ប្រាសាទភ្នំក្រោមកំពុងឈានទៅរកការខូចខាតជាទម្ងន់​ បណ្តាលមកពីកត្តា…

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨​ | ប្រវត្តិសាស្រ្ដ | 0 |
ប្រាសាទភ្នំក្រោមកំពុងឈានទៅរកការខូចខាតជាទម្ងន់​ បណ្តាលមកពីកត្តា… ប្រាសាទភ្នំក្រោមកំពុងឈានទៅរកការខូចខាតជាទម្ងន់​ បណ្តាលមកពីកត្តា…

ប្រាសាទភ្នំក្រោម ជា​រមណីយដ្ឋាន​វប្បធម៌​ប្រ​វ​ត្ដិ​សាស្ដ្រ​មាន​ទីតាំង​ស្ថិតនៅលើ​កំពូលភ្នំ មាន​រយៈកម្ពស់១៤០ ម៉ែត្រ នៅ​ទិសនិរតី​មាន​ចម្ងាយ១២គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប ដោយ​ធ្វើដំណើរ​តាមផ្លូវ​ស្រប​នឹង​ដងស្ទឹង​សៀមរាប​ពី​ជើង​ទៅ​ត្បូង ហើយ​ស្ថិតនៅ​ខាងជើង​បឹង​ទន្លេសាប ។ បើតាម​ឯកសារ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា ប្រាសាទភ្នំក្រោម​ត្រូវបាន​កសាងឡើង​បែរមុខ​ទៅ​ទិសខាងកើត នា​ចុង​សតវត្ស​ទី៩ និង​ដើម​សតវត្ស​ទី១០ រចនាបថ​បាខែង​ក្នុង​រាជ្យ​ព្រះបាទ​យ​សោ​វរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) ដើម្បី​ឧទ្ទិស​ដល់​ព្រះព្រហ្ម ព្រះ​នរាយណ៍ និង​ព្រះ​ឥសូរ ។ ប្រាសាទភ្នំក្រោម​ស្ថិតនៅក្នុង​កំពែង​រាង​បួន​ជ្រុង​ស្មើ មួយ​ជ្រុង​ប្រវែង៥០ម៉ែត្រ និង​មាន​តួ​ប៉ម​បី​ជា​ជួរ​ចំ​អ័ក្ស​ខាងជើង និង​ខាងត្បូង​នៅលើ​ខឿន​ដែលមាន​កម្ពស់១ម៉ែត្រ២តឹក និង​មាន​ប្រាសាទ​ចំនួន៤ទៀត​នៅ​ខាងកើត ហើយ​បែរមុខ​ទៅរក​ប្រាសាទ​ចម្បង​ទាំងបី ។

បច្ចុប្បន្ន​បើ​ពិនិត្យ​សង្កេត​ទៅលើ​ស្ថានភាព​ជាក់ស្ដែង ប្រាសាទភ្នំក្រោម​នេះ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំង ។ បើ​ពិនិត្យ​ទៅលើ​គុណភាព​ថ្មភក់​មាន​សភាព​ពុកផុយ​ដែលជា​កត្ដា​នាំឱ្យ​តួ ប្រាសាទ​ទាំងមូល​ប្រេះស្រាំ​ស្ទើរតែ​នៅ​គ្រប់​ផ្ទាំង​ស្រទាប់​ថ្ម​ដែលជា ហេតុនាំឱ្យ​រលេះ​បាក់​នូវ​ក្បាច់រចនា​របស់​ប្រាសាទ ។ ទន្ទឹមនឹង​នោះដែរ​ក៏មាន​សំណង់​សម័យថ្មី​ជាច្រើន​នៅ​ជុំវិញ​ប្រាសាទ ផ្នែក​ខាងកើត ។ សំណង់​ទាំងនេះ​មាន​កុដិ​ព្រះសង្ឃ ខ្ទម​សំណាក់​ធម៌​របស់​យាយជី តាជី សាលាឆាន់ ព្រះវិហារ និង​ស្លាកស្នាម​សំណង់​បាក់បែក​មួយចំនួនទៀត​អំពី​ស៊ីម៉ង់ត៍​ប្រហែលជា សាងសង់​តាំងពី​សម័យ​បារាំង ។
ការខូចខាត​របស់​ប្រាសាទភ្នំក្រោម​អាច​បណ្ដាលមកពី​កត្ដា​ជាច្រើន​ដូចជា ៖

ប្រាសាទភ្នំក្រោម​កសាង​នៅជាប់​នឹង​ទន្លេសាប បណ្ដាលឱ្យ​ប្រាសាទ​នេះ មាន​សំណើម​ច្រើន​គ្រប់ពេលវេលា ។ សំណើម​នេះ​បាន​បក់​មកពី​បឹង​ទន្លេសាប ជាពិសេស​ដោយ​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា​ក្ដៅ​ហើយ​សើម​ទៀត​ធ្វើឱ្យ​ថ្ម មាន​សភាព​សើម​ស្ងួត​រីករួមៗជា​កត្ដា​នាំឱ្យ​ថ្មភក់​ពុកផុយ ទឹកភ្លៀង (ទឹកភ្លៀង​មាន​ជាតិ​អាស៊ីត) ហូរ​ចូលទៅ​ផ្នែក​ខាងក្រោម​នៃ​គ្រឹះ​ប្រាសាទ​ច្រោះ​ដី និង​ថ្មបាយក្រៀម​ធ្វើឱ្យ​ពុកផុយ​លែង​រឹងមាំ​ដែលជា​ហេតុ​បណ្ដាលឱ្យ គ្រឹះ​ប្រាសាទ​ត្រូវ​បាក់ស្រុត​តួ​ប្រាសាទ​ត្រូវ​ហែក​បាក់​ធ្លាក់​ជា អន្លើៗរុក្ខជាតិ​ជា មូលហេតុ​សំខាន់​មួយ​ដែរ​ដែល​ធ្វើឱ្យ​ប្រាសាទ​ហែក​បាក់ ធ្លាក់​ដោយ​ឫស​វា​បាន​ចាក់​ចូលទៅក្នុង​មុខតំណ​ថ្ម ។ ពេលណា​ឫស​ធំ​ឡើង​វា​ធ្វើឱ្យ​ហើប​ប៉ើង​ថ្ម​បាក់​ធ្លាក់ សត្វ​ក៏​ជា មូលហេតុ​ដែរ ។ ប្រចៀវ​ដែល​ចូលទៅ​រស់នៅក្នុង​ប្រាសាទ​ហើយ​ជុះនោម អាចម៍ ដែលមាន​ជាតិ​ប្រៃ​ហូរ​ធ្លាក់​តាម​ជញ្ជាំង​ប្រាសាទ​ក៏​ធ្វើឱ្យ​ថ្ម​ពុក ផុយ​ដែរ ក្រៅពី​ការបំផ្លាញ​ដោយ​ធម្មជាតិ សត្វ ក៏​នៅមាន​មនុស្ស​ដែល ជាហេតុ​នាំឱ្យ​ប្រាសាទ​ត្រូវ​ខូចខាត​ដែរ​ដូចជា​ការគាស់កកាយ​ដាប់​យក រូបចម្លាក់​ទៅ​លក់ ឬក៏​យក​ទីតាំង​សម្រាប់ធ្វើ​សឹកសង្គ្រាម៕

ប្រភព៖angkorvoice.com

បញ្ចេញមតិ