តោះមកស្តាប់ អំពីប្រវត្តិខ្លះៗរបស់ប្រាសាទព្រះវិហារខ្មែរយើង

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨​ | ប្រវត្តិសាស្រ្ដ | 0 |
តោះមកស្តាប់ អំពីប្រវត្តិខ្លះៗរបស់ប្រាសាទព្រះវិហារខ្មែរយើង តោះមកស្តាប់ អំពីប្រវត្តិខ្លះៗរបស់ប្រាសាទព្រះវិហារខ្មែរយើង

ប្រាសាទព្រះវិហារមិនត្រឹមតែតុលាការអន្តរជាតិនៃទីក្រុងឡាអេកាត់ក្តីអោយខ្មែរបានទទួលមកជាអច្ឆរិយវត្ថុរបស់ខ្លួនប៉ុណ្ណោះទេ ហើយអង្គការ UNESCO ថែមទាំងបានចុះបញ្ចូលទៅក្នុងបញ្ជីនៃបេតិកភណ្ឌរបស់ពិភពលោកទៀត។

ប្រាសាទ”ព្រះវិហារ”ត្រូវកសាងដោយព្រះមហាក្សត្រ ៤ជំនាន់ និងចំណាយពេលអស់ជាង ២៥០ឆ្នាំ ។

ពេលនេះខ្ញុំបានមកឈរលើកំពូលភ្នំព្រះវិហារ កំពស់៦២៥ម ។ខ្ញុំសុំនិយាយតែការពិតប្រាប់កូនខ្មែរ អោយយល់និងអោយចងចាំទុកថា លើកំពូលភ្នំនេះមានប្រាសាទដូនតាដ៏ធំមហិមាឈ្មោះថា”ប្រាសាទព្រះវិហារ”។ ក្នុងកាលដែលដូនតាខ្មែរកសាងប្រាសាទនេះ ថៃមិនទាន់មានរដ្ឋ មិនមានប្រទេស ឬអក្សរទេអ្វីនោះទេ ។កាលដែលប្រាសាទព្រះវិហារបានផ្តើមកសាងឡើងដំបូងនោះ គឺទឹកដីខ្មែរធំធេងណាស់ គីខាងជើងទល់ប្រទេសចិន ខាងត្បូងទល់សមុទ្រ ខាងកើតទល់ប្រទេសចម្ប៉ា និងខាងលិចទល់ប្រទេសភូមា គឺសម័យអាណាចក្រខ្មែរ មានឥទ្ធិពលអំណាចនិងកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងសតវត្សទី៩ គឺក្នុងឆ្នាំដែលលព្រះបាទ យសោវរ្ម័នទី១ ឡើងសោយរាជ្យនោះ ព្រះអង្គបានធ្វើអោយរាជធានីអង្គរមានភាពល្បីរន្ទឺខ្ទរខ្ទារណាស់ ដោយរាជធានីដែលទ្រង់កសាងមកមាននាមថា”រាជធានីយសោធរបុរៈ”ដោយមានផ្ចិតកណ្តាលនៅឯភ្នំបាខែង សៀមរាបសព្វថ្ងៃ។ ក្នុងខណៈដែលប្រទេសជាតិមានការរីកលូតលាស់នេះធ្វើអោយទ្រង់សព្វព្រទ័យនិងជ្រើសរើសយកភ្នំ”ព្រះវិហារ”ដើម្បីកសាងប្រាសាទ តែសូមជម្រាបថាទ្រង់កសាងតែត្រង់ចំនុចកណ្តាលនៃប្រាសាទតែប៉ុណ្ណោះ នៅពេលសាងរួចហើយមហារាជាទ្រង់បានយាងព្រះអទិទេព១ព្រះនាម”ស្រីសិខរីស្វារៈ”ដែលលប្រែថា”បរមីភ្នំ”ដើម្បីអោយមកគង់ជាម្លប់ដល់ព្រះមហានគរខ្មែរ

បន្ទាប់ក្សត្រអង្គនេះ គឺមានព្រះបាទ សុរយវរ្ម័នទី១កសាងបន្តថែមទៀត គឺព្រះអង្គកសាងត្រង់ កំពែងដែលព័ទ្ធពីក្រៅនៃប្រាសាទកណ្តាល រួមទាំងខ្លោងទ្វារទី៣ ។ព្រះបាទសុរិយវរ្ម័នទី១ ទ្រង់បានយាងព្រះអទិទេពនាម “ភទ្រស្វរៈ”ដែលគង់នៅប្រាសាទវត្តភូ (នៅឡលាវសព្វថ្ងៃ)អោយមកគង់ជាមួយ”ស្រីសិខរីស្វារៈ”ដើម្បីគង់ជាម្លប់ការពារដល់រាជបាល័ង្ក នគរ និងប្រជារាស្ត្រខ្មែរ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យចន្លោះ ឆ្នាំ១០០២ _១០៥០ គ.ស ស្តេចខ្មែរអង្គនេះបានបន្សល់ទុកនូវមហាស្នាព្រះហស្តច្រើនអណេកណាាស់ ។

បន្ទាប់ពីនោះមកមានព្រះបាទ ជ័យវរ្ម័នទី៦ ដែលសោយរាជ្យនៅចន្លោះឆ្នាំ ១០៨០_១១០៩ គ.ស នោះគឺព្រះអង្គបានកសាងបន្ថែមនូវបណ្ណាាល័យ២ខ្នង និងព្រះអង្គបានជួសជុលនៅត្រង់ទីខ្លះដែលទ្រុឌទ្រោម ។

ក្រោយពីនោះគីមានព្រះរាជាដ៏ល្បីល្បាញ គឺព្រះបាទ សុរិយវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ ១១១៣_១១៥០ គ.ស ។ព្រះអង្គបានកសាងបន្ថែមនូវព្រះលាន ដែលមាននាគ និងកាំជណ្តើរខាងមុខ ។ដូចនេះហើយទើបយើងឃើញប្រាសាទនេះធំទូលាយណាាស់ ។
សូមកុលបុត្រចាំទុកនូវតម្រាជាប្រវត្តិសាស្ត្រ ហើយត្រូវចងចាំព្រះនាមស្តេចខ្មែរដំបូងគឺ”ព្រះបាទយសោវរ្ម័នទី១”សោយរាជ្យនៅចន្លោះឆ្នាំ ៨៨៩_៩០០ឬ ៩១០ គ.ស។និងទីបន្ទាប់ គឺព្រះបាទសុរយវរ្ម័នទី១ ១០០២_១០៥០គ. ស។ ព្រះបាទជយវរ្ម័នទី៦ និងព្រះបាទ សុរិយវរ្ម័នទី២ !
ឧទ្ទិសឯកសារនោះដល់គំរប់ខួប ៥៦ឆ្នាំ ដែលតុលាការអន្តរជាតិទីក្រុង”ឡាអេ”កាត់ក្តីអោយខ្មែរបានទទួលព្រះវិហារពីថៃ ១៥មិថុនា ១៩៦២ !

សម្រួលដោយ៖ ឆៃយ៉ា Credit: លោក រ៉េត សាមុត

បញ្ចេញមតិ