រូបចម្លាក់ និង​វត្ថុ​សិល្បៈ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​ដែល​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​មួយ​ក្នុង​ទីក្រុង​ប៉ារីស

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
រូបចម្លាក់ និង​វត្ថុ​សិល្បៈ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​ដែល​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​មួយ​ក្នុង​ទីក្រុង​ប៉ារីស រូបចម្លាក់ និង​វត្ថុ​សិល្បៈ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​ដែល​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​មួយ​ក្នុង​ទីក្រុង​ប៉ារីស

នេះគឺជាទិដ្ឋាភាពមួយផ្នែកនៃសារមន្ទីរ Musee national des arts asiatiques guimet paris ដែលជាសារមន្ទីរមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង។ សារមន្ទីរ​នេះ​មាន​ការ​ដាក់តាំងបង្ហាញនូវរូបចម្លាក់ វត្ថុបុរាណជាច្រើន ដែលប្រមូលបានពីជុំវិញពិភពលោកក្នុងនោះក៏មានការដាក់តាំងបង្ហាញរូបចម្លាក់ និងវត្ថុសិល្បៈ​ដ៏មាន​តម្លៃរបស់​ខ្មែរ​ជា​ច្រើន​ផងដែរ។

ដូចដែលយើងគ្រប់គ្នាបានដឹងមកហើយថា នៅសម័យក្រោយអង្គរដួលរំលំមក ប្រទេសកម្ពុជាបានជួបបញ្ហាឥតស្រាក់ស្រាន្ត មិនថាការឈ្លានពានពីបរទេស ក៏ដូចជាជម្លោះផ្ទៃក្នុង បានធ្វើឲ្យមរតកដ៏មានតម្លៃរបស់ខ្មែរជាច្រើនត្រូវបានបាត់បង់។ ជាក់ស្ដែងនៅសម័យកម្ពុជាស្ថិតនៅក្រោមអាណានិគមនិយមបារាំង រូបចម្លាក់ និងវត្ថុមានតម្លៃជាច្រើនត្រូវបានគេទិញ លក់ និងដឹកជញ្ជូនទៅកាន់តំបន់អឺរ៉ុប ជាពិសេសគឺប្រទេសបារាំងតែម្ដង។

ក្រោយពីកម្ពុជាទទួួលបានឯករាជ្យ និងប្រទេសជាតិមានផ្នែកសេដ្ឋកិច្ច និងនយោបាយ រូបចម្លាក់ និងវត្ថុមានតម្លៃមួយចំនួនត្រូវបានប្រគល់និងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញពីបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិច បារាំង និងអង់គ្លេសជាដើម។

យើងជាប្រជាជនកម្ពុជា សង្ឃឹមថានៅថ្ងៃខាងមុនយើងនឹងអាចទទួលបាននូវរូបចម្លាក់ និងវត្ថុមានតម្លៃទាំងនេះមកវិញជាបន្តបន្ទាប់។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ
អត្ថបទទាក់ទង