ទិដ្ឋភាពនៃពិធី​បុណ្យ​កឋិនទាន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទឹក​ដី​កម្ពុជា​ក្រោម

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ទិដ្ឋភាពនៃពិធី​បុណ្យ​កឋិនទាន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទឹក​ដី​កម្ពុជា​ក្រោម ទិដ្ឋភាពនៃពិធី​បុណ្យ​កឋិនទាន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទឹក​ដី​កម្ពុជា​ក្រោម

ពិធីបុណ្យកឋិន ឬ​កឋិនទាន ជា​ពិធី​បុណ្យ​ធំ​មួយក្នុង​​ព្រះពុទ្ធសាសនា។ ដោយសារតែប្រទេសកម្ពុជា ជាប្រទេសប្រកាន់យក​​ព្រះពុទ្ធសាសនាជាគោល ទើបយើងឃើញមានប្រជា​ពលរដ្ឋ​ខ្មែរគ្រប់ទិសទីបានប្រារព្ធពិធីបុណ្យមួយនេះឡើងជារៀងរាល់ឆ្នាំ។ បុណ្យកឋិន គេ​ប្រារព្ធ​បន្ទាប់​ពី​បុណ្យ​ចេញ​វស្សា និងមាន​រយៈ​ពេល ២៩ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១​ រោច ខែ​អស្សុជ ដល់​ថ្ងៃ​ទី១៥ កើត ខែ​កក្តិក។

នៅក្នុងពិធីបុណ្យនេះ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត តែង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​កឋិន​ តាម​ទី​អារាម​ក្បែរ​ផ្ទះ ឬ​ឆ្ងាយ និង​ពុំ​សូវ​មាន​វត្ដ​ណា​មួយ ត្រូវ​បាន​ខក​ខាន​ឡើយ លើក​លែង​តែ​វត្ត នៅ​ទី​ដាច់​ស្រយាល​ខ្លះ និង​វត្ត​ដែល​ខ្សត់​ពុទ្ធ​បរិស័ទ។ បុណ្យកឋិនគឺជាកុសលដែលធ្វើឡើង ដោយនាំសំពត់ចីវរទៅប្រគេនព្រះសង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាស។

ជាក់ស្ដែងពិធីបុណ្យនេះ ក៏ត្រូវបានពលរដ្ឋខ្មែរ​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម កំពុង​ប្រារព្វ​ពិធី​បុណ្យ​កឋិនទាន ដូច​ពលរដ្ឋខ្មែរ​នៅ​លើ​ពិភព​លោក​ដែរ។ ព្រះ​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ថា ពួក​គេ​មិន​ដែល​ខកខាន​ប្រារព្ធ​ពិធី​បុណ្យ​កឋិនទាន​ម្ដងណា​ឡើយ គឺ​ដើម្បី​ថែ​រក្សា​វប្បធម៌​ដូនតា នៅ​លើ​ទឹក​ដី​កំណើត​កម្ពុជា​ក្រោម។

ខាងក្រោមនេះ ជារូបភាពខ្លះ នៃពិធី​បុណ្យ​កឋិនទាន​របស់​ពលរដ្ឋ​ខ្មែរ​នៅខេត្តព្រះត្រពាំង ​ដែលយើងខ្ញុំបានដកស្រង់ចេញពីទំព័រហ្វេសប៊ុកមួយឈ្មោះថា The Indigenous Khmer-Krom Peoples in Kampuchea-Krom ។

ដូច្នេះសូមរីករាយទស្សនាទិដ្ឋភាពនៃការប្រារព្ធពិធីបុណ្យកឋិកទាននៅលើទឹកដីខ្មែរកម្ពុជាក្រោមយើងទាំងអស់គ្នា៖

បញ្ចេញមតិ