ស្គរមហោរធិកសំ​រិ​ទ្ធិ ឬស្គរហៅ​ទឹកភ្លៀងជាឧបករណ៏ពេញនិយមរបស់ខ្មែរសម័យបុរាណ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ស្គរមហោរធិកសំ​រិ​ទ្ធិ ឬស្គរហៅ​ទឹកភ្លៀងជាឧបករណ៏ពេញនិយមរបស់ខ្មែរសម័យបុរាណ ស្គរមហោរធិកសំ​រិ​ទ្ធិ ឬស្គរហៅ​ទឹកភ្លៀងជាឧបករណ៏ពេញនិយមរបស់ខ្មែរសម័យបុរាណ

សូម​កត់សម្គាល់ថា ក្នុងចំណោម​ឧបករណ៍​ភ្លេងខ្មែរ ស្គរ​ម​ហោរ​ធិ​ក​សំ​រិ​ទ្ធិ បាន​ដើរតួនាទី​យ៉ាងខ្លាំង ទោះបី​ជាមាន​ប្រភព​ចេញពី​ប្រទេស​ចិន​ក៏ដោយ​។ គេ​បាន​រកឃើញ​វត្តមាន​ស្គរ​នេះ មួយចំនួន​ក្នុង​ផ្នូរ​សព​នៅ​ភូមិ​ព្រ​ហារ ខេត្តព្រៃវែង កំពង់ចាម កណ្ដាល និង​បន្ទាយមានជ័យ ជាដើម​។​
​ ​យោងតាម​ការស្រាវជ្រាវ​របស់​អ្នកឯកទេស​ចិន​បាន​ឲ្យ​ដឹងថា ស្គរ​ម​ហោ​ធិ​ក​សំ​រិ​ទ្ធិ ដែល​ជាទី​ពេញនិយម​របស់​ជនជាតិ​ចិន​នា​សម័យ​បុរេប្រវត្តិសាស្ដ្រ ហើយ​កំពុងតែ​ទទួល​ការពេញនិយម​នៅក្នុង​ភូមិភាគ​ខាងត្បូង​ជាពិសេស​នៅ​ខេត្ត​យូ​ណាន់ ដោយ​កុល​សម្ព័ន្ធ​ចិន​ឈ្មោះ «​ហ្សួ​ន​» នៅឡើយ​ គឺជា​សម្ម​ទិ្ធ​ផល​របស់​ជាតិ​សាសន៍​ចិន​សុទ្ធសាធ​។​​
​សូមបញ្ជាក់ថា ស្គរ​ម​ហោរ​ធិ​ក​សំ​រិ​ទ្ធិ ដែលមាន​វ័យចំណាស់​ចាស់​ជាងគេនេះ គឺ​ស្ថិតក្នុង​ស្ថានីយ៍​មួយចំនួន ​ដែល​ស្ថិតក្នុង​ព្រំប្រទល់​ដែន​នៃ​ប្រទេស​ចិន​សព្វថ្ងៃ ពោល​គឺមាន​ក្នុង​តំបន់​យូ​ណាន់ ហើយ​មាន​កាល​បរិ​ចេ្ឆ​ទ​ស្ថិតក្នុងអំឡុង​ស​.​វ​ទី ៦ មុន​គ​.​ស​។ ​ចំណែកឯ​ស្គរ​ដែល​គេ​រកឃើញ​នៅក្នុង​ភូមិភាគ​អាស៊ី​អាគេ្នយ៍​នេះ ជាពិសេស​ស្គរ​នៅ​ប្រ​ទស​យៀ​កណា​ម​ខាងជើង​។ នៅ​កម្ពុ​ជាមាន​អាយុ​ត្រឹមតែ​ស​.​វ​ទី​៥ ដល់ទី​១ មុន ​គ​.​ស​.តែប៉ុណ្ណោះ​។​

​ ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើនេះ គឹ​មាន​សារៈសំខាន់​ណាស់ ហើយ​វា​ជា​ព័ត៌មាន​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ ជួន​ដល់​និស្សិត​ខ្មែរ​ទាំងអស់​ថា ស្គរ​បុរេប្រវត្តិសាស្ត្រ​នេះ មាន​ប្រភព​ចេញពី​ប្រទេស​ចិន ហើយនឹង​ត្រូវ​ផលិត​ចេញពី​តំបន់​យូ​ណាន់ យ៉ាង​ប្រាកដ ដើម្បី​ផ្ដល់នូវ​ជម្រើស​ជាច្រើន ​ដល់​សហគមន៍​អម្បូរ​ចិន​(​ថែ​-​យៀ​ត​) និង​មន​-​ខ្មែរ តាម​តម្រូវការ​និង​ការពេញនិយម​រៀងៗ​ខ្លួន កាលពី​ ២០០០​ឆ្នាំ​មុននេះ ​យ៉ាង​ប្រាកដ​។​
​ ​ការរកឃើញ​ស្គរ​នេះ​ បង្ហាញ​នូវ​រូបភាព​របស់​សង្គម​មួយ ​ដែលមាន​ការរីកចម្រើន​លើ​វិស័យសេដ្ឋកិច្ច សង្គម និង​សាសនា​របស់​បុព្វការី​ជន​ខ្មែរ​ ដែល​​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ដែល​បានធ្វើ​ឲ្យ​ វប្បធម៌​មន​-​ខ្មែរ មាន​ភាពសម្បូរ​ណ៍​បែប ​ព្រមទាំង​ភាពរឹងមាំ​។​ ​ដូច្នេះ ការផ្សព្វផ្សាយ​នៃ​ស្គរ​នេះ មិន​ត្រឹម​តែ​បម្រើ​ផលប្រយោជន៍​របស់​ខ្មែរ​តែប៉ុណ្ណោះ​ទេ ក្នុង​ពី​ធី​កម្ម​នានា ​ដើម្បី​សុំ​ទឹកភ្លៀង ព្រោះ​ពេលនោះ​សង្គម​ខ្មែរ​គឺជា​សង្គម​មាន​ឧស្សាហកម្ម​លោហៈ ធាតុ និង​កសិកម្ម​ជា​មូលដ្ឋានគ្រឹះ ថែមទាំង​ពង្រីក​ការចេះដឹង​ផ្សេងៗ​ទៀត​ដែរ​ តាម​បណ្ដា​តំបន់​មួយចំនួន​។ ​ម្យ៉ាងទៀត ការប្រើប្រាស់​ក៏បាន​បញ្ជាក់​អំពី​កម្រិត​ចេះដឹង​ខាង​ស្ល​លោហៈ​នេះ ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា ស្គរ​ម​ហោរ​ធិ​ក​សំ​រិ​ទ្ធិ ដែល​ត្រូវបានធ្វើ​នៅ​ប្រទេស​ចិន កាលពី​៦០០​ឆ្នាំមុន​គ​.​ស. ហើយ​មានការ​រីកចម្រើន​ជា​លំដាប់​រហូតដល់​ស​.​វ​ទី​១ នៃ​គ​.​ស. ត្រូវបាន​ផ្សព្វផ្សាយ​ទៅកាន់​តំបន់​នៃ​ប្រទេស​ហៀក​ណា​ម​ខាងជើង​នៃ​ចក្រភព​នគរ​ភ្នំ ប្រទេស​ភូមា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​។​
​ ​ដោយ​ព័ត៌មាន​ទាំងនេះ បាន​ជួយ​ឲ្យ​យើងស្គាល់​នូវ​តួនាទី​នៃ​ស្គរ​ដែល​បាន​នាំចូល​ពី​ប្រទេស​ចិន​។ ពិធី​ដង្ហែ​សព ដោយមាន​ប្រើ​ស្គរ​ម​ហោរ​ធិ​ក ​ទៅកាន់​កន្លែង​បញ្ចុះសព​ក្រោម​អធិប​តិីភាព​របស់​មេកន្ទ្រាញ (​មេភូមិ​) នៅក្នុង​ពី​ធី​នេះ​មាន មេ​គ្រួសារ​ព្រមទាំង​ញាតិមិត្ត​ចូលរួម ហើយ​ប្រការនេះ​គឺជា​ការលើក​កិត្តិយស​សព​ឲ្យ​បាន​ខ្ពង់ខ្ពស់​។ ម្ល៉ោះហើយ ក្នុង​ក្បួន​ហែរសព​ទៅកាន់​កន្លែង​កប់​ គេ​បាន​យក​ស្គរ​ទៅជាប់​ជាមួយ ដើម្បី​ទូង​ផង​។​
​ ​ក្នុង​ឱកាស​នេះដែរ គេ​សង្ឃឹមថា ស្គរ​អាចជួយ​ប្រោះព្រំ​នូវ​ទឹកភ្លៀង​ពេញ​បរិបូ​ណ៍​សម្រាប់​ស្រែ​ចម្ការ​ដែលជា​ប្រភព​នៃ​វិបុល​សុខ និង​សុភមង្គល​ដល់​សហគម​ន៍​មនុស្ស ជាហេតុ​បណ្ដាល​ឲ្យ​គេ​ដាក់ឈ្មោះថា ស្គរ​ហៅ​ទឹកភ្លៀង​៕

ប្រភព៖មីសែល ​ត្រា​ណេ

បញ្ចេញមតិ