តំបន់ធម្មជាតិព្រៃភ្នំព្រេចដែលលាក់សត្វព្រៃយ៉ាងតិច៣០ប្រភេទដ៏គួរឱ្យភ្ជាក់ផ្អើល!

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨​ | កម្សាន្ត | 0 |
តំបន់ធម្មជាតិព្រៃភ្នំព្រេចដែលលាក់សត្វព្រៃយ៉ាងតិច៣០ប្រភេទដ៏គួរឱ្យភ្ជាក់ផ្អើល! តំបន់ធម្មជាតិព្រៃភ្នំព្រេចដែលលាក់សត្វព្រៃយ៉ាងតិច៣០ប្រភេទដ៏គួរឱ្យភ្ជាក់ផ្អើល!

ដែនជម្រកសត្វព្រៃភ្នំព្រេច៖ តំបន់ធម្មជាតិដែលលាក់សត្វព្រៃយ៉ាងតិច៣០ប្រភេទដ៏គួរឱ្យភ្ជាក់ផ្អើល!

មានសត្វព្រៃយ៉ាងហោចណាស់៣០ប្រភេទបានកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចដែលមួយចំនួនធំគឺជាសត្វក្នុងបញ្ជីនៃអង្គការអភិរក្សធនធានធម្មជាតិអន្តរជាតិ (IUCN)។ នេះបើតាមការស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការជំនាញសត្វព្រៃWWF។

ក្នុងរបាយការណ៍ដដែ​ល​ សត្វព្រៃដែលកំពុងលាក់ខ្លួនទាំងនោះរួមមាន ដំរីអាស៊ី ខ្លារខិន ខ្លាពពក ឆ្មាព្រៃ ឆ្មាដាវ ខ្លាភ្ញីថ្មកែវ ទន្សោង ខ្ទីង ប្រើស រម៉ាំង ឈ្លូស ឆ្កែព្រៃ ឆ្កែចចក ទោច ថ្ពាល់លឿង ស្វាកន្ទុយស ស្វាព្រាម ស្វាអង្កត់ ស្វាក្តាម បក្សីត្រយ៉ងយក្ស ត្រយ៉ងចំកំកស ទាព្រៃស្លាបស ក្ងោក ត្មាតភ្លើង ត្មាតត្នោត ត្មាតប្រផេះ ក្រពើត្រី ក្រពើភ្នំ អណ្តើកព្រេច អន្សងជាដើម។

ដែនជម្រកសត្វព្រៃភ្នំព្រេច មានទីតាំងស្ថិតនៅចន្លោះដែនជម្រកសត្វព្រៃស្រៃពក និងដែនជម្រកសត្វព្រៃកែវសីមា ហើយដែនជម្រកដែលមានផ្ទៃដីប្រមាណជាង២ម៉ឺនគីឡូម៉ែត្រក្រឡានេះ ត្រូវបានបង្កើតឡើងដោយព្រះរាជ្យក្រឹត្យនៅឆ្នាំ១៩៩៣។

ក្រៅតែពីដែនជម្រកសត្វព្រែដែលជាបណ្តុំនៃសត្វជាច្រើនប្រភេទហើយនោះ ដែនជម្រកសត្វព្រៃភ្នំព្រេច ក៏មានសារសំខាន់ដ៏ធំធេងខាងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម សម្រាប់សហគមន៍មូលដ្ឋានដែលរស់នៅទីនោះ ពីព្រោះប្រជាពលរដ្ឋពឹងអាស្រ័យលើធនធានធម្មជាតិក្នុងព្រៃ ហើយធនធាននៅក្នុងដែនជម្រកនេះផ្តល់ចំណូលជាច្រើនដល់គ្រួសាររបស់គេ៕

credit : ក្រសួងបរិស្ថាន

បញ្ចេញមតិ