កម្ពុជាដើមសម័យអង្គរ(ភាគ១)
កម្ពុជានាចុងសតវត្សទី៨ ត្រូវស្ថិតនៅក្រោមអាណា និគមប្រទេសជ្វា យ៉ាងតិចណាល់ក៏ជាង១០ឆ្នាំដែរ។ ចំពោះការរស់នៅការគ្រប់គ្រង និងទិដ្ឋភាពក្នុងនគរ យើងពុំមានឯកសារអ្វីជាសំអាងសម្រាប់សិក្សាឡើយ តែយើងអាចដឹងបានថាថ្ងៃក្រោយមានក្សត្រខ្មែរមួយ អង្គព្រះនាម ជ័យវរ្ម័ន(ជ័យវរ្ម័នទី២) បានរៀបចំការ តស៊ូប្រមូលអ្នក ស្នេហាជាតិ កងទ័ពចេញមកប្រយុទ្ធ រើបំរះរំដោះ កម្ពុជាពីអាណានិគមជ្វា។ ព្រះបាទ ជ័យវរ្ម័ន ជាព្រះមហាក្សត្រខ្មែរមួយដ៏ចំណានខ្លាំងពូ កែ ក្នុងប្រវត្ដិ សាស្រ្ដខ្មែរ ដែលបានកសាងសម័យ មហានគរ ហើយ ដែលបានជំរុញធ្វើអោយកម្ពុជា មានអានុភាពរៀងរហូតមក ។
ព្រះបាទជ័យវរ្ម័នទី២ (៨០២ – ៨៥៤)
គេអាចស្គាល់ប្រវត្ដិរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយសារសិលាចារឹក ស្ដុកកក់ធំ ដែលអ្នកប្រវត្ដិវិទូខ្មែរបានសរសេរចារឆ្លាក់លើ ថ្ម ២០០ក្រោយរជ្ជកាលព្រះអង្គ។ ក្នុងរាជព្រះអង្គ គេពុំឃើញមានសិលាចារឹកណាមួយដែលបានសរសេរចារទុកបញ្ជាក់ប្រាប់អំពី ការ តស៊ូ ព្យាយាមបង្រួបបង្រួមសាមគ្គីជាតិ វាយកំម្ចាត់ខ្មាំង និង កសាងមាតុភូមិឡើយ។ ព្រះបាទជ័យវរ្ម័នទី២ត្រូវជាចៅមីង ព្រះ បាទ បុស្សក្ករាក្ស បើគិតតាមខ្សែខាងម្ដាយ។ ក្នុងពេលកើតព្រឹត្ដិការណ៍ ពួកជ្វាចោរសមុទ្រចូលមកលួចប្លន់ ដុតផ្ទះសម្បែង ទីក្រុង សម្ភុ បុរៈព្រះអង្គព្រមទាំងព្រះញាតិវង្សត្រូវពួកខ្មាំងចាប់យកជាឈ្លើយ នាំយកទៅកោះជ្វា។ កាលនោះព្រះអង្គនៅជាកុមារនៅ ឡើយ។ នៅប្រទេសជ្វា ព្រះអង្គខំប្រឹងរៀនសូត្រគ្រប់មុខវិជ្ជា ទាំងក្នុងសាសនា ទាំងក្នុងរបៀបរៀបចំនគរ ដែលជាមូលដ្ឋានបាន ជំរុញធ្វើ អោយប្រទេសជ្វាក្លាយទៅជាមហាអំណាចមួយក្នុង ភូមិភាគអាស៊ីអាគ្នេយ៍។
ការតស៊ូរំដោះជាតិ
ថ្ងៃមួយក្នុងគ.ស.៨០០ ព្រះបាទជ័យវរ្ម័នទី២ ដោយមានពលសេនាអាមាត្យជាទីទុកចិត្ដជូនដំនើរផង ក៏លបលួចធ្វើដំនើរត្រ លប់មកស្រុកខ្មែរ វិញ។ ព្រះអង្គបានតាំងទីមូលដ្ឋាននៅខេត្ដក្រចេះក្នុងតំបន់ចន្លោះអតីតព្រះរាជធានីសម្ភុបុរៈនិងស្រុកត្បូងឃ្មុំ។ កន្លែង នោះមានឈ្មោះថា ឥន្រ្ទបុរៈ ដែលគេចាត់ទុកជារាជធានីមួយ ក្នុងរជ្ជកាលព្រះអង្គ។ ព្រះអង្គបានពន្យល់បញ្ចុះបញ្ចូលដឹក នាំព្រះ ញាតិវង្ស នាម៉ឺនមន្រ្ដីមេទ័ព និងស្ដេចដែលធ្លាប់ចំនុះនគរចេនឡាទឹកលិច អោយសុខចិត្ដសុខកាយយល់ព្រមរួបរួមកម្លាំង វាយ កម្ចាត់ពួកសត្រូវចោរជ្វា ។
ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជ្វា ព្រះជ័យវរ្ម័នទី២ មានសហការីពូកែចំណានចំណាប់មានវិជ្ជា និងសមត្ថភាពយ៉ាងខ្ពស់ ជ្រៅជ្រះជាច្រើនជាជំនួយ។ មេទ័ពដ៏ល្បីល្បាញជាងគេឈ្មោះ ព្រិទ្ធិឥន្រ្ទវរ្ម័ន ដែលបានរំដោះបង្ក្រាបនិងរៀបចំតំបន់ដែលស្ថិតនៅ ខាងត្បូង ខេត្ដបាត់ដំបង អោយមានសន្ដិសុខ ។ ស្នាដៃនេះ ជាកត្ដាមួយយ៉ាងសំខាន់ ដែលអនុញ្ញាតផ្ដល់ដល់ព្រះមហាក្សត្រ ខ្មែរ នូវលទ្ធភាពកសាងព្រះរាជធានី ក្នុងតំបន់បឹងទន្លេសាប ដែលជាជង្រុកស្រូវ និង ត្រីសាច់ ហើយលើផ្នែកយុទ្ធសាស្រ្ដវិញទីក្រុង កម្ពុជា ក៏ស្ថិតនៅឆ្ងាយពីច្រកចូលរបស់កងទ័ពជ្វា និងចាម ដែលតែងឡើងមកតាមដងទន្លេដែរ។ ដូច្នេះហើយបានជា ព្រះបាទ ជ័យវរ្ម័នទី២ បោះបង់ភូមិភាគទន្លេមេគង្គខាងត្បូងមកតាំងទីរាជធានីនៅខាងជើងបឹងទន្លេសាប។ អ្នកប្រាជ្ញម្នាក់ទៀតដែល ល្បី ល្បាញជាងគេខាងចំនេះចេះដឹង មានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃឈ្មោះសិវកអិវលិយៈ។ ក្នុងគ្រប់កាលៈទេសៈព្រះអង្គតែង តែនាំអ្នកប្រាជ្ញកំពូល នេះទៅជាមួយជានិច្ច ដើម្បីទុកជាទីប្រឹក្សាជាន់ខ្ពស់ សំរាប់ផ្ដោះប្ដូរសាកសួរយោបល់គ្រប់បញ្ហា ដែលទាក់ ទងនឹងអាយុជីវិតរបស់ប្រទេសជាតិ។
ប្រភព៖ cambodiaofpeople