តោះៗ​ ទៅ​ស្វែងយល់ពិធី​បុណ្យ​ណូអែល​ឬ Christmas

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
តោះៗ​ ទៅ​ស្វែងយល់ពិធី​បុណ្យ​ណូអែល​ឬ Christmas តោះៗ​ ទៅ​ស្វែងយល់ពិធី​បុណ្យ​ណូអែល​ឬ Christmas

ពិធី​បុណ្យ​ណូអែល​ ដែល​ភាសា​អង់គ្លេស​​ហៅ​ថា​ Christmas ជិត​ឈាន​ចូល​មក​ដល់​ហើយ តើ​អ្នក​ទាំង​អស់​គ្នា​យល់​ដឹង​ពី​ពិធី​បុណ្យ​នេះ ក្នុង​កម្រិត​ណា​ហើយ? តើ Christmas​គឺ​ជា​អ្វី?​ ពិធី​នេះ ជា​​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​បណ្ដា​​ប្រទេស​អ្នក​កាន់​ សាសនា​គ្រិស្ត និង​​តែង​តែ​ធ្វើ​ឡើង​វិល​ជុំ​ ជា​រៀង​រាល់​ឆ្នាំ​ ចំ​ថ្ងៃ​ទី​២៥​ធ្នូ។ តោះៗ​ ទៅ​ស្វែងយល់​ទាំងអស់​គ្នា!

ពាក្យ Christmas​ មាន​ដើម​កំណើត​មក​ពី​ភាសា​អង់គ្លេស​សម័យ​បូរាណ “Cristes Maesse” ដែល​មាន​ន័យ​ថា Christ’s Mass (ពិធី​អបអរសាទរ​ការ​ជួប​ជុំ​រវាង​អ្នក​ កាន់​សាសនា​គ្រិស្ត)។​ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​ប្រសូត​ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថ្ងៃ​ប្រាកដ​ដែល​ទ្រង់​ប្រសូត​នោះ​ទេ។​ ដូចនេះ​ អ្នក​បង្ហាត់​បង្រៀន​សាសនា​ជាន់​ខ្ពស់​ នៅ​ដើម​សតវត្ស​ទី​៤​ បាន​កំណត់​យក​ក្នុង​អំឡុង​ថ្ងៃ​នៃ​ពិធី​បុណ្យ Roman Saturnalia ​គឺ​ថ្ងៃ​ទី​១៧​ដល់ ​២១​ខែ​ធ្នូ។​ ការ​កំណត់​លើកដំបូង​នៃ​ថ្ងៃរំលឹក​ថ្ងៃ​​ប្រសូត​របស់​ទ្រង់​ធ្វើ ឡើង​នៅ​ឆ្នាំ​៣៥៤​នៃ​ គ្រិស្តសករាជ។​ ក្រោយ​មក​វិហារ​សាសនា​គ្រិស្ត​ទាំង​អស់​សម្រេច​យក​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​វិញ​ លើកលែង​តែ​ជនជាតិ​អាមិននៀ​ ទេ​ដែល​ប្រារព្ធ​ពិធី​នេះ​នៅ​ថ្ងៃ​ទី​៦​ ខែ​មករា (​ដែល​គេ​ហៅ​ថា​ ថ្ងៃ​លាង​បាប​ឱ្យ​ព្រះ​យេស៊ូ៕

ក្នុង​ប្រពៃណី ​របស់​សហរដ្ឋអាមេរិក​ និង​អង់គ្លេស​ ថ្ងៃ​បុណ្យ Christmas គឺ​ជា​ថ្ងៃ​អ្នក​ទាំង​អស់​គ្នា​ទទួល​អំណោយ​ពី​​លោក​តា​សាន់តាក្លស (Santa Claus)។​ ទស្សនៈ​សម័យ​បច្ចុប្បន្ន​របស់​ប្រជាជន​អាមេរិក​មួយ​ចំនួន​អំពី​របៀប​ដែល Christmas ​គួរ​តែ​ធ្វើ​គឺ​ យក​តាម​របៀប​ដែល​​ប្រជាជន​អង់គ្លេស​ធ្វើ​ ចាប់​តាំង​ពី​រជ្ជកាល​ព្រះ​ មហាក្សត្រិយានី​វ៉ិកតូរីយ៉ា​ ដូច​ដែល​ត្រូវ​បាន​ពិពណ៌នា​ក្នុង​ប្រលោមលោក “A Christmas Carol “​របស់​ កវីនិពន្ធ Charles Dicken។

បទ​ចម្រៀង Christmas​ ការ​ជូន​អំណោយ​គ្នា​ អាហារ​និង​ភេសជ្ជៈ​ ព្រម​ទាំង​ការ​ពោល​ពាក្យពេចន៍​ជូនពរ​ ដើម្បី​បង្កើត​បរិយាកាស​រីករាយ​ ធ្វើ​ឱ្យ​ថ្ងៃ​នៃ​ពិធី​បុណ្យ Christmas ​មាន​លក្ខណៈ​ពិសេស។​ អំណោយ​ដំបូង​មាន​លក្ខណៈ​សាមញ្ញ​ដូចជា​មែក​ដើម​ឈើ ​ដែល​តំណាង​ឱ្យ​សំណាង​ល្អ។​ ក្រោយ​មក​ការ​ជូន​អំណោយ​ប្រភេទ​នេះ ​វិវត្តន៍​ទៅ​ជា​អាហារ​ គ្រឿង​អលង្ការ​តូចៗ​ ទៀន​ និង​រូប​ចម្លាក់​ព្រះ។​​ កាល​ពី​មុន​ អ្នក​មិន​ជឿ​សាសនា​គ្រិស្ត​ មិន​ពេញ​ចិត្ត​នឹង​ការ​ជូន​អំណោយ​គ្នា​នេះ​ទេ​តែ ​ក្រោយ​មក​ក៏​ត្រូវ​គេ​ទទួល​យក​វិញ​ ហើយ​វា​ក្លាយ​ជា​រឿង​ធម្មតា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។​ Santa Claus​ ត្រូវ បាន​ស្គាល់​ដោយ​ក្មេងៗ​ជនជាតិ​អង់គ្លេស​ថា​ ជាបិតា​នៃ Christmas។​ បិតា​នៃ Christmas​ បច្ចុប្បន្ន​ស្រដៀង​គ្នា​នឹង Santa Claus​ របស់​សហរដ្ឋអាមេរិក។ បិតា​នៃ Christmas ​សម័យ​មុន​ ពាក់​អាវ​វែង​និង​វត្ថុ​ស័ក្ដិសិទ្ធិ​នៅ​ក្នុង​ សក់​វែង​ពណ៌​ស។​ ក្មេងៗ​សរសេរ​សំបុត្រ​ទៅ​គាត់​ដើម្បី​រៀប​រាប់​ពី​ការ​បួងសួង​​របស់​ពួកគេ​ ប៉ុន្តែ​ជាជាង​ការ​ដាក់​សំបុត្រ​ទាំង​នោះ​ទៅ​ក្នុង​ប្រអប់​សំបុត្រ​ សំបុត្រ​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ភ្នក់​ភ្លើង។​ សំបុត្រ​ឆេះ​ទៅ​ជា​ផ្សែង​ហើរ​ទៅ​តាម​បំពង់​ផ្សែង​ហើយ​បិតា​នៃ Christmas ​​ជា​អ្នក​អាន​ផ្សែង​នោះ។

lighten bag

ពី​ប្រទេស​អង់គ្លេស​ យើង​ទទួល​បាន​រឿង​មួយ​ពន្យល់​ពី​ទំនៀមទំលាប់​នៃ​ការ​ព្យួរ​ស្រោមជើង​នៅ​មាត់ ​បំពង់​ផ្សែង​នៃ​កន្លែង​ភ្នក់​ភ្លើង​ក្នុង​ផ្ទះ។ បិតា​នៃ Christmas បាន​ទម្លាក់​កាក់​មាស​ខ្លះៗ​ចុះ​តាម​ បំពង់ផ្សែង​ហើយ​កាក់​ទាំង​នោះ​នឹង​ធ្លាក់​កប់​បាត់​នៅក្នុង​ផេះ​បើ​មិន​មាន​ ស្រោមជើង​ចាំ​ត្រង។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ក្មេងៗ​បន្ត​ការ​ព្យួរ​ស្រោមជើង​ក្នុង​ក្ដី​សង្ឃឹម​ឃើញ​មាន​អំណោយ​នៅ​ក្នុង​នោះ។​ ប្រពៃណី​នៃ​ការ​ច្រៀង​បទ Carols ក្នុង​ថ្ងៃChristmas ក៏​មាន​ដើម​កំណើត​មក​ពី​ប្រទេស​អង់គ្លេស​ ដែរ។​ ក្នុង​អំឡុង មជ្ឈិម​សម័យ ក្រុម​អ្នក​សម្ដែង​ឈ្មោះ Waits បាន ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដើម្បី​ច្រៀង​បទCarol ពី​បុរាណ​និង​ផ្សព្វផ្សាយ​វិញ្ញាណ​នៃ​ថ្ងៃ​ ឈប់​សម្រាក។ ពាក្យCarol មាន​ន័យ​ថា “បទ​ចម្រៀង របស់ អ្នក”​ ហើយ​បទCarol ចាស់​ជា​ទី​ពេញ​និយម​ភាគ​ច្រើន​ដែល​យើង​ ច្រៀង​សព្វ​ថ្ងៃ​ត្រូវ​បាន​សរសេរ​ក្នុង​សតវត្ស​ទី​១៩។

ចំណែក​​ឯ​ការ​ព្យួរ​ ស្លឹក​ឈើ​ពណ៌​បៃតង​ដូចជា​ស្លឹក Holly និង Ivy គឺ​ជា​ប្រពៃណី​របស់​ ប្រទេស​អង់គ្លេស​នៅ​រដូវ​ធ្លាក់​ទឹកកក​ដែល​មាន​ដើម​កំណើត​ឆ្ងាយ​ពី​សម័យ​ គ្រិស្ត។​ រុក្ខជាតិ​ពណ៌បៃតង​ប្រហែល​ជា​ប្រើ​ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​រដូវ​ធ្លាក់​ ទឹក​កក​និង​រំលឹក​ប្រជាជន​ថា​រដូវ​ផ្កា​រីក​​ខិត​ជិត​មក​ដល់​ហើយ។ ប្រពៃណី ​នៃ​ការ​ថើប​គ្នា​ក្រោម​ដើម​បញ្ញើរ​ក្អែក​គឺ​មក​ពី​សម័យ Druid ពី​បុរាណ។​ ការ​តុបតែង​ដើម​ឈើ Christmas ដែល​ជា​ប្រពៃណី​របស់​ប្រទេស​អាល្លឺម៉ង់​ ទទួល​បាន​ប្រជាប្រិយភាព​នៅ​ប្រទេស​អង់គ្លេស​តាំង​ពី​ឆ្នាំ​១៨៤១ គឺ ពេល​ព្រះ​អង្គ​ម្ចាស់ Albert មាន​ដើមឈើ Christmas ក្នុង​ដំណាក់ រាជវាំង Windsor សម្រាប់​ព្រះ​មហេសី​វ៉ិកតូរីយ៉ា ព្រម​ទាំង​បុត្រ។

ពាក្យ Wassail មក​ពី​ឃ្លា​សម័យអង់ក្លូសាក់សុង ថា “Waes Hael” ន័យ​ថា “សុខភាព​ល្អ”។​ កាល​ពី​ដើម Wassail គឺ​ជា​បង្អែម​ធ្វើ​ពី ​ស្រាបៀរ​ ក្រែម​រឹង​ ផ្លែ​ប៉ោម​ដុត​ គ្រាប់​ផ្លែ​ណាត់​ ស៊ុត​និង​គ្រឿង​ទេស​ផ្សេងៗ​ទៀត។​ បង្អែម​នេះ​ ត្រូវ​បាន​បម្រើ​​ជា​អាហារ​ក្នុង​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ក្ដី​សប្បាយ​រីករាយ​ទូទៅ​ក្នុង​រដូវ​កាល។​ ដូច​ប្រពៃណី​ជា​ច្រើន​ពី​បុរាណ​​ ការ​ធ្វើ Wassailing មាន​រឿង​ព្រេង​ដើម្បី​ប្រាប់​ពី​ដើម​ដំណើត​របស់​វា។​ វា​ហាក់​ដូច​ជា​​អ្នក​បម្រើ​ស្អាត​សម័យ នោះ​ដែរ​គឺ មាន​ឈ្មោះ​ថា​ Rowena តំណាង​ឱ្យ​ព្រះ​អង្គ​ម្ចាស់ Vortigen ជាមួយ ស្រា​មួយ​ថូ​ព្រម​ទាំង​ប្រសិទ្ធិពរ​ទ្រង់​ដោយ​ប្រើ​ពាក្យ​ថា Waes Hael។​ អស់​រយៈពេល​ប៉ុន្មាន​សតវត្ស​មក​ហើយ​ ពិធី​បុណ្យ​ជា​ច្រើន​បាន​អភិវឌ្ឍន៍​ប្រពៃណី​នៃ​ការ​ទទួល​ទាន Wassail ​ដែល​ត្រូវ​គេ​ លើក​យក​ទៅ​ក្នុង​បន្ទប់​ទទួល​ទាន​អាហារ​អម​ជាមួយ​ក្រុម​ភ្លេង​ច្រៀង​បទ Carol។​​ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​ប្រទេស​អង់គ្លេស​ ក្បាល​សត្វ​ជ្រូក​ព្រៃ​ខ្វៃ​ក៏​មាន​ទំនាក់ទំនង​ជាមួយ​កម្ម​វិធី​ជប់​លៀង​ ថ្ងៃ​ឈប់​សម្រាក​ដែរ។​ ប្រពៃ​ណី​នេះ​ប្រហែល​ជា​មាន​ដើម​កំណើត​មក​ពី​ការ​អនុវត្ត​របស់​ប្រជាជន Scandinavia (ដាណឺម៉ាក ស៊ុយអែត និង ន័រវែស) ក្នុង​ការ​បូជា​សត្វ​ជ្រូក​ព្រៃ​នៅ​ពិធី​ បុណ្យ Yuletide ​ថ្វាយ​ឱ្យ​ព្រះ​ដែល​មាន​ឈ្មោះ​ថា Freyr។​ មាន​រឿង​មួយ​អំពី​និស្សិត​នៅ​មហាវិទ្យាល័យ Oxford​ដែល​និស្សិត​នោះ​ ត្រូវ​បាន​ប្រហារ​ដោយ​សត្វ​ជ្រូក​ព្រៃ​មួយ​ក្បាល​នៅ​ថ្ងៃ​បុណ្យ Christmas។​ និស្សិត​នោះ​មាន​សៀវភៅ​មួយ​ក្បាល​របស់​លោក​ Aristotle ​ធ្វើ​ជា​អាវុធ​នៅ​ក្នុង​ដៃ​ហើយ​បាន​គប់​សៀវភៅ​នោះ​ចូល​ទៅ​ក្នុង​មាត់​និង​ជាប់​នៅ​ត្រង់​ក​របស់​សត្វ​ ជ្រូក។​ ដោយ​ចង់​បាន​សៀវភៅ​ត្រលប់​មក​វិញ​ និស្សិត​នោះ​ក៏​កាត់​ក្បាល​របស់​សត្វ​ជ្រូក​និង​យក​ទៅ​មហាវិទ្យាល័យ​ដើម្បី​ ធ្វើ​ជា​ម្ហូប​អាហារ​ពេល​ល្ងាច​ក្នុង​ឱកាស​បុណ្យ Christmas។

ប្រពៃណី ​កំណាត់​ដើម​ឈើ Yule​ ភាគច្រើន​មាន​ដើម​កំណើត​មក​ពី​ប្រទេស​បណ្ដា ​ប្រទេស​នៃ​តំបន់ Scandinavia។​ រដូវ​ធ្លាក់​ទឹកកក​នាំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ប្រពៃណី​ទាំង​នោះ​ដែល​មាន​ជាប់​ ពាក់ព័ន្ធ​នឹង​ភាព​កក់​ក្ដៅ​និង​ភ្លើង។ Yultide​គឺ​ជា​ពេល​សំខាន់​ បំផុត​នៅ​​តំបន់ Scandinavia​​ ជា​ពេល​ដែល​លាភ​សំណាង​ក្នុង​ឆ្នាំ​ក្រោយ​ ត្រូវ​បាន​កំណត់​និង​ជា​ពេល​ដែល​ព្រលឹង​ខ្មោច​ដើរ​នៅ​ឋាន​កណ្ដាល។​ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ វា​ចាត់​ទុក​ថា​មាន​គ្រោះ​ថ្នាក់​ក្នុង​ការ​គេង​ម្នាក់​ឯង​នៅ​ថ្ងៃ​បុណ្យ Christmas។​ ទាំង​គ្រួសារ​ ម្ចាស់​ផ្ទះ​និង​អ្នក​បម្រើ​តែង​តែ​គេង​ជាមួយ​គ្នា​ទាំង​អស់​នៅ​ថ្ងៃ​នោះ។ជា​ទូទៅ​ គេ​យក​កំណាត់​ដើម​ឈើYule​ចូល​ក្នុង​ផ្ទះ​ដោយ​ ប្រុងប្រយ័ត្ន​និង​មាន​រៀបចំ​ពិធី​ផង​ដែរ។​ ដើម​ឈើ Christmas ​មិន​សូវ​ទទួល​ ការ​ពេញ​និយម​នៅ​ប្រទេស​បារាំង​ប៉ុន្មាន​ទេ​បើ​ទោះ​ជា​ប្រពៃណី​នៃ​ការ​ ប្រើប្រាស់​កំណាត់​ដើម​ឈើ Yule​ សាប​រលាប​ខ្លះ​ក៏​ដោយ៕

 

 


ប្រភេព៖cambodiapiece

បញ្ចេញមតិ