ប្រាសាទភ្នំរូងបានកសាងឡើងក្នុងសម័យអង្គរ បច្ចុប្បន្នស្ថិតក្នុងទឹកដីថៃ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅប្រវត្តិសាស្រ្ដ | 0 |
ប្រាសាទភ្នំរូងបានកសាងឡើងក្នុងសម័យអង្គរ បច្ចុប្បន្នស្ថិតក្នុងទឹកដីថៃ ប្រាសាទភ្នំរូងបានកសាងឡើងក្នុងសម័យអង្គរ បច្ចុប្បន្នស្ថិតក្នុងទឹកដីថៃ

ពេលលោកអ្នកមកប្រទេសថៃត្រូវបន្តដំណើរមកខេត្ត បុរីរាំ ស្រុកឈ្លើមប្រៈកៀត នៅភូមិតាបុិក សួររកប្រាសាទ “ភ្នំរូង” ដែលជាស្នាដៃដូនតាខ្មែរបានកសាងមក លើកំពូលភ្នំធម្មជាតិកំពស់ប្រមាណ ១,៣២០ ហ្វីត ។ ប្រាសាទភ្នំរូង ជាអតីតប្រាសាទរបស់ខ្មែរដែលមានសណ្ឋានប្រាសាទស្អាតដូចវិមានទេវរូប ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ ប្រាសាទនោះកសាងក្នុងរាជរបស់ព្រះបាទ រាជេន្ទ្រវរ្ម័នទី២ ក្នុងសតវត្សទី១០ គ.ស ហើយបន្តសាងបន្ថែមដោយព្រះបាទជយវរ្ម័នទី៥ ដែលជាបុត្រា ដែលស្ថិតនៅក្នុងតំបន់អង្គរ នៅលើទឹកដីខ្ពង់រាប ដែលជាចំនុចសំខាន់របស់ប្រទេស កម្ពុជា នាសម័យអាណាចក្រភ្នំ ក្នុងនេះដែរ បារាយខាងលិច មាន ប្រាសាទកុកប៉ូ, ប្រាសាទភ្នំរូង, ប្រាសាទរលួស, ប្រាសាទអកយំ, ប្រាសាទអាកាស, ប្រាសាទនរាយ, ប្រាសាទត្រពាំងរពៅ និង ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយ ជាដើម។

ប្រាសាទភ្នំរូងដែលជាសម្បត្តិវប្បធម៌បុរាណរបស់ខ្មែរដែលបានបាត់បង់នៅក្នុង សតវត្សរ៍ទី ១៩​ ដែលជា​យុគសម័យ​ការស្វះស្វែងរ​កអាណានិគមពីសំណាក់បច្ចឹមប្រទេសដែលវាតទីរក​អាណានិគមសំរាប់ភាពជាមហាអំណាចនៅតំបន់អាស៊ីនិងដែនដីថ្មី ២ ៕ភ្នំរូង ជាភ្នំដែលកើតពីកំអែភ្នំភ្លើង នៅក្បែរភ្នំមានអាងឬស្រះ២ដ៏ធំសម្បើម ដែលកើតពីភ្នំភ្លើងដែរដោយស្រះ១នៅជិតភ្នំ និង១ទៀតនៅជិតប្រាសាទមឿងតាំ នៅនិងចង្កេះភ្នំនោះមានអាស្រម២ដែលគេចាត់ទុកជាមន្ទីរពេទ្យព្យាបាលរោគ ហៅថា”អរោគសាលា”

ប្រាសាទភ្នំរូងជាប្រាសាទភ្នំដ៏មហាអស្ចារ្យ សមទៅនិងឈ្មោះ “កម្រតេង ជគត វនំរុង”ប្រែថា អ្នកជាម្ចាស់ភ្នំរូង សំដៅដល់ព្រះសិវៈ ដែលព្រះបាទរាជេន្រ្ទវរ្ម័នទី២ គោរពបូជា ។
ប្រាសាទភ្នំរូងសាងពីថ្មភក់ពណ៌ក្រហមព្រឿងៗដូចប្រាសាទបន្ទាយស្រី ហើយបំពាក់ដោយក្បូរក្បាច់ដ៏សែនប្រណីត ស្តីពីព្រះសិវៈ ល្អត្រកាលអលង្កាណាស់ ។
ក្នុងថ្ងៃ១៥រោជ ក្នុងខែមេសា គ្រប់ៗឆ្នាំគេប្រារព្វធ្វើពិធីបុណ្យដ៏ឱឡាឬក ព្រោះថ្ងៃនេះព្រះអាទិត្យក្នុងពេលព្រឹកព្រលឹមនិងបញ្ចេញពន្លឺចូលមកក្នុងខ្លោងទ្វារទាំង១៥ប្រឡោះ ធ្លុះពីមុខដល់ក្រោយ ហើយនរណាឈរអោយត្រូវព្រះអាទិត្យនោះនឹងនាំមកនូវមង្គលសួស្តីពេញ១ជីវិត ៕

សម្រួលដោយ៖ ឆៃយ៉ា
ប្រភពរូបដោយFacebook page : Khmer History & Temples

បញ្ចេញមតិ