សូមចូលរួមសោកស្តាយចំពោះការបាត់បង់លោកតាព្រឹទ្ធភិរម្យវោហាសាស្រ្ត ប្រាជ្ញ ឈួន ស្តេចចាប៉ីដងវែងដ៏ល្បីល្បាញរបស់កម្ពុជា

លោកតាព្រឹទ្ធភិរម្យវោហាសាស្រ្ត ប្រាជ្ញ ឈួន ស្តេចចាប៉ីដងវែងដ៏ល្បីល្បាញរបស់កម្ពុជា បានទទួលមរណភាពកាលពីវេលាម៉ោង ១និង៣០នាទី យប់ នៅថ្ងៃ១០ កើត ខែកក្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកតាព្រឹទ្ធាចារ្យ ដែលមានស្រុកកំណើតនៅក្នុង ភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ទទួលមរណភាពក្នុងព្រះជន្ម ៨២ឆ្នាំ ដោយរោគាពាធ នៅឯមន្ទីរពេទ្យកាលម៉ែត្រ។
សពលោកតាព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បានយកមកតម្កល់នៅសាលាធម្មសភាវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប សូមចូលរួមសោកស្តាយចំពោះការបាត់បង់ព្រឹទ្ធាចារ្យ លោកតា ប្រាជ្ញ ឈួន ដែលជាវីរ:សិល្បករចាប៉ីដងវែងដ៏ល្បីល្បាញ និងកម្របំផុតរបស់កម្ពុជា។
បញ្ចេញមតិ
ស្លាក
អត្ថបទទាក់ទង