ្អិនឆ្អៅ ហៅថា អង្គការខ្មែរក្រហម ចាំជួយ សាឡុតស និង អៀង សារី ផ្ដួលរបបថ្មី សំរាប់សងសឹក ទៅហ្នឹងការសម្លាប់រង្គាល របស់ខ្មែរ គឺ នោះហើយ អង្គការជានរណា ខ្ចីដៃខ្មែរ សម្លាប់ខ្មែរ ជាង ២លាន ៥សែន នាក់។
បណ្ដាំ ហូជីមិញ : ចម្ប៉ាយកបាន ស្ងាត់ ,ឡាវ យកបាន ស្ងាត់ ខ្មែរកម្ពុជាក្រោម យកបាន កូនចៅយួនជំនាន់ក្រោយ មិនត្រូវទាក់ទងជាមួយខ្មែរដាច់ខាត បើស្ដេច សីហនុ នៅមានជីវិត បើពុំនោះទេ ខ្មែរក្រោមនឹងបាត់បង់ទៅវិញ ហើយជាពិសេស ត្រូវប្រយ័ត្នឲ្យបានដាច់ខាត ពួកអាវធំ (ព្រះសង្ឃ) មុន ១០០ឆ្នាំ ដែលកម្ពុជាក្រោមបានមកយើង។ ដូច្នេះបានជាយួនវាធ្វើបាប ធ្វើទុក្ខបុកម្នេញដល់ ព្រះសង្ឃខ្មែរក្រោមណាស់ និងសម្លាប់ ព្រះសង្ឃខ្មែក្រោមជាច្រើនពីឆ្នាំ1975 មក ។
ប្រភព៖ Try Sam