តើអ្នកស្គាល់ ទីលានជល់ដំរី ដែរឬទេ?

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨​ | ប្រវត្តិសាស្រ្ដវប្បធម៌ | 0 |
តើអ្នកស្គាល់ ទីលានជល់ដំរី ដែរឬទេ? តើអ្នកស្គាល់ ទីលានជល់ដំរី ដែរឬទេ?

យើងទាំងអស់គ្នាជាកូនខ្មែរច្រើនណាស់ដែលមិនទាន់បានស្គាល់ទីលានជល់ដំរីនៅឡើយទេ ពេលខ្លះពួកគេបានទៅលេងហើយសឹងតែមិនបានចាប់អារម្មណ៍ថាទីកន្លែងដែលគេកំពុងឈរនោះជាទីលានជល់ដំរីទៀតផង ដោយសារប្រជាជនខ្មែរភាគច្រើនបានទៅលេងដោយក្រុមគ្រួសារបងប្អូនរបស់គេ ដោយពួកគេបានត្រឹមតែដើរមើលតែប៉ុណ្ណោះ ឬក៏មានអ្នកដែលស្គាល់ប្រវត្តសាស្ត្រតិចតួចប៉ុណ្ណោះដែលមានក្នុងចំណោមគ្រួសាររបស់គេ ។ មានបងប្អូនខ្មែរច្រើនណាស់ដែលមិន​បានចាប់អារម្មណ៍ជួលមគ្គុទេសទេសចរណ៍ឬម្យ៉ាងទៀតគេហៅថាអ្នកណែនាំ អ្នកនាំផ្លូវ អ្នកជំនេញប្រវត្តិសាស្ត្រ ដើម្បីធ្វើការពន្យល់ណែនាំឱ្យកាន់តែច្បាស់អំពីប្រវត្តសាស្ត្ររបស់ដូនតាខ្មែរយើង។ នេះជាចំនុចខ្វះខាតដែលយើងមិនបានចាប់អារម្មណ៍ ព្រោះយើងអាងថាយើងជាជនជាតិខ្មែរ មិនចាំបាច់ត្រូវការអ្នកពន្យល់ណែនាំទៀតទេ តែនេះជាចំណុចយល់ខុសទាំងស្រុង យើងមានអត្ថប្រយោជន៍ជាច្រើននៅពេលដែលយើងមានអ្នកពន្យល់ណែនាំអំពីប្រវត្តិសាស្ត្រខ្មែរយើងបានច្បាស់នឹងសព្វជ្រុងជ្រោយនោះ។

ទីលានជល់ដំរី៖ ស្ថិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំង ខាងកើតនៃប្រាសាទភិមានអាកាស,ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២នៃគ្រិស្តសករាជ

វាមានបណ្តោយ ៣៥០ម៉ែត្រ x ទទឹង១៤ម៉ែត្រនិងកម្ពស់២.៥ម៉ែត្រជាមួយនឹងជណ្តើរបីជាន់។ ចាប់ពីប្រាសាទបាពួន ដល់លានស្តេចគំលង់។ ទីលាននេះមានរានហាលចំនួនបី និងមានពីរជាន់។ ជណ្ដើរឡើងខាងត្បូងអមសងខាងដោយដំរីក្បាល៣កាន់ផ្កាឈូកនៅប្រមោយរបស់វា។ នៅជណ្តើរកណ្តាលដែលសំខាន់ត្រូវបានតុបតែងលំអដោយចម្លាក់សត្វសិង្ហនិងគ្រុឌឈរទ្រជណ្ដើរ គឺជានិមិត្តរូបព្រះបរមរាជវាំង, ស្តេចទាំងអស់តែងតែឡើងហើយចុះតាមផ្លូវនេះ។
នៅលើជញ្ជាំងអាចឃើញតួលេខសត្វដំរីជាច្រើន តាមការពិតពួកគេកំពុងប្រមាញ់សត្វដំរី មិនមែនដំរីប្រយុទ្ធគ្នាទេ បង្ហាញពីសត្វដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់ និងប្រយុទ្ធជាមួយនឹងខ្លា។ នៅលើផ្ទៃនៃជញ្ជាំងរានហាលជល់ដំរី យើងនៅតែឃើញរន្ធសម្រាប់បង្គោលប៉ារ៉ាសូលដែលត្រូវបានប្រើនៅពេលស្តេចបានមកទតមើលល្បែងកីឡាកាយសម្ព័ន្ធ នៅពេលមានពិធីបុណ្យម្តងៗ, វាជាការពិត, នរណាម្នាក់សួរថា: តើពួកគេបានប្រយុទ្ធនឹងដំរីនៅទីនេះទេ? វាជាការពិត, នៅក្នុងអតីតថៃ តែងតែយកសត្វដំរីរបស់ពួកគេមកទីនេះ ហើយបានប្រយុទ្ធនៅខាងមុខទីលាននេះ ជាពិសេសនៅពេលយប់ខែភ្លឺ, យោងតាមរចនាបថធ្វើឱ្យយើងឃើញច្បាស់។

ទីលានជល់ដំរីនេះ នៅជាប់នឹងនេះយើងអាចមើលឃើញសត្វពស់បានប្រយុទ្ធជាមួយសត្វគ្រុឌ និងខាងជើងនិងខាងលិច
នៅចុងខាងជើងនៃរានហាល នៅពីក្រោយជញ្ជាំងខាងក្រៅគេឃើញមានសត្វសេះក្បាលប្រាំធំដ៏ពិសិដ្ឋមួយ ដែលជាអវតារនៃព្រះពោធិតំណាងព្រះអាទិទេពនៅមហាយាន។ រូបចម្លាក់នេះខុសប្លែកពីរូបចម្លាក់ដ៏ទៃ ដោយវាមានភាពរស់រវើកនិងត្រូវបានឆ្លាក់យ៉ាងល្អ។ ដោយសារវាមានស្វេតឆ័ត្រនៅពីលើ គេសន្និដ្ឋានថាវាជាសត្វសេះរបស់ព្រះរាជា។ រូបនេះហ៊ុំព័ទ្ធដោយអប្សរានិងយក្សកាន់ដំបងក្នុងចំនោមមនុស្សកំពុងភិតភ័យជាច្រើន។អ្នកប្រាជ្ញបារាំងមួយចំនួនជឿថាសេះនេះតំនាងអោយ អវលោកេស្វរៈ ពេលព្រះអង្គមានកំនើតជាសេះបាឡាហៈ។
នៅជញ្ជាំងខាងក្រៅស្ថិតនៅខាងជើង យើងអាចឃើញសេះប្រណាំងនិងចំបាប់។
ទីលានជល់ដំរីនេះត្រូវបានព្រះបាទជ័យវរ្ម័នទី៧ប្រើប្រាស់ជាវេទិកា នៅពេលកងទ័ពចេញទៅធ្វើសង្គ្រាម,សមយុទ្ធសាកល្បងកងទ័ព និងពីការវិញត្រលប់នៃកងទ័ពរបស់ព្រះអង្គដែលបានទទួលជ័យជំនះពីសង្គ្រាម។
ខ្ញុំបាទបានអនុវត្តន៍គម្រោងនៅទីលានជល់ដំរីតាំងពីដើមឆ្នាំ២០១០។ គោលបំណងសំខាន់គឺការរៀបចំសុវត្តិភាពថែទាំ, អភិរក្ស និងពង្រឹងតាមផ្នែក ដើម្បីទប់ស្កាត់ការដួលរលំ។ យើងបានសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មានសម្រាប់ការអនុវត្តការងារទៅតាមធម្មនុញ្ញអង្គរ និងតាមអនុសាសន៍នៃអ្នកជំនាញអាស៊ីស៊ី។
១.គម្រោងរៀបចំសុវត្តិភាព និងសណ្តាប់ធ្នាប់នៅលើទីលានជល់ដំរី ក្នុងឆ្នាំ២០១០។
២.គម្រោងទល់ទ្របន្ទាន់ទៅលើជញ្ជាំងលានជល់ដំរី ចំនួនបីទីតាំង ក្នុងឆ្នាំ២០១២។
៣.គម្រោងថែទាំ អភិរក្សនិងពង្រឹងជញ្ជាំងលានជល់ដំរី ក្នុងឆ្នាំ២០១៤(បានសិក្សាគម្រោងមិនទាន់អនុវត្ត)។

ប្រភព៖Khmer Conservation

បញ្ចេញមតិ
ស្លាក